តំបន់អាស៊ីបូពា៏ឆ្នាំ២០១៣៖ជំលោះអំពីកោះសមុទ្រនៅក្តៅ គគុក
ANH HUYEN -  
(Vovworld) /  
Vovworld-តំបន់អាស៊ីបូពា៏ឈានចូលឆ្នាំ២០១៣ដោយមានក្តីសង្ឃឹមថ្មីពេលដែល
ជំនាន់ថ្មី១ឡើងកាន់អំណាច។ផ្ទុយទៅនឹងក្តីសង្ឃឹមការជរជែកគ្នាអំពីជំលោះលើ
សមុទ្រខាងកើត រវាងចិនជប៉ុននិងកូរ៉េខាងត្បូងកើនឡើងជាបន្តបន្ទាប់។
ស្ថានភាពអស្ថេរភាពកើនឡើង។
ភាពត្រជាក់ក្នុងទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងជាមួយជប៉ុនចាប់ផ្តើមបន្ទាប់ពី
ដំណើរទស្សនកិច្ចរបសលោកLee Myung Bakប្រធានាធិបតីកូរ៉េខាងត្បូងនៅកោះ
Dokdoជាភាសាកូរ៉េខាងត្បូង(Takeshimaជាភាសាជប៉ុន)នាខែមិនាឆ្នាំទៅមិញ។និង
ការដែលបណ្តាសកម្មជនចិនមកដល់ប្រជុំកោះ សេនកាគុ(Senkaku)ជាភាសាជប៉ុន
ឬហៅថាកោះទាវយូ(Diaoyus)ជាភាសាចិន គឺជាចំណុចស្នូលនៃជម្លោះដ៏តានតឹងខ្លាំង
ឡើងរវាងប្រទេស ជិតខាងគ្នាគឺចិននិងជប៉ុន។ដោយគ្មានអើពើការខំប្រឹងប្រែងរបស់
ភាគីទាំង២និងសហគមន៍អន្តរជាតិទៀតទំនាក់ទំនងជប៉ុនចិននៅតែមិនបានកែលំអ។
នាវាទូកនិងយន្តហោះរបស់ចិន នៅសម្រុកចូលប្រជុំកោះដែនអាកាសដែលគ្រប់គ្រង
ដោយជប៉ុនដដែល។ម្លោះហើយការជជែកគ្នារវាងអ្នកការទូតនិងមជ្ឈដ្ឋានមន្រ្តីរវាង
ប្រទេសទាំងពីរកើតឡើងជាបន្តបន្ទាប់។ជាងនេះទៅទៀតនាប៉ុន្មានខែចុងឆ្នាំ២០១៣ការប្រឈមមុខរវាងនាវាចម្បាំងជប៉ុនជាមួយនាវានេសាទចិនប្រព្រឹត្តទៅជាប្រចាំ។ទំនាក់ទំនងចិនជប៉ុនកាន់តែកើនឡើង
ពេលដែលរដ្ឋាភិបាលអនុម័តលើផែនការបាញ់ទម្លាក់មិនថាជាយន្តហោះគ្មានអ្នកបើក
បរណា១ដែលមិនប្រតិបត្តិតាមការព្រមានចាកចេញពីដែនអាកាសរបស់ជប៉ុន។ក្នុង
ពេលនោះភាគីចិនប្រកាសបង្កើតតំបន់ហោះហើរយោធា(ADIZ)លើសមុទ្រខាងកើត
រួមទាំងតំបន់អាកាស១របស់កូរ៉េខាងត្បូង។គេព្រួយបារម្មណ៍ថា៖ការជជែកគ្នារវាងចិន
កូរ៉េខាងត្បូងនិងជប៉ុននាពេលខាងមុខនិងកើនឡើងតទៅទៀត។
|
ការរត់ប្រណាំងសព្វាវុធ
ភាពតានតឹង ខ្លាំងឡើងបានធ្វើអោយប្រទេសមួយចំនួនបង្កើនកំលាំងយោធានិងថវិការ
យោធា។នាពាក់កណ្តាលខែធ្នូឆ្នាំ២០១៣រដ្ឋាភិបាលជប៉ុនបានអនុម័តលើថវិការយោធា
ប្រមាណ២៤០ពាន់លានដុល្លារអាមេរិកក្នុងដំណាក់កាល២០១៤-២០១៩។នេះជា លើក
ដំបូងដែលប្រទេសនេះបង្កើនថវិការយោធា ក្នុងរយះពេល១១ឆ្នាំកន្លងមក។សន្តិភាពនិងកិច្ចសហប្រតិបត្តិការជានិន្នាការសំខាន់។
ក្រឡេកមើលលើឆ្នាំកន្លងទៅជំលោះអំពីកោះសមុទ្រនៅតំបន់អាស៊ីបូពា៏កាន់តែតានតឹង
ឡើងៗ។ប៉ុន្តែ តំបន់នេះឈានចូលឆ្នាំថ្មី ក្នុងបរិយាកាសសន្តិភាព។ទោះបីនេះជាខឿន
សន្តិភាពស្តួចស្តើង១ក៍ដោយប៉ុន្តែវាបានសរឲ្យយឃើញថាការសន្ទនាកិច្ចសហប្រតិ
បត្តិការនិងការអភិវឌ្ឍន៍នៅជានិន្នាការស្នូលនៅក្នុងតំបន់។ពីប៉េកាំងតូក្យូនិងសឺអ៊ូលសុទ្ឋ
តែយល់ថា៖ជំលោះរវាងបណ្តាប្រទេសមិនអាចដោះស្រាយបានក្នុងរយះពេលឆាប់ៗ
បានឡើយ។ប្រទេសនានានៅអាស៊ីបូពា៏ក៍យល់ដែរថា៖ការភាន់ច្រឡំណា១អាចនាំមក
នូវការបំផ្លាញសន្តិសុខថែមទាំងគំរាមកំហែងដល់ការអភិវឌ្ឍន៍រួមនៅក្នុងតំបន់អាស៊ី
ប៉ាស៊ីហ្វិកទាំងមូលទៀតផង៕
ANH HUYEN
-Vovworld