ទាក់ទាញប្រភពកម្លាំងពលំពីអាណិកជនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

(VOVworld)-អាណិកជនវៀតណាមជាង៥០០នាក់ មកពីគ្រប់ទិសទីលើពីភពលោក
 បានចូលរួមសន្និសីទ “អាណិកជនរួមដៃកសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាង
ឆាប់ រហ័ស និរន្តរភាពនិងធ្វើសមារណកម្មអន្តរជាតិ” ដែលបានប្រព្រឹត្តទៅក្នុងរយៈ
ពេល២ ថ្ងៃគឺថ្ងៃទី១២និង១៣វិច្ឆិកានៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។
សន្និសីទបាន ប្រមូលផ្តុំនិងពង្រីកនូវបញ្ញាឆ្លាតរបស់បញ្ញាវ័ន្ត អាជីវករជាអាណិក
ជន ព្រមទាំងស្វែងរក ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាចាំបាច់មួយចំនួន
របស់ទីក្រុងហូជីមិញ នាំទី ក្រុងនេះក្លាយទៅជារូបសណ្ឋានសម្រាប់ការងារចលនា
 កសាងគោលនយោបាយប្រ មូលផ្តុំការរួមវិភាគទានរបស់អាណិកជនដើម្បីអភិ
វឌ្ឍន៍ប្រទេសជាតិ។

ទាក់ទាញប្រភពកម្លាំងពលំពីអាណិកជនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
កសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនិរន្តរភាពនិងធ្វើសមារណកម្មអន្តរជាតិ


        សហគមន៍ជនវៀតណាមរស់នៅ សិក្សារៀនសូទ្រនិងធ្វើការនៅឯកបរទេស
ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញរបស់ប្រទេសជាតិ ជាស្ពានពង្រឹងមិត្តភាពរវាង
វៀតណាមជាមួយប្រទេសដទៃ។ នាពេលកន្លងទៅ ក្រសួងការបរទេសវៀតណាម
បានរៀប ចំសកម្មភាពជាច្រើននិងសម្បូរបែប សំដៅបង្ករលក្ខណៈងាយស្រួលឲ្យ
អាណិកជន ត្រឡប់មកមាតុប្រទេសវិញជួបប្រាស្រ័យ ជម្រុញការធ្វើអាជីវកម្មនិង
វិនិយោគក្នុងប្រ ទេស។ សន្និសីទអាណិកជនរួមដៃកសាងទីក្រុងហូជីមិញជាព្រឹត្តិ
ការណ៍ធំមួយដែល រៀបចំឡើងនៅទីក្រុងហូជីមីញសម្រាប់អាណិកជន ដោយសារ
ទីនេះជាក្បាលម៉ាស៊ីន របស់ប្រទេសជាតិក្នុងដំណើការបើកទ្វារធ្វើសមាហរណកម្ម
អន្តរជាតិ។

       រួមដៃអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា សេដ្ឋកិច្ចបញ្ញាវ័ន្តរបស់ទីក្រុង

        ទីក្រុងហូជីមិញបានដាក់ចេញគោលដៅក្លាយទៅជាមជ្ឈមណ្ឌលធំមួយខាង
សេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់តំបន់អាស៊ីអាគ្នេយ៍
។តាមនោះ ទីក្រុងបានផ្តោតសំខាន់លើការងារស្រាវជ្រាវជម្រុញការបង្កើតនិងអភិ
វឌ្ឍន៍ប្រព័ន្ធអេកូ ឡូស៊ីផ្លាស់ប្តូរថ្មី និងចាប់ផ្តើមអាជីព។​ថ្លែងមតិនៅសន្និសីទនេះ
សាស្ត្រាចារ្យ បណ្ឌិត Vu Le Hai នៅមហាវិទ្យាល័យ Monash Melbourne អូស្ត្រាលី
បានចាត់ទុកថា៖

        “ប្រសិនបើវៀតណាមអាចអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដោយឡែករបស់ខ្លួននោះ
 មានន័យថា យើងនឹងដោះស្រាយបានបញ្ហារបស់ប្រទេសជាតិ របស់ទីក្រុង។ ទន្ទឹម
 ជាមួយគ្នានោះ វៀតណាមអាចដើរជួរមុខលើបច្ចេកវិទ្យានោះហើយអាចនាំចេញទៅ
 បរទេសទៀតផង ពោលគឺយើងអាចម្ចាស់ការបច្ចេកវិទ្យា ហើយយើងអាចលក់បច្ចេក
 វិទ្យានោះ ជាពិសេសយើងមិនបាច់ចំណុះទៅលើបច្ចេកវិទ្យាទៀតទេ”។

        ក៏នៅក្នុងសន្និសីទនេះ អាណិកជនជាច្រើនរូបបានចាត់ទុកថា ទីក្រុងហូជីមិញ
 ត្រូវមានប្រព័ន្ធអេកូឡូស៊ីសម្រាប់ខឿនសេដ្ឋកិច្ចបញ្ញា ផលិតចេញផលិតផល សេវា
កម្មមានតម្លៃ។​បណ្ឌិត  Phan Bich Thien អាណិកជនមកពីហុងហ្គារីបានស្នើរថា៖

“ខ្ញុំស្នើឲ្យមានការចូលរួមចំណែករបស់សហគ្រាសដើម្បីបម្រើការអភិវឌ្ឍន៍វិទ្យា
សាស្រ្តនិងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ ខ្ញុំស្នើឲ្យបង្កើតមូលនីធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា។ ហើយមូលនីធិនេះចាំចាច់ធ្វើសង្គមភាវូបនីយកម្ម។​មានន័យថា
បង្កើតឡើងនូវបទបញ្ញត្តិ ដើម្បីសហគ្រាសបង់១%ផលចំណេញរបស់ខ្លួនចូលក្នុង
មូលនីធិនេះ”។

        បំណងប្រាថ្នាអំពីការអភិវឌ្ឍរបស់ប្រទេសនេះ

        យោបល់រួមចំណែករបស់អាណិកជនចំពោះការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ
គឺ ផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជា កសាងជាគំរូទីក្រុងចាប់ផ្តើមអា ជីព
ទីក្រុងឆ្លាត ព្រមទាំងបញ្ហាយុទ្ធសាស្ត្រនានារបស់ប្រទេសជាតិទៀតផង។ អនុរដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam ប្រធានគណៈចាត់តាំងសន្និ
សីទបានឲ្យដឹងថា៖

        “ខ្ញុំចាត់ទុកថា ជោគជ័យដែលយើងទទួលបាន ជាការតភ្ជាប់រវាងកត្តាមួយចំនួន
 នោះគឺបំណងប្រាថ្នារបស់អាណិកជនដែលឃ្លាតឆ្ងាយពីមាតុប្រទេស ជានិច្ចកាល
ឆ្ពោះទៅ ប្រទេសជាតិ ឆ្ពោះទៅទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ រួមដៃជាមួយ
ប្រជាជនទីក្រុងហូជីមិញ ប្រែក្លាយទីក្រុងក្លាយទៅជាមោទនភាពរបស់ជនវៀតណាម
នៅឯ បរទេសទាំងអស់គ្នា”។

        ចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc
 បានវាយតម្លៃខ្ពស់ចំពោះការដែលនាពេលកន្លងទៅ សហគ្រាសអាណិកជនបាន
សកម្ម សហការជាមួយសហគ្រាសក្នុងប្រទេសនាំទំនិញ សេវាកម្មរបស់វៀតណាម
ទៅដល់បរ ទេស។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសម្តែងក្តី
សប្បាយរីករាយ ចំពោះអាណិកជនដែលឃ្លាតឆ្ងាយពីស្រុកកំណើតប៉ុន្តែប្រទេស
ជាតិនៅតែដិតជាប់ក្នុងបេះដូងរបស់គេ៖

        “អាណិកជនម្នាក់ៗ ទោះបីជាមានជីវភាពរស់នៅផ្សេងគ្នានិងមានគំនិតខុសគ្នា
 អំពីប្រទេសជាតិក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់ថា ក្នុងអារម្មណ៍និងបេះដូងរបស់ពួគគេគឺ
សុទ្ធ តែពេញទៅដោយភាពកក់ក្តៅអំពីមាតុប្រទេស។ យើងទាំងអស់គ្នា គប្បីរួមដៃ
 កសាង ប្រទេសវៀតណាមមួយរឹងមាំ ប្រកៀកស្មាជាមួយមិត្តភក្តិគ្រប់ទិសទីលើ
ពិភពលោក”។

        គោរពនូវការរួមចំណែករបស់អាណិកជន ផ្ទៀងស្តាប់យោបល់របស់គេ គឺសំ
ដៅ ពង្រីកនូវប្រភពកម្លាំងពលំធំធេងរបស់អាណិកជនក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិង
អភិវឌ្ឍន៍ និរន្តរភាព ក្នុងនោះ ទីក្រុងហូជីមិញជាទីក្រុងឈានមុខក្នុងដំណើការធ្វើ
សមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ