|
តើរដ្ឋាភិបាលថ្មីរបស់ក្រិកអាចស្ដារខឿនសេដ្ឋកិច្ចឡើងវិញបានដែរឬទេ? (RT) |
Vovworld-ដោយមានសម្លេងគាំទ្រ៣៥,៥%ក្នុងបរិមាណ៥០%អ្នកបោះឆ្នោត
គណៈបក្ស Syriza របស់អតីតនាយករដ្ឋមន្ត្រី Alexis Tsipras ដណ្ដើមបានអាសនៈ
ចំនួន១៤៥ក្នុងចំណោមអាសនៈចំនួន៣០០ក្នុងរដ្ឋសភា។ លទ្ធផលនេះបានស
ឲ្យឃើញថា ប្រជាជនក្រិកភាគច្រើនគាំទ្រការរក្សានៅដំបន់ចាយប្រាក់អឺរ៉ូ (Eurozone)
ដោយសង្ឃឹមទៅលើគោលនយោបាយរបស់លោកTsipras ខណៈដែលលោកស្ថិត
នៅតែក្នុងឋានៈជានាយករដ្ឋមន្ត្រីដោយមានរដ្ឋសភាថ្មីមានសម្លេងឯកភាពជាង។
ជំហានឈ្លាសវៃ
មុននេះ១ខែ នាយករដ្ឋមន្ត្រី Tsipras បានលាលែងពីដំណែង បើកផ្លូវសំរាប់ការ
បោះឆ្នោតមុនកាលកំណត់នៅក្រិក។កាយវិការរបស់នាយករដ្ឋមន្ត្រីមានអាយុ៤១ឆ្នាំ
ត្រូវបានវាយតំលៃគឺឈ្លាសវៃ ជួយឲ្យលោកវិលត្រឡប់មកឋានៈនាយករដ្ឋមន្ត្រីលើក
ទី២ក្នុងតួនាទីខ្លាំងក្លាជាងដែលមិនប្រឈមមុខនឹងការប្រឆាំងជំទាស់របស់សមាជិក
គណៈបក្ស Syriza មានទស្សនខុសគ្នា។ ត្រឡប់មកកាន់អំណាច លោក Alexis Tsipras
នឹងមានលក្ខណៈដោះដូរសមាសភាពប្រឆាំងនៅផ្ទៃក្នុងគណៈបក្ស Syriza ទន្ទឹមនឹង
នោះឈានទៅកសាងរដ្ឋសភាថ្មីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង។
មុនបង្អស់ គណៈបក្ស Syriza ឡើងកាន់អំណាចនឹងជួយឲ្យលោក Tsipras ទន្ទឹម
នឹងនោះជាប្រធានគណៈបក្សមានសិទ្ធិបង្កើតបញ្ជីរាយនាមកម្មាភិបាលថ្មីដែលមិន
ត្រូវអនុម័តនៅមហាសន្និបាតគណៈបក្សឡើយ។ នេះនឹងជាឱកាសដើម្បីលោក Tsipras
លុបចោលសមាសភាពឆ្វេងនិយមដែលប្រឆាំងជំទាស់គោលនយោបាយរបស់លោក។
ទន្ទឹមនឹងនោះ ប្រសិនបើបោះឆ្នោតយឺតជាងខែកញ្ញា លោក Alexis Tsipras ពិបាកឆ្លៀត
បានអត្រាសំលេងគាំទ្រដល់៦០%ដូចនឹងបច្ចុប្បន្នឡើយខណៈដែលវិធានការត្បិតត្បៀត
ថ្មីដូចជាបង្កើនពន្ធកាត់បន្ថយសុខុមាលភាពសង្គមតាមសំណូមពររបស់ម្ចាស់បំណុល
ដែលបានអនុវត្តតាំងពីខែតុលាខាងមុខ។
ស្ថានភាពខឿនសេដ្ឋកិច្ចនៅមិនទាន់រីកចំរើនឡើយ
ដោយមិនអើពើរដល់ការបោះឆ្នោតនោះ អ្នកជំនាញការហិរញ្ញវត្ថុបានអះអាងថា
ក្រិកពិតប្រាកដត្រូវការកញ្ចប់ជំនួយមួយ។ ប្រសិនមិនទទួលបាននោះ ប្រទេសនេះអាច
បាត់លទ្ធភាពទូទាត់ខ្ទង់ជំនួយរយៈពេលវែងជាថ្មីម្ដងទៀត។
តាំងពីឆ្នាំ២០១០មក បណ្ដារដ្ឋាភិបាលក្រិកមិនអាចបន្ធូល្បឿនខឿនសេដ្ឋកិច្ចដែល
កំពុងធ្លាកក្នុងវិបត្តិ ដោយមានអត្រាបាត់អាជីពខ្ពស់បំណុលបរទេសកាន់តែកើនឡើងនិង
អស្ថិរភាពសង្គមកាន់តែក្លាយទៅជាធ្ងន់ធ្ងរ។
រាល់ការសាកល្បងកំពុងរងចាំនៅចំពោះមុខ
ជាច្បាស់ណាស់ថា ឥឡូវនេះ Athens ត្រូវការរដ្ឋាភិបាលថ្មីខ្លាំងក្លាដើម្បីអាចដោះ
ស្រាយរាល់ការលំបាកនៅចំពោះមុខ។ នាយករដ្ឋមន្ត្រី Alexis Tsipras និងគណៈរដ្ឋមន្ត្រី
ថ្មីត្រូវដំណើរការកែទម្រង់ចាំបាច់ដើម្បីសង្គ្រោះខឿនសេដ្ឋកិច្ចផង ស្វែងរកវិធានការសង់បំណុលសំរបា់ម្ចាស់បំណុលផង ប៉ុន្តែក៏ត្រូវបន្ធូស្រាលសាធារណៈមតិក្នុងកាលៈទេសៈ
បណ្ដាវិធានការតឹងរឹងអាចធ្វើឲ្យប្រជាជនខឹងសម្បារនាំទៅដល់គ្រោះអាសន្នអស្ថិរភាព
ខឿននយោបាយនៃប្រទេសនេះ។ប្រជាជនក្រិកមិនចង់បន្តវិធានការត្បិតត្បៀតទៀត
ឡើយ ប៉ុន្តែក៏គ្មានគោលមាគ៌ាផ្សេងទៀតគឺត្រូវដើរតាមគោលនយោបាយរបស់លោក
Tsipras គឺយល់ព្រមនឹងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលដើម្បីបានខ្ចីទៀត។
នៅចំពោះមុខ ពីឥឡូវដល់ចុងឆ្នាំក្រិកត្រូវបន្តដំណើរការកែទម្រង់ គឺជាកត្តាចាំបាច់
ដើម្បី Athens បន្តបានដោះទុនកញ្ចប់ជំនួនឧបត្ថម្ភទី៣មានតំលៃ៩៧ពាន់លានដុល្លារ
អាមេរិក។ Athens ត្រូវស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយ។ ប៉ុន្តែដើម្បីអនុវត្តបានគឺមិន
ងាយស្រួលឡើយ។ នៅចំពោះមុខ ការលំបាកសាកល្បងកំពុងរងចាំរដ្ឋាភិបាលថ្មីរបស់
នាយករដ្ឋមន្ត្រី Alexis Tsipras៕