តើនាយករដ្ឋមន្ត្រីថៃ ឆ្លងកាត់បានលើវិបត្តិបច្ចុប្បន្ននេះ
ANH HUYEN -  
(VOV WORLD) /  
Vovworld-ក្នុងបំរែបំរួលថ្មីបំផុត ការជជែកបោះឆ្នោតមិនទុកចិត្ត និងសួរដេញដោល
លោកស្រី នាយករដ្ឋមន្ត្រីថៃ Yingluck Shinatrawat និងសមាជិចរដ្ឋាភិបាលរបស់
លោកស្រី ចាប់ផ្តើមនាថ្ងៃទី២៦វិច្ឆិកា ។ការបោះឆ្នោតមិនទុកចិត្តនេះរួមជាមួយការ
ប្រឆាំងតវ៉ា ចំពោះនាយករដ្ឋមន្ត្រីនិងបណ្តាសមាជិករដ្ឋាភិបាលជាកំលាំងកៀបសង្កត់
ដែលភាគីប្រឆាំងនាំចេញសំដៅផ្តួលរលំរដ្ឋាភិបាលរបស់លោកស្រី Yingluck
Shinatrawat។
ដើមហេតុនៃភ្លើងបាតុកម្ម
ដើមហេតុនៃវិបត្តិនយោបាយថ្មីបំផុតនៅប្រទេសថៃ គឺមកពីការដែលរដ្ឋាភិបាលបានស្នើ
បង្កើតពង្រាងច្បាប់លើកលែងទោស-ជាពង្រាងច្បាប់១ដ៍រសើបជាមួយភាគីប្រឆាំង។តាម
ភាគីនេះ គឺប្រការពោលខាងលើមានន័យស្មើនឹងការអាចវិលត្រលប់ចូលស្រុកវិញរបស់
លោកថាក់ស៊ីន ជាបងប្រុសរបស់លោកស្រី Yingluck Shinatrawat។ប៉ុន្តែទោះបីព្រឹទ្ធសភា
បានច្រានចោលទៅហើយក្តី ក៏មិនគ្រប់គ្រាន់សម្រាប់ពន្លត់ភ្លើងបាតុកម្ម។អាចនិយាយបាន
ថា៖អ្វីៗដែលមានការពាក់ព័ន្ឋដល់លោក ថាក់ស៊ីនពីមុនមកនៅជាបញ្ហានយោបាយរសើប
នៅប្រទេសថៃដដែល។ក្នុងច្រើនឆ្នាំកន្លងមកអ្នកផងបានសង្កេតឃើញការប្រឈមមុខ
ដាក់គ្នារវាងកំលាំងគាំទ្រលោក ថាក់ស៊ីន(កំលាំងអាវក្រហម)ជាមួយកំលាំងប្រឆាំង(អាវ
លឿង)។ការប្រឈមមុខដាក់គ្នានេះបានបង្កស្ថានភាពអស្ថិរភាព នាំមកនូវការផ្លាស់រដ្ឋ
អំណាចជាបន្តបន្ទាប់ព្រមទាំងជះឥទ្ឋិពលដ៍ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនិងជីវភាពរស់នៅ
របស់ប្រជាជនទៀតផង។
|
តើថៃកំពុងធ្វើដំណើរទៅរកវិបត្តិដូចឆ្នាំ២០១០ដែរឬទេ ?
គណះ បក្សប្រជាធិបតេយ្យកំពុងដើតួនាទីស្នូលក្នុងការរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិ
បាលនាបច្ចុប្បន្ននេះ។សកម្មជនបក្សប្រជាធិបតេយ្យ និងបាតុករ ចូលកាន់កាប់ក្រសួង
ហិរញ្ញវត្ថុ នាទីក្រុងបាងកក ថ្ងៃទី ២៥ វិច្ឆិកា ២០១៣ សកម្មជនបក្សប្រជាធិបតេយ្យ
ជាគណះបក្សប្រឆាំង បានទាមទារកាន់តែខ្លាំងឡើងៗ ឱ្យនាយករដ្ឋមន្ត្រី លោកស្រីយីង
ឡាក់ ស៊ីនណាវ៉ាត់ ចុះចេញពីតំណែង។ កម្លាំង និងសម្ពាធបាតុកម្ម បានរីកធំធាត់គួរឱ្យ
ភ្ញាក់ផ្អើលនៅថ្ងៃចន្ទនេះ នៅកណ្តាលក្រុងបាងកក។ បាតុករ បានចូលទៅលុកលុយក្នុង
ក្រសួងមួយ និងគំរាមចូលកាន់កាប់ស្ថាប័នរដ្ឋផ្សេងៗ។ សន្ទុះប្រឆាំងនារយៈពេលប៉ុន្មាន
ម៉ោងចុងក្រោយនេះ បានធ្វើឱ្យគេ នឹកឃើញដល់វិបត្តិនយោបាយបង្កឡើងព្រឹត្តិការណ៍
បាតុកម្មទ្រង់ទ្រាយធំ កាលពីឆ្នាំ២០១០។រហូតមកដល់ពេលនេះការធ្វើបាតុកម្មនៅ
ប្រព្រឹត្តទៅក្នុងសន្តិភាពប៉ុន្តែសាធារណមតិនៅព្រួបារម្មណ៍អំពី សេណារីយ៉ូនៃការធ្វើ
បាតុកម្មបង្ហូឈាម ដូចឆ្នាំ២០១០កើតមានឡើងពេលដែលបាតុការប្រមាណ៩០នាក់
ត្រូវស្លាប់។ចំពោះមុខកំលាំងកៀបសង្កត់ដែលកាន់តែបានកើនឡើងនោះ លោកស្រី
នាយករដ្ឋមន្ត្រីYingluck Shinatrawatបានអំពាវនាវអោយប្រជាជនអត់ធ្មត់ត្រៀមជាស្រេច
ដំណើរការជួបសន្ទនាជាមួយភាគីនានាសំដៅដោះស្រាយវិបត្តិនាបច្ចុប្បន្ននេះនិង បាន
ពង្រីកការអនុវត្តន៍ច្បាប់សន្តិសុខផ្ទៃក្នុងពិសេស។
ការសាកល្បងចំពោះលោក្រីនាយករដ្ឋមន្ត្រីYingluck Shinatrawat។
អ្នកជំនាញការជាច្រើននាក់និងមជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្មណ៍ថា៖បំរែបំរួលលើឆាក
នយោបាយថៃឥឡូវនេះអាចនាំមកនូវការរំសាយរដ្ឋាភិបាលបើសិនជាគ្មានដំណោះ
ស្រាយសមស្រប។។ប៉ន្តែដោយអ្វីៗដែល លោក្រីនាយករដ្ឋមន្ត្រីYingluckShinatrawatដឹក
នាំក្នុងរយះពេល២ឆ្នាំកន្លងមក សាធារណមតិជឿជាក់ថា៖លោក្រី Yingluckនឹងទទួល
បានជោគជ័យ៕
ANH HUYEN
-VOV WORLD