ត្រូវមានបរានុម័តពេលដែលវាយតម្លៃអំពីស្ថានភាពសាសនានៅវៀតណាម

(VOVworld)-របាយការណ៍សេរីភាពសាសនាអន្តរជាតិ២០១៤ ដោយក្រសួង ការបរទេសអាមេរិកប្រកាសនាថ្ងៃទី១៤តុលាដែលក្នុងនោះ​បានដកស្រង់ព័ត៌មាន ខុសឆ្គងអំពីវៀតណាមដោយចាត់ទុកថា វៀតណាមដាក់កំហិតលើសេរីភាពខាង
ជំនឿសាសនា និងដាក់សំណើរឲ្យរដ្ឋាភិបាលអាមេរិក បញ្ចូនវៀតណាមចូលក្នុង
បញ្ជីឈ្មោះនៃបណ្តាប្រទេសត្រូវយកចិត្តទុកដាក់ជាពិសេសអំពីសេរីភាពសាសនា
(CPC)។ កាយវិការនេះរបស់ក្រសួងការបរទេសអាមេរិកគឺមិនបរានុម័ត និងដើរ បញ្ច្រាសទៅនឹងនិន្នាការអភិវឌ្ឍន៍សកម្មនូវទំនាក់ទំនងរវាងវៀតណាមជាមួយ
អាមេរិក។

ត្រូវមានបរានុម័តពេលដែលវាយតម្លៃអំពីស្ថានភាពសាសនានៅវៀតណាម - ảnh 1
សកម្មភាពសាសនានៅវៀតណាមបានប្រព្រឹត្តទៅយ៉ាងផុលផុស

        របាយការសេរីភាពសាសនាអន្តរជាតិ២០១៤របស់ក្រសួងការបរទេសអាមេ​រិក
បានចាត់ទុកថា វៀតណាមត្រួតពិនិត្យសកម្មភាពសាសនាដោយច្បាប់និងការ ឃ្លាំ
មើលរដ្ឋបាល ដាក់កំហិតដ៏តឹងរឹងទៅលើសកម្មភាពសាសនាឯករាជ និង បង្ក្រាប
បុគ្គលនិងក្រុមសាសនាផងដែរ។ នេះជាបណ្តាព័ត៌មានខុសឆ្គង ផ្ទុយទៅនឹង ស្ថាន
ភាពរស់រវើកនៃជីវភាពជំនឿសាសនាជាក់ស្តែងនៅវៀតណាម។

       សេរីភាពខាងជំនឿសាសនាត្រូវបានអះអាងដោយច្បាប់

        វៀតណាមជាប្រទេសពហុសាសនានិងពហុជាតិ។​ដូច្នេះ បក្សនិងរដ្ឋវៀតណាម បានអះអាងទស្សនៈដោយឈរលើស្មារតីច្បាប់ដែលចាត់ទុកថា ៖​ “ជំនឿ សាសនា ជាតម្រូវការស្មារតីនៃប្រជាពលរដ្ឋមួយផ្នែកដែលបាននឹងគងវង្សជាមួយ ប្រទេសជាតិ”។  រដ្ឋធម្មនុញឆ្នាំ២០១៣ របស់វៀតណាមបានកំណត់ច្បាស់ក្នុង មាត្រាទី២៤ថា ៖ “មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿសាសនាឬមិនកាន់ សាសនាណាមួយ
ឡើយ។ សាសនាទាំងអស់ត្រូវសមភាពចំពោះមុខច្បាប់”។ ហើយ “រដ្ឋវៀតណាម
គោរពនិងគាំពារសេរីភាពខាងជំនឿសាសនា” និង “គ្មាននរណា ម្នាក់រំលោភទៅ
លើសេរីភាពខាងជំនឿសាសនាឬឆ្លៀតយកជំនឿសាសនា ដើម្បី រំលោភច្បាប់ឡើយ”។
​វៀតណាមមាននីតិរដ្ឋជំនឿសាសនា និងសេចក្តី សម្រេច សារាចរណ៍ជាច្រើនណែ
នាំអំពីបញ្ហានេះ។ ពីបណ្តាទស្សន គោលនយោ បាយនិងប្រព័នច្បាប់ពោលខាងលើ អាចអះអាងបានថា សីទ្ធិសេរីភាពខាងជំនឿ សាសនានៅវៀតណាម ត្រូវបានបក្ស
រដ្ឋទទួលស្គាល់ គោរព និងគាំពារ តាមនោះ ធ្វើឲ្យផ្លាស់ប្តូរជាសារវ័ន្តជីវភាពសាសនា
នៅវៀតណាម។

        សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានធានាលើស្ថានភាពជាក់ស្តែង

        តាមតួលេខស្ថិតិមិនទាន់គ្រប់គ្រាន់ថា ប្រជាជនវៀតណាម៩៥% មានជីវភាព ខាងជំនឿសាសនា។ នាបច្ចុបន្បន្ន វៀតណាមមានសាសនាចំនួន១៣ស្រូបយក ២៧%នៃចំនួនប្រជាជនទូទាំងប្រទេស។ ជីវភាពរស់នៅខាងជំនឿសាសនានៅ វៀតណាមបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយផ្សាភ្ជាប់ជាមួយជីវភាពរស់នៅ
សង្គម។​មិនត្រឹមតែប៉ុណ្ណោះ ឧបសក ឧបសិការនិងព្រះសង្ឃវៀតណាម បាន បញ្ចូនទៅបណ្តុះបណ្តាលនៅអាមេរិក បារាំង ឬឥណ្ឌាជាដើម។ ម្យ៉ាងវិញទៀត
អ្នកមុខអ្នកការ ពុទ្ធសាសនិកវៀតណាមក៏បានចូលរួមរាល់ការសន្ទនាជំនឿសា
សនា នៅបណ្តា វេទិការធំៗដូចជា វេទិការសហប្រតិបត្តិការអាស៊ី អឺរ៉ុប (ASEM)
ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាដើម។

       ដើរផ្ទុយទៅនឹងទំនាក់ទំនងសកម្មវៀតណាមអាមេរិក

        ក្របខ័ណ្ឌច្បាប់ច្បាស់លាស់និងការពិតជាក់ស្តែងអំពីសេរីភាពខាងជំនឿ សាសនានៅវៀតណាមពោលខាងលើ ជាការបញ្ជាក់ក្បោះក្បាយថា របាយការ ណ៍សេរីភាពខាងសាសនា ២០១៤របស់ក្រសួងការបរទេសអាមេរិក គឺបានដក ស្រង់ព័ត៌មានមិនត្រូវនឹងការពិតអំពីសភាពការសេរីភាពខាងជំនឿសាសនានៅ
វៀតណាមឡើយ។ រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងវៀតណាមជាមួយ អាមេរិកមានការអភិវឌ្ឍន៍គួរឲ្យគត់សម្គាល់លើគ្រប់វិស័យ ដូចជានយោបាយ
សេដ្ឋកិច្ច ពាណិជ្ជកម្ម ។ កិច្ចសហប្រតិបត្តិការទាំងអស់នេះ ក៏ត្រូវទាមទារឲ្យ ភាគីទាំងពីរដាក់អតីតកាលទៅម្ខាង ឆ្លងផុតលក្ខណៈខុសប្លែកគ្នា ដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីសម្រេចបានគោលដៅនេះ ភាគីនានាគប្បីកសាងទំនុកទុកចិត្តនិង គោរពរបបនយោបាយរបស់គ្នា ទៅវិញ
ទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ