(VOV)_កិច្ចប្រជុំលើកទី១២ របស់បណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន -ចិន អំពីការអនុវត្ត
សេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)
នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ មិថុនា នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាង
ជើងវៀតណាម)។ នេះគឺជាយន្តការនៃកិច្ចប្រជុំជាប្រចាំរវាងអាស៊ាននិងចិន ដើម្បី
អនុវត្ត DOC និងឆ្ពោះទៅការកសាងក្រមប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រ
ខាងកើត (COC)។ ក្នុងសភាពការណ៍ COC មិនទាន់បានបង្កើតនោះ DOC នៅបាន
ចាត់ទុកជាមូលដ្ឋានគតិយុត្តិសំខាន់ រវាងអាស៊ាននិងចិន ដើម្បីដោះស្រាយការលំបាក
សាកល្បងខាងសន្តិសុខនៅលើសមុទ្រខាងកើត។
|
តួនាទីរបស់DOC ដើម្បីដោះស្រាយភាពតានតឹងនៅលើសមុទ្រខាងកើត |
DOC (សេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត ) ត្រូវបានចុះហត្ថលេខានៅសន្និសីទកំពូលអាស៊ាន នាថ្ងៃទី៤តុលាឆ្នាំ២០០២ នៅ
រាជធានីភ្នំពេញ (កម្ពុជា)។ តាមខ្លឹមសារនៃ DOC ភាគីទាំងឡាយចូលរួមចុះហត្ថលេខា
នេះ បានឯកភាពគោរពបទដ្ឋានអន្តរជាតិ អំពីការប្រតិបត្តិ ក៏ដូចជា ដោះស្រាយជំ
លោះដោយសន្តិវិធី មិនបានប្រើប្រាស់ឬគំរាមគំហែងប្រើប្រាស់អំពើហឹង្សា គោរពសេ
រីភាពនាវាចរណ៍ អនុវត្តការសន្ទនា ពិគ្រោះយោបល់ និងខំប្រឹងប្រែងកសាងក្រមប្រ
តិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត។
DOC ៖ការខំប្រឹងប្រែងរួមរបស់អាស៊ាននិងចិន
អាចអះអាងថា៖ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ DOC នាឆ្នាំ ២០០២
រវាងអាស៊ាននិងចិន ជាលទ្ធផលនៃការខំប្រឹងប្រែងរួមរបស់ប្លុកទាំងមូលជាមួយ
ចិន។ ពីព្រោះនេះគឺជាឯកសាររួមដើមដំបូងរវាងអាស៊ាននិងចិន ដែលទាក់ទិនផ្ទាល់
ដល់បញ្ហាសមុទ្រខាងកើត។ ប្រការនេះត្រូវបានចាត់ទុកជាជំហានសំខាន់ អំពីការ
សន្ទនារវាងចិននិងអាស៊ានចំពោះបញ្ហានៅសមុទ្រ។
ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននិងចិនជានិច្ចកាលវាយតំលៃខ្ពស់អត្ថន័យរបស់
DOC និងអះអាងជាច្រើនលើកច្រើនសារ អំពីការប្តេជ្ញាចិត្តអនុវត្ត DOC ប្រកប
ដោយគ្រប់គ្រាន់ ហើយឆ្ពោះទៅការកសាង COC។ នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន
លើកទី១៣ នៅទីក្រុងហាណូយ (វៀតណាម) ខែតុលាឆ្នាំ ២០១០ ថ្នាក់ដឹកនាំជាន់ខ្ពស់
អាស៊ានិងចិន បានអះអាងជាថ្មីម្តងទៀតអំពីការអនុវត្តពេញលេញនិងប្រសិទ្ធិភាព
DOC និងឆ្ពោះទៅការអនុម័ត COC។ មិនគ្រាន់តែប៉ុណ្ណោះទេ ការអនុវត្ត DOC
គ្រប់គ្រាន់និងប្រសិទ្ធិភាព ចាប់ពីឆ្នាំ ២០១១ អាស៊ាននិងចិន បានអនុម័តទៅលើ
គោលការណ៍ណែនាំអនុវត្ត DOC។ តាមនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការ
អនុវត្ត DOC មិនគ្រាន់តែជាការអនុវត្តគំរោងការណ៍នានាទេ ថែមទាំង ត្រូវអនុវត្ត
ការកំណត់ផ្សេងៗ តាមនីតិវិធី នោះគឺគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមាន
អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ នាឆ្នាំ ១៩៨២ ដោះស្រាយជំលោះ
ដែនដីនិងអធិបតេយ្យភាពដោយសន្តិវិធី មិនបានប្រើប្រាស់ឬគំរាមគំហែងប្រើ
ប្រាស់អំពើហឹង្សា។
ត្រូវមានបន្ថែមការសន្យាការទូតនិងនយោបាយ
ទោះបីជាអាស៊ាននិងចិនបានចែករំលែកអំពីគោលការណរួម ដូចជាបាន
លើកឡើងក្នុង DOCក្តី ប៉ុន្តែនៅមានគម្លាតធំធេងរវាងកិច្ចសន្យានានា និងស្ថាន
ភាពជាក់ស្ដែងនៅសមុទ្រ។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បាន
ចាត់ទុកថា៖ការអណុវត្ត DOC គ្មានការរីកចំរើនណាមួយឡើយ ហើយអាស៊ានត្រូវ
មានការចូលរួមនិងសហប្រតិបត្តិការជាក់ស្ដែងពីភាគីចិន។ ដើម្បី DOC បាន
អនុវត្តប្រកបដោយប្រសិទ្ធិភាព និងគ្រប់គ្រាន់ គឺត្រូវមានបន្ថែមកិច្ចសន្យាការ
ទូត និងគោលនយោបាយរបស់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសអា
ស៊ានក៏ត្រូវខំប្រឹងប្រែងនិងសាមគ្គីភាពច្រើនថែមទៀត ដើម្បីរួមជាមួយចិន
ស្វែងរកដំណោះស្រាយ។ ថ្លែងមតិនៅវេទិកា Shangri-La នាពេលថ្មីៗនេះ អនុរដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានចែករំលែកថា៖
“ តួនាទីរបស់អាស៊ានគឺសំខាន់ណាស់។ ប៉ុន្តែ សម្លេងរបស់ប្លុកនាំមកនូវផល
ប្រយោជន៍សំរាប់តំបន់បានដែរឬអត់ គឺត្រូវផ្អែកទៅលើចំណងសាមគ្គីភាព ឯក
ភាព។ ប្រសិនបើគ្មានចំណងសាមគ្គីភាព ឯកភាព គឺគ្មានសម្លេងរួម។ ហើយគ្មាន
សម្លេងរួមគឺតួនាទីរបស់សហគមន៍គ្មានអត្ថន័យអ្វីទេ។”
ក្នុងសភាពការណ៍អាស៊ានបានបង្កើតសហគមន៍រួម ជាងពេលណាទាំងអស់
អាស៊ានត្រូវលើកកំពស់ស្មារតីសាមគ្គីភាព ឯកភាព និងតភ្ជាប់ដើម្បីបន្តមានទំ
នុកទុកចិត្ត សមស្របជាមួយតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់។ វរសេនីយ៍ឯក Vu
Tien Trong ប្រធានវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារប្រទេស
វៀតណាម បានចាត់ទុកថា៖
“ នាបច្ចុប្បន្ន អាស៊ានបានមានទស្សនះវិស័យមួយ សកម្មភាពនិងគោលជំ
ហរបានឯកភាព។ ទោះបីជានៅមានបញ្ហាផលប្រយោជន៍ជាតិខុសគ្នាក្តី ប៉ុន្តែ វា
មិនមែនជាការលំបាកសាកល្បងចំពោះអាស៊ាន ឬចំណងសាមគ្គីរបស់អាស៊ាន
ទេ។ ខ្ញុំចាត់ទុកថា៖ និន្នាការសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូនានា
ដែលក្នុងនោះមានអាមេរិក ចិន ហើយឆ្ពោះទៅក្រមប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (COC)ជាគោលបំណងរបស់ភាគីទាំងឡាយ ជាពិសេសគឺ
អាស៊ាននិងចិន និងប្រទេសទាក់ទិននានា។”
ចំពោះបណ្ដាការលំបាកសាកល្បងនេះ ពិសេសគឺបំរ៉ែបំរួលនៅលើសមុទ្រ
ខាងកើតនាបច្ចុប្បន្ន អាស៊ានត្រូវបញ្ចប់ការចរចារ និងចុះហត្ថលេខាជាមួយចិន
អោយក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ។ ក្នុងរយៈ
ពេលរង់ចាំនេះ DOC នៅជាឧបករណ៍ ដោះស្រាយជំលោះនានាដោយសន្តិវិធីដែរ។
ភាគីទាំងឡាយត្រូវគោរពអនុវត្ត DOC ប្រកបដោយគ្រប់គ្រាន់ សំដៅ រក្សាបរិយា
កាសសន្តិភាព ស្ថិរភាពរួមដើម្បីអភិវឌ្ឍន៍៕