ត្រៀមខ្លួនជាស្រេចទទួលឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប

(VOV)_នាថ្ងៃទី៥កញ្ញា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ច
អាស៊ី-អឺរ៉ុប (EAEU) បានចូលជាធរមាន។ នេះគឺជារបតសំខាន់​របស់វៀតណាម  ដោយ
សារទីផ្សាររុស្ស៊ីនិងប្រទេសចំនួន៤ទៀតក្នុងសម្ព័ន្ធមាន​ទំនាក់ទំនងបំពេញបន្ថែមសំ
រាប់វៀតណាម។ វៀតណាមបានត្រៀមខ្លួនជា​ស្រេចទទួលឱកាស និងទប់ស្កាត់ការលំបាក
សាកល្បង ក្នុងពេលកិច្ចព្រមព្រៀងបានអនុវត្ត។

ត្រៀមខ្លួនជាស្រេចទទួលឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប - ảnh 1
ត្រៀមខ្លួនជាស្រេចទទួលឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​និងប្រ
ទេសជាសមាជិកនានា រួមមាន៖រុស្ស៊ី បេឡារុស កាហ្សាក់ស្តង់ អាមេនី និងកៀហ្ស៊ីស៊ីស្ថាន 
ត្រូវបានចាប់ផ្តើមចរចារពីខែមិនាឆ្នាំ២០១៣។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេ
ខានាថ្ងៃទី២៩ឧសភាឆ្នាំ២០១៥នៅប្រទេសកាហ្សាក់ស្តង់ ។

          កិច្ចព្រមព្រៀងនេះរួមមានបណ្ដាកាតព្វកិច្ចសំរាប់ភាគីទាំងពីរ ស្ដីអំពីសេរី​ភាព
ភាវូបនីយកម្មទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម អនុវត្តការវិនិយោគ ​និងធ្វើដំ
ណើររបស់ប្រជាជន។ ភាគីទាំងពីរបានសន្យាបើកទូលាយទីផ្សារ ដោយមានការកាត់
បន្ថយពន្ធពី៨៧,៤% ដល់៩៥,៧%។ ក្នុងនោះ មុខទំនុញមានឧត្តមភាពរបស់វៀត
ណាមត្រូវផ្តល់អាទិភាពជាច្រើន។

          ឱកាសជាច្រើនសំរាប់ការនាំចេញរបស់វៀតណាម

        ដោយមានបរិមាណពន្ធជិត៩០%ត្រូវបានកាត់បន្ថយ ជាឧត្តមភាពធំមួយសំរាប់
អង្គភាពអាជីវកម្មវៀតណាម ក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ។ ឧទាហរណ៍
ក្នុងវិស័យកាត់ដេរ ​ទំនិញមុខព្រួញរបស់វៀតណាម ពន្ធ៨២%ត្រូវ​បានកាត់​បន្ថយ ហើយ
ក្នុងនោះពន្ធ៣៦% ត្រូវបានលុចោល ចាប់ពីពេលកិច្ចព្រមព្រៀង​ចូរជាធរមាន។ តាម
ការព្យាករណ៍ថា៖កិច្ចព្រមព្រៀងនេះនឹងលើកកំពស់ទំហំ​ពាណិជ្ជកម្មរវាងភាគីទាំងពីរ 
ពី៧០០លានដុល្លារអាមេរិក នាបច្ចុប្បន្ន​ដល់មួយ​ពាន់​លានដុល្លារអាមេរិក ក្នុងរយៈ
ពេល១-២ឆ្នាំខាងមុខនេះ។ លោក Bui Huy Son ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជ
កម្ម (ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) បាន​វាយតំលៃថា៖

          “ នេះគឺជាឧត្តមភាពធំមួយ ដោយយើងមិនចាំបាច់ប្រកួតប្រជែងជាមួយដៃ
គូនានានៅប្រទេសមិត្ត។ តំបន់បណ្ដាប្រទេសចូលរួមសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមាន​៥​ប្រទេស
 ដោយមានអ្នកប្រើប្រាស់ចំនួន១៨២លាននាក់ និងខឿនសេដ្ឋកិច្ចមានតំលៃ ២២០០
 ពាន់លានដុល្លារអាមេរិក។ ប្រការទីពីរ ក៏ដើរតួនាទីសំខាន់ នោះគឺឱកាសដើម្បីយើង
ទាក់ទាញទុនវិនិយោគ និងបច្ចេកវិទ្យា។”

          ឯកភាពជាមួយទស្សនះនេះ លោក Dang Hoang Hai ប្រធាននាយកដ្ឋាន​ទីផ្សារ
អឺរ៉ុប (ក្រសួងឧស្សាហ ពាណិជ្ជកម្ម)បានអះអាងថា៖ ​សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)
ជាទីផ្សារមួយពោពេញទៅដោយសក្ដានុភាព និងសមស្របជាមួយផលិតផលមានឧត្តម
ភាពខ្លាំងរបស់វៀតណាម។ជាងនោះទៀត វៀតណាមជាដៃគូចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីលើកដំបូងជាមួយសម្ព័ន្ធនេះ ដូច្នេះ ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមគឺធំធេងណាស់។ តាមការព្យាករណ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង
វៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ​ ចាប់ផ្តើមមានសុពលភាពនិង​ជួយ
លើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី​ពី៤ពាន់លានដុល្លារអាមេរិក នាបច្ចុប្បន្ន ឡើងដល់៨-១០ពាន់លានដុល្លារ​អាមេ​រិក​។

          អង្គភាពអាជីវកម្មម្ចាស់ការក្តាប់ជាប់ឧត្តមភាព

        នាបច្ចុប្បន្ន អង្គភាពអាជីវកម្មចំនួន៩៤០ បានចូលរួមការនាំចេញទៅសម្ព័ន្ធសេដ្ឋ
កិច្ចអាស៊ី-អឺរ៉ុប ​ស្មើនឹង៩០%តំលៃនាំចេញ ហើយប្រមូលផ្តុំទៅលើមុខ​ទំនិញ​មួយចំនួន ដូចជា៖ ជលផល កាហ្វេ តែ អង្ករ និងស្បែកជើង។ ដើម្បីទទួលឧត្តម​ភាពនានាដោយ
កិច្ចព្រមព្រៀងនេះនាំមក អង្គភាពអាជីវកម្មវៀតណាមជាច្រើន បានខំប្រឹងប្រែង
ត្រៀមរៀបចំអោយឱកាសនេះ ចាប់ពីការចរចារកិច្ចសន្យាដល់​ការទាក់ទងនឹងទីផ្សារ។ 
លោក Dinh Tuan Anh នាយកក្រុមហ៊ុនភាគហ៊ុន​ Ladoza​ បានអោយដឹងថា៖

          “ ដើម្បីទទួលឱកាសពីកិច្ចព្រមព្រៀងណាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធ
សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្រុមហ៊ុនយើងខ្ញុំបានប្រមូលផ្តុំនាំចូលវត្ថុធាតុដើម​ស្បែក​ពី​ឥណ្ឌា 
និងសម្ភារះ ម៉ាស៊ីន ដោយមានពន្ធ០%។ នាបច្ចុប្បន្ន យើងខ្ញុំកំពុង​ស្វែងរកដៃគូបរទេស
នានាដូចជា ម៉ិកស៊ិក…ជាដើម។”

          កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបចាប់មានសុព​ល
ភាព ជាឱកាសធំមួយសំរាប់ភាគីទាំងឡាយ។ ប្រការនេះមិនគ្រាន់តែជំរុញទំ​នាក់ទំនង
ពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ថែមទាំង រួមចំណែកពង្រឹងនិងពង្រីក​ទំនាក់ទំនងសហ
ប្រតិបត្តិការរវាងវៀតណាម ជាមួយ៥ប្រទេសជាសមាជិកសម្ព័ន្ធទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ