(VOV WORLD)_សេដ្ឋកិច្ចសកលកំពុងប្រែប្រួលដ៏ស្មុគស្មាញ និងឱនភាពនេះគឺ
ជាការលំបាកសាកល្បងធំៗ ក្នុងការជ្រើសរើសគោលនយោបាយ និងសម្រុះ សម្រួល ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១២ និងឆ្នាំ២០១៣។ សម័យប្រជុំលើក ទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានលៃទុករយះពេលជាច្រើន ដើម្បីពិភាក្សា អំពី
រាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងបណ្ដាខែចុងឆ្នាំ២០១២និងឆ្នាំ២០១៣។ បណ្ដាបញ្ហាត្រូវបានពិភាក្សាគឺ ដំណោះស្រាយដើម្បីជំនះពុះពារលើបំណុលអាក្រក ទំនិញសេសសល់ក្នុងឃ្លាំង លើកទឹកចិត្តការប្រើប្រាស់ទំនិញ …ល។
|
ត្រូវការបណ្ដាសេចក្ដីសម្រេចចិត្តខ្លាំងជាងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម(internet) |
ការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាភារកិច្ចមួយ ក្នុងចំណោមភារកិច្ច
ជួរមុខដែលរដ្ឋាភិបាលវៀតណាមដាក់ចេញ។ តាមសមាជិកសភានានាថា៖ រដ្ឋាភិបាល
ត្រូវ រួមផ្សុំសមស្រប សកម្ម រវាងគោលនយោបាយរូបីយវត្ថុ និងគោលន យោបាយ សា ពើព័ន្ធ ដើម្បីបញ្ចុះកំរិតការប្រាក់ឥណទានដោះស្រាយបំណុលអាក្រក់ …ជាដើម។ លោក
Tran Hoang Ngan សមាជិកសភាទីក្រុងហូជីមិញបានចាត់ទុកថា៖
“តាមខ្ញុំបំណុលអាក្រកចាប់ផ្តើមមានតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ យើង ជម្រុញ ការផ្គត់ផ្គង់ធ្វើឲ្យចំនួនប្រាក់កាន់តែច្រើន នាំឲ្យបំណុលអាក្រកកាន់តែ កើនឡើង។ ដោយ
ហេតុនេះ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលត្រូវដោះស្រាយយ៉ាងឆាប់ បញ្ហាបំណុលអាក្រក់ វិភាគ យ៉ាងច្បាស់លាស់ ដូច្នេះខឿនសេដ្ឋកិច្ចរបស់យើង ទើបនឹងដោះស្រាយបាន”។
មតិរបស់សមាជិកសភាក្នុងសន្និសីទបានសង្កត់ធ្ងន់ថា រៀបចំឡើងវិញ ខឿនសេដ្ឋ
កិច្ច ជាអាទិភាព១ក្នុងចំណោមអាទិភាពរបស់រដ្ឋាភិបាល។ លោក Tran Du Lich សមាជិក សភាទីក្រុងហូជីមិញចាត់ទុកថា៖
“ខ្ញុំស្នើបង្កើតគណៈកម្មាធិការជាតិអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធ សេដ្ឋកិច្ច។ គណៈកម្មាធិការនេះ ដឹកនាំដោយនាយករដ្ឋមន្រ្តី ដែលទទួលបន្ទុក ដោះស្រាយ រាល់ បញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគ ធនាគា អង្គភាព អាជីវកម្មរដ្ឋ និងជាពិសេស
ដោះ ស្រាយបញ្ហាបំណុលអាក្រក់”។
ប្រធានគណះកម្មាធិការជាតិឃ្លាំមើលហិរញ្ញវត្ថុវៀតណាមាលោក Vu Viet Ngoan បានចាត់ទុកថា៖សេដ្ឋកិច្ចវៀតណាមកំពុងធ្លាក់ចុះទៅក្នុង ស្ថានភាពតម្រូវការ ផ្គត់ផ្គង់
និង ការប្រើប្រាស់សុទ្ឋតែទាប ។ដោយហេតុនេះរដ្ឋាភិបាលគប្បីផ្សាយ ប័ណ្ណជាតិ សំណង់ដើម្បីបង្កើនតម្រូវការផ្គត់ផ្គង់សង្គមព្រមទាំងដោះស្រាយចំនួនទំនិញនៅសល់
ដែលមានការពាក់ព័ន្ឋដល់ផ្នែកសំណង់។
“ យើងត្រូវជំរុញការ លើកទឹកចិត្តប្រើប្រាស់។បើមិនធ្វើដូច្នេះ ទំនិញនៅសល់មិន អាចលក់បានទេ។ខ្ញុំស្នើឲ្យផ្សាយប័ណ្ណជាតិសំណង់។ យើងនឹងជ្រើសរើស សំណង់ សំខាន់ជាក់ស្តែងមួយចំនួនដើម្បីផ្សាយប័ណ្ណជាតិសំណង់។ពីនោះលក់បានដែកថែប ស៊ីម៉ង់និងវត្ថុធាតុដើមសំណង់“។
រួមជាមួយការុញខ្លាំងការរៀបចំរចនាសម្ព័ន្ឋអង្គភាពអាជីវកម្មរដ្ឋនិងធនាគារឡើង
វិញបណ្តាសមាជិកសភាក៍បានស្នើឲ្យរៀបចំរចនាសម្ព័ន្ឋមហាវិទ្យាល័យសាលាជាន់
ខ្ពស់ឡើងវិញផងដែរ។លោកស្រី Ngo Thi Minhអនុប្រធានគណះកម្មាធិការ វប្បធម៏
យុវជន និងកុមារជំទង់នៃរដ្ឋសភាចាត់ទុកថា៖យើងត្រូវកំណត់ថា៖ដំបន់១ត្រូវមាន មហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ប៉ុន្មានដើម្បីកសាងផែនការជាក់ស្តែង។
“ បើយើងមិនកំណត់និងមិនស្រាវជ្រារ តម្រូវការជាក់ស្តែងបានទេនោះផលវិបាក គឺធ្ងន់ធ្ងរណាស់។ឧទាហរណ៍ អង្គភាពអាជីវកម្មផលិត ចេញផលិត កម្ម ហើយមិន គិត ពីបញ្ហាទីផ្សារនិងមិនអាចលក់ចេញបានឡើយដូច្នេះអ្នកណាជាអ្នករ៉ាប់រងអម្រែកធ្ងន់
ទាំងនោះ“។តាមបណ្តាសមាជិសភាថា៖រហូតមកដល់ពេលនេះការងារចាត់ចែងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១២កំពុងបានដើរត្រូវទិសនិងសំរេចភារកិច្ច
ដែលសេចក្តីសំរេចចិត្តរបស់បក្សនិងរដ្ឋសភាបានដាក់ចេញ។ចំណុចភ្លឺក្នុងគំនូរសេដ្ឋ
កិច្ច សង្គមរយះពេល៩ខែកង្លងទៅគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបានសុខុមាលភាព
សង្គម បរិមាណរូបីយវត្ថុកើនជា២ដងនិងអតិផរណាត្រូវបានរាំងស្កាត់ជាជំហានដំបូង។ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣រដ្ឋសភាចាត់ទុកថា៖រដ្ឋាភិបាលត្រូវ
មានគោលនយោបាយខ្លាំងក្លា តម្លាភាពនិងជាងពេលណាៗទាំងអស់គប្បីចលនាការ
ការរួមកំលាំងការស្រុះចិត្តគំនិតរបស់បក្សទាំងមូលកងទ័ពទាំងមូលប្រជាជន ទាំងមូល និងប្រព័ន្ឋនយោបាយទាំងមូលដើម្បីអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបាន
ដាក់ចេញ៕