តើការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េអាចក្លាយទៅជាការពិតដែរឬទេ?

(VOVWORLD) -រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងដាក់ចេញនូវសំណើជួបចរចារយោធា ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅក្នុងសប្តាហ៍នេះ បន្ទាប់ពី ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់ព្យុងយ៉ាង។ នេះជាសំណើរជាផ្លូវការដំបូងពីរដ្ឋ អំណាចរបស់ប្រធានាធិបតី លោក Moon Jae-in តាំងពីលោកចូលកាន់ដំណែង នាខែឧសភាមក រួមទាំងសន្យា ដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េតាមរយៈ កិច្ចសន្ទនា។ សំណើរជួបចរចារជាសញ្ញាសរឲ្យឃើញនូវសុច្ឆន្ទៈពីភាគីកូរ៉េខាងត្បូង ក្នុងការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ ប៉ុន្តែ កិច្ចចរចារនេះអាចដំណើរការ បានដែរឬទេគឺជាបញ្ហាមិនងាយស្រួលឡើយ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk ថា កូរ៉េខាងត្បូងបានស្នើការជួបចរចារយោធាមួយជាមួយសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី២១កក្កដា នៅទីក្រុង Tongilak ក្នុងបំណងរាំងស្កាត់រាល់សកម្មភាពអមិត្តបណ្តាលឲ្យភាពតានតឹងយោធាតាមព្រំដែននៃប្រទេសទាំងពីរ កាន់តែឡើងជណ្តើរ។

តើការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េអាចក្លាយទៅជាការពិតដែរឬទេ? - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk (រូបថតៈ Yonhap) 

សេអ៊ូលបានស្នើឲ្យព្យុងយ៉ាងឆ្លើយតបវិញនូវសំណើពោលខាងលើតាមរយៈ កាណាល់ទំនាក់ទំនងអេឡិចត្រូនិកអន្តរកូរ៉េ ប៉ុន្តែមិនស្តែងច្បាស់នូវរបៀបវារៈនៃកិច្ច ចរចារនរះនៅឡើយ។

មុននោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ តែងតែថ្កោលទោស រាល់ការសមយុទ្ធរួមជាប្រចាំឆ្នាំរវាងអាមេរិកនិងកូរ៉េខាងត្បូង ដោយប្រកាសថានឹង តបតវិញយ៉ាងខ្លាំងក្លា។ កាលពីខែមិនាឆ្នាំ២០១៧ ចិនបានស្នើឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់រាល់ការធ្វើសមយុទ្ធរួមតម្រង់ទៅលើព្យុងយ៉ាង ផ្ទុយទៅវិញ ការដែល ព្យុងយ៉ាងត្រូវបញ្ឈប់កម្មវិធីនុយក្លេអ៊ែរដែរ។ ប៉ុន្តែវ៉ាស៊ីនតោនបានបដិសេធនិងតម្រូវឲ្យ ព្យុងយ៉ាងផ្លាស់ប្តូរឥរិយាបទមុន។

តើសំណើរនេះចំពេលវេលាដែរឬទេ?

        យោងតាមប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថា ជំនួប ចរចារជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងជាបញ្ហាក្តៅគគុក ជាងពេលណាៗទាំងអស់ សំដៅរាំងស្កាត់មហិច្ឆិតានុយក្លេអ៊ែរនិងអភិវឌ្ឍន៍កម្មវិធី មីស៊ីលរបស់ព្យុងយ៉ាង។ ការវាយតម្លៃនេះរបស់លោក Moon Jae-in ផ្តើមចេញពីការ ដែល នាថ្ងៃទី៤កក្កដា ព្យុងយ៉ាងបានបាញ់បង្ហោះប្រកបដោយជោគជ័យកាំជ្រួចមីស៊ីល ឆ្លងទ្វីប (ICBM) ហើយប្រកាសថា ប្រទេសនេះអាចធ្វើជាម្ចាស់នៃបច្ចេកវិទ្យាដំឡើង មីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនិងបន្តកម្មវិធីអភិវឌ្ឍន៍មីស៊ីលរបស់ខ្លួនដោយមិន អើពើដល់ការប្រឆាំងជំទាស់របស់អង្គការសហប្រជាជាតិឡើយ។

មជ្ឈដ្ឋានអ្នកសង្កេតការព្យាករណ៍ថា ប្រហែលជា ព្យុងយ៉ាងនឹងយល់ព្រម ចំពោះសំណើរបស់កូរ៉េខាងត្បូង ដោយសារ ខណៈដែលថ្លែងមតិនៅក្នុងមហាសន្និ បាតបក្សពលកម្មសាធារណរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េកាលពីខែឧសភាឆ្នាំ ២០១៦នោះ ថ្នាក់ដឹកនាំ Kim Jong-un ធ្លាប់រំពឹងទុកទៅទៅលើជំនួបចរចារយោធា ជាមួយកូរ៉េខាងត្បូង។ ប្រការគួរឲ្យចាប់អារម្មណ៍គឺ នៅថ្ងៃទី១៧កក្កដា រដ្ឋអំណាច សេអ៊ូលបានចេញផ្សាយ នូវព័ត៌មានស្តីពីសំណើជួបចរចារអន្តរកូរ៉េ។

ឧបសគ្គចំពោះមុខ

សំណើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងស្តីពីការរៀបចំកិច្ចចរចារអន្តរកូរ៉េគឺទទួល បានការប្រតិកម្មផ្សេងគ្នាពីគណៈបក្សនយោបាយនានានៅកូរ៉េខាងត្បូង។ គណៈ បក្សកូរ៉េខាងត្បូងសេរីភាពប្រឆាំងបានហៅសំណើពោលខាងលើជាកាយវិការ “ឯតោភាគី” ក្នុងស្ថានភាពដែល ព្យុងយ៉ាងនៅតែអនុវត្តរាល់សកម្មភាពបង្ករឿងហេតុ ។ ប៉ុន្តែគណៈបក្សនេះក៏បាន “យល់ព្រមជាគោលការណ៍” ចំពោះដំណោះស្រាយ សន្តិភាពសម្រាប់បញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ករ៉េដែរ។ ក្នុងពេលជាមួយគ្នានោះ គណៈបក្សប្រជាធិបតេយ្យកាន់អំណាច បាន គាំទ្រនូវសំណើពោលខាងលើ ដោយចាត់ទុកនេះជា “ការបោះជំហានបន្ទាន់” ដើម្បី កូរ៉េខាងត្បូងដើរតួនាទីសំខាន់ក្នុងការខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ នឹងឧបទ្វីបកូរ៉េ។

សំណើជួបសន្ទនាយោធារបស់កូរ៉េខាងត្បូង ប្រសិនបើទទួលបានការជួយ ជ្រោមជ្រែងរបស់ព្យុងយ៉ាងនោះ នឹងក្លាយទៅជាជំនួបសន្ទនាយោធាអន្តរកូរ៉េដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។ សាធារណមតិកំពុងទន្ទឹងរង់ចាំប្រតិកម្មជាផ្លូវការ ពីភាគីព្យុងយ៉ាងនិងសង្ឃឹមថា ភាគីទាំងពីរនឹងក្តាប់ជាប់ឱកាសដើម្បីបន្ធូរស្រាលភាព តានតឹងលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ