ទំនាក់ទំនងដ៍ចីរភាពវៀតណាមគុយបាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
THU HOA -  
(VOVWORLD) /  
Vovworld-ដំណើរទស្សនកិច្ចវៀតណាមរបស់ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា
Raul Castroជាដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមជាភាតរះយ៉ាងជិតស្និទ។
និងថ្នាក់ដឹកនាំប្រជាជនវៀតណាមបានទទួលប្រធានRaul Castroដូចជាបងប្អនសាច់
ញាតិ។នោះជាការអះអាងរបស់អគ្គលាខាបក្សកុម្មុយនីសវៀតណាម Nguyen Phu
Trong ក្នុងពិធីជប់លៀងជាកិត្តិយសជូនចំពោះ ប្រធានក្រុមប្រឹក្សារដ្ឋនឹងជាប្រធាន
ក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាRaul Castroពេលមកទស្សាវៀតណាម។លោក Nguyen Phu Trongបានលើកច្បាស់ថាមុននេះជាង១០០ឆ្នាំក្នុងវណ្ណកម្ម”អាយុមាស “វីរជនគុយបា
Ho xe Mac ti បានឧទ្ទេសនាមជាមួយប្រជាជនគុយបាអំពីប្រជាជាតិវៀតណាម១ដ៍អង់
អាចក្លាហាន។ឆ្លងកាត់ពេលវេលាមនោសញ្ចេតនានោះកាន់តែបានស៊ីជំរៅនិងត្រូវបាន
សំដែងតាមរយះសំដីល្បីឈ្មោះរបស់លោក Fidel Castro ថាដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចបរិចាកឈាមរបស់ខ្លួន។អគ្គលេខាNguyen Phu Trongអះអាង
ថែមទៀតថាបក្ស រដ្ឋនិងប្រជាជនវៀតណាមនិងប្រជាជនគុយបាជាមិត្តដ័ស្មោះត្រង់និង
ជានិច្ចកាលរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសជាតកសាង
និងការពារមាតុប្រទេស។រីឯខ្លួនឯងវិញប្រធាន RaulCastroបានលើកច្បាស់ថាវៀតណាម
និងគុយបាផ្សារភ្ចាប់ជាមួយគ្នាយ៉ាងជិតស្និទដោយសារមានឧត្តមគិតរួមនិងមានចំណុច
ប្រហាក់ប្រហែលក្នុងប្រវត្តិសាស្រ្តដំណើរការតស៊ូនិងការពារប្រទេជាតិ។លោកប្រធាន
Raul Castroបានអោយដឹងថា” យើងខ្ញុំជានិច្ចកាលកត់ត្រាចងចាំរូបភាពលោកប្រធាន
ហូជីមិញជាជនដែលបានដឹកនាំប្រជាជនវៀតណាមវីរភាពបង្កើតរដ្ឋសង្គមនិយមដំបូង
នៅអាស៊ីអគ្នេយ៍។ខ្ញុំមានភ័ពសំណាងត្រូវបានជួបលោកប្រធានហូជីមិញក្នុងដំណើរ
ទស្សនកិច្ចនាឆ្នាំ១៩៦៦។ប្រជាជនគុយបានិងប្រកៀកស្មាជាមួយប្រជាជនវៀតណាម
ពូនជ្រុំឲ្យចំណងមិត្តភាពជាភាតរះរវាងប្រទេសទាំង២ជាប្រចាំ។ខ្ញុំជឿជាក់ថានោះក៍ជា
បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ផងដែរ “។
|
ការចរចាររវាងថ្នាក់ដឹកនាំវៀតណាមនិងគុយបា(Image: Internet |
)
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនឹងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Raul Castro មិនគ្រាន់តែសម្តែងនូវចំណង
មិត្តភាពកក់ក្តៅស្និទ្ធស្នាលរវាងបក្សទាំង២ រដ្ឋាភិបាលទាំង២នឹងប្រជាជននៃប្រទេស
ទាំង២ក្នុងរយះពេលជាងកន្លះសតវត្សកន្លងទៅប៉ុណ្ណោះទេ។ប្រការសំខាន់គឺក្នុងដំណើរ
ទស្សនកិច្ចនេះថ្នាក់ដឹកនាំនៃប្រទេសទាំង២បានបញ្ជាក់នូវទឹសដៅសំខាន់ៗដើម្បី
នាំទំនាក់ទំនងរវាងប្រទេសទាំង២ ឈានចូលដំណាក់កាលអភិវឌ្ឌ្យន៏ថ្មី១។នៅក្នុងបណ្តា
ការជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ភាគីទាំង២បានឯកភាពគ្នាថា៖បន្តបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធគ្រប់គ្រងសេដ្ឋកិច្ចសង្គម
នឹងកសាងបក្ស ជំរុញខ្លាំងការជួបប្រាស្រ័យផ្លាស់ប្តូរប្រជាជន អប់រំជំនាន់វ័យក្មេងរបស់
ប្រទេសទាំង២អំពីចំណងសាមគ្គីភាពវៀតណាម-គុយបា។ល។អគ្គលេខាគណះកម្មាធិ
ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong សង្កត់ធ្ងន់ថា៖ “ដំណើរទស្សន
កិច្ចនៅវៀតណាមលើកនេះរបស់ប្រធានRaul Castro គឺជាការបន្តដើម្បីការអភិវឌ្ឌ្យន៏ថ្មីក្នុង
ទំនាក់ទំនងរវាងបក្សទាំង២ ប្រទេសទាំង២ នឹងការអនុវត្តបណ្តាការព្រមព្រៀងនឹងសេចក្តី
ថ្លែងការណ៏រួមវៀតណាម-គុយបានាពេលថ្មីៗនេះ។វៀតណាមនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង
ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែអភិវត្តយ៉ាងខ្លាំងក្លាថែមទៀតសមស្រប
ទៅនឹងលក្ខ័ណថ្មីនឹងផលប្រយោជន៏របស់ប្រទេសនិមួយៗរួមចំណែកចូលក្នុងប៉ុព្វហេតុកសាងនឹងការពារមាតុភូមិនៅវៀតណាមនឹងគុយបា”។
|
Image: Internet |
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់លោកRaul Castroក្នុងថានះជា
ប្រមុខបក្ស រដ្ឋនឹងរដ្ឋាភិបាលគុយបា គឺជាព្រិត្តិការណ៏សំខាន់១នឹងជាសញ្ញាសំគាល់ក្រហ
មថ្មី១ក្នុងទំនាក់ទំនងរវាងបក្សទាំង២ រដ្ឋទាំង២នឹងប្រជាជននៃប្រទេសទាំង២វៀតណាម-
គុយបា។ ប្រធានRaul Castro នឹងថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមសម្តែងនូវជំនឿជឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកនាំទំនាក់ទំនងមិត្តភាពនឹងកិច្ចសហប្រតិបត្តិការប្រពៃ
ណី ស្មោះត្រង់ ភ្លឺថ្លារវាងបក្សទាំង២ រដ្ឋទាំង២នឹងប្រជាជននៃប្រទេសទាំង២វៀតណាម-
គុយបាឡើងកំពស់ថ្មី១៕
THU HOA
-VOVWORLD