ទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវអភិវឌ្ឍដោយឥតឈប់ឈរ

(VOVWORLD) - នៅព្រឹកថ្ងៃទី៦ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកប្រធានរដ្ឋសភា Saysomphone Phomvihane បានចាប់ផ្ដើម មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃ ទី៦ដល់ទី៨ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ ដំណើរទស្សនកិច្ចគឺជាសក្ខីភាពដ៏រស់រវើកនៃមនោសញ្ចេតនាដ៏ជិតស្និទ្ធ ការគោរព និងការជឿទុកចិត្តនយោបាយដ៏ពិសេសរបស់បក្ស រដ្ឋឡាវចំពោះវៀតណាម ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស ទាំងពីរ រួមចំណែកពូនជ្រុំ អភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវផងដែរ។

ទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវអភិវឌ្ឍដោយឥតឈប់ឈរ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលប្រធានរដ្ឋសភាឡាវ
លោក Saysomphone Phomvihane។ (រូបថត៖ VNA)
ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋសភាវៀតណាមនិងឡាវ  
ទំនាក់ទំនងរវាងវៀតណាមនិងឡាវ ជាទំនាក់ទំនងដ៏ស្មោះត្រង់ កម្រមានក្នុង ប្រវត្តិសាស្ត្រ ជាគំរូនៃទំនាក់ទំនងអន្តរជាតិ។ រួមដំណើរជាមួយនឹងនិន្នាការអភិវឌ្ឍរួម នៃទំនាក់ទំនងទ្វេភាគី ក្នុងប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ ប្រទេសទាំងពីរមានការរីកចម្រើនកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។ ភាគីទាំង ពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់យ៉ាងញឹកញាប់; រៀបចំកិច្ចប្រជុំ សិក្ខាសាលា ជំនាញដើម្បីចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ; ជំរុញ ជួយគាំទ្រនិង ឃ្លាំមើលរដ្ឋាភិបាលទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀង សន្ធិសញ្ញា និងគម្រោងសហ ប្រតិបត្តិការដែលបានចុះហត្ថលេខា សំដៅនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងបំផុតជូន ប្រជាជននៃប្រទេសទាំងពីរ។ ក្រៅពីនោះរដ្ឋសភានៃប្រទេសទាំងពីរក៏តែងតែសម្រប សម្រួល គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាសហប្រតិបត្តិការទាំងក្នុងតំបន់និងលើ ពិភពលោកផងដែរ។
នាពេលថ្មីៗនេះ ទោះបីជាជម្ងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់គ្រប់ទិដ្ឋភាព នៃជីវភពរស់នៅក៏ដោយ ប៉ុន្តែទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស ទាំងពីរនៅតែរក្សាយ៉ាងស្អិតរមួត។ លេចធ្លោបំផុតគឺ ការដែលរដ្ឋសភាវៀត ណាមបានជួយឧបត្ថម្ភយ៉ាងសកម្មដល់រដ្ឋសភា ឡាវក្នុងការរៀបចំអនុវត្តន៍ តាមដាន និងត្រួតពិនិត្យគម្រោងសាងសង់អគាររដ្ឋសភាថ្មីរបស់ឡាវ ដែលជាអំណោយរបស់ បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនឡាវ។ ដោយមានការ ចំណាយថវិកាចំនួនជាង១១១លានដុល្លាអាមេរិកនោះ អគាររដ្ឋសភាថ្មីរបស់ឡាវ (ត្រូវ បានផ្ទេរប្រគល់កាលពីខែសីហាឆ្នាំ២០២១) ជាសំណង់ប្រកបដោយអត្ថន័យ នយោបាយ-ការទូត ជាការស្នងបន្តប្រពៃណីមិត្តភាពដ៏ពិសេសរវាងវៀតណាមនិងឡាវ ក្នុងដំណាក់កាលថ្មី ព្រមទាំងជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបនៃចំណងសាមគ្គី ភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋាភិបាល ទាំងពីរ រដ្ឋសភាទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវអភិវឌ្ឍដោយឥតឈប់ឈរ - ảnh 2ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។ (រូបថត៖ VNA)
អនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយផ្លែផ្កា
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋសភា Saysomphone Phomvihane ភាគីទាំងពីរនឹងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង រដ្ឋសភាវៀតណាមនិងឡាវ ពិភាក្សាអំពីទិសដៅនិងវិធានការបង្កើនកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរក៏ចែករំលែក បទពិសោធន៍អំពីការអនុវត្តមុខងារនានារបស់រដ្ឋសភាលើវិស័យនីតិបញ្ញត្តិ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិផងដែរ។
ក្រៅពីនោះ លោកប្រធានរដ្ឋសភាឡាវ Saysomphone Phomvihane នឹង អញ្ជើញជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue ក៏ដូចជាជួបសម្ដែងការគួរសមនិងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមផងដែរ សំដៅផ្លាស់ប្ដូរទស្សនៈនិងវិធានការដើម្បីជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែជាក់ស្ដែង ប្រកបដោយផ្លែផ្កា ស្របតាមកិច្ច ព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នៅ វៀតណាមលើកនេះមិនត្រឹមតែបញ្ជាក់សារជាថ្មីនូវភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋសភាទាំងពីរវៀតណាម-ឡាវ បន្តត្រូវបានពង្រឹងនិង ប្រកបដោយផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ