ទំនាក់ទំនងរវាងអាមេរិក-វេណេស៊ុយអេឡាពិបាកកែលំអរ


ទំនាក់ទំនងរវាងអាមេរិក-វេណេស៊ុយអេឡាពិបាកកែលំអរ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Marie Harf (Reuters)

        Vovworld-តាមសារាចរណ៍ពីរដ្ឋអំណាច Caracas ក្នុងអំឡុង១៥ថ្ងៃ​ស្ថានទូត
អាមេរិកប្រចាំនៅវេណេស៊ុយអេឡាត្រូវកាត់បន្ថយបរិមាណបុគ្គលិកពី​១០០នាក់
ចុះមកត្រឹមតែ១៧នាក់។​ មូលហេតុដែលវេណេស៊ុយអេឡានាំចេញគឺដើម្បី​ស្មើរ
នឹងបរិមាណបុគ្គលិករបស់ស្ថានទូតវេណេស៊ុយអេឡានៅទីក្រុងវ៉ាស៊ីនតោន។​
មុននោះ Caracas ក៏អនុវត្តវិធានការខ្លាំងមួយចំនួនផ្សេងទៀត ក្នុងនោះ​មានការ
អនុវត្តបែបបទទិដ្ឋកាចាប់បង្ខំចំពោះពលរដ្ឋអាមេរិកដែលចង់ឆ្លងដែនចូល​វេណេ
ស៊ុយអេឡារួមទាំងភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងនោះវេណេស៊ុយអេឡាបាន​
បដិសេធផ្ដល់ទិដ្ឋកាសំរាប់មន្ត្រីអាមេរិកមួយចំនួនក្នុងនោះមានអតីត​ប្រធានាធិបតី
George Bush និងព្រឹទ្ធសមាជិក២រូបទៀត។ កាយវិការតឹងរឹងនេះ​តាមសេចក្តីប្រកាស
ពីរដ្ឋអំណាច Caracas គឺសំដៅប្រឆាំងជំទាស់ការធ្វើអន្តរាគមរបស់អាមេរិកចូល
កិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។ រដ្ឋាភិបាល​អាមេរិក​បានរិះគន់ការចោទ
ប្រកាន់របស់វេណេហ្សូអេឡាគឺខុសនឹងការពិតនិង​គ្មានមូលដ្ឋាន។

ស្ថិតក្នុងស្ថានភាពប្រឈមមុខជានិច្ច

        ក្នុងអតីតកាល វេណេស៊ុយអេឡានិងអាមេរិកជានិច្ចកាលស្ថិតក្នុងស្ថានភាព​
ប្រឈមមុខ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអាក្រក់ទៅៗតាំងពីពេល​អតីត​
ប្រធានាធិបតីវេណេស៊ុយអេឡាលោក Hugo Chavez ឡើងកាន់អំណាចនា​ឆ្នាំ១៩៩៩។
ភាគីអាមេរិកបានចោទប្រកាន់លោក Hugo Chavez គឺផ្ដាច់ការ។​ក្នុងពេលនោះ
វេណេស៊ុយអេឡាបានចោទប្រកាន់រដ្ឋអំណាចអាមេរិកថាមាន​ឧបាយកលប្រឆាំង
សំដៅផ្ដួលរំលំរដ្ឋអំណាច Caracas បំផ្លាញសមិទ្ធិផល​នៃ​បដិវត្តន៍ Bolivar។ បន្ទាប់ពី
លោក Barack Obama ឡើងកាន់អំណាចជា​ប្រធានាធិបតីអាមេរិក ទោះបីជាប្រទេស
ទាំងពីរមានការខំប្រឹងប្រែងកែលំអរ​ទំនាក់ទំនងដូចជាស្ដាទំនាក់ទំនងការទូតថ្នាក់
ឯកអគ្គរដ្ឋទូត​ប៉ុន្តែដោយការ​ខ្វែង​គំនិតដែលទាក់ទិនដល់ស្ថានភាពនយោបាយ
របស់ Caracas ទំនាក់ទំនងទ្វេ​ភាគី​បានកើតរលកជាច្រើន។ នាថ្ងៃទី២កុម្ភៈកន្លងទៅ
រដ្ឋាភិបាលអាមេរិក​បានអនុម័តលើក្រមច្បាប់ថ្មីមួយលុបចោលទិដ្ឋកាឆ្លងដែននិង
ហ៊ុំព័ទទ្រពសម្បត្តិចំពោះមន្ត្រីវេណេស៊ុយអេឡាដែលត្រូវបានចោទប្រកាន់ថារំលោភ
លើសិទ្ធិមនុស្ស។​ មិនត្រឹមតែប៉ុណ្ណទេ រដ្ឋសភាអាមេរិកនាដើមឆ្នាំបានអនុម័តលើ
ច្បាប់ការពារសិទ្ធិ​មនុស្សនិងសង្គមស៊ីវិលវេណេស៊ុយអេឡាដែលរដ្ឋអំណាច
វេណេស៊ុយអេឡាចាត់​ទុកជាយុទ្ធនាការមួយបង្ខូចកេរ៌្តឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់
វេណេស៊ុយអេឡា។ ដើម្បីតបតវិញ វេណេស៊ុយអេឡាបានចាប់ខ្លួនពលរដ្ឋអាមេរិក
ចំនួន៤នាក់ ពីបទធ្វើសកម្មភាពចារកម្ម។

ភាពតានតឹងកើនឡើងតទៅទៀត

        បន្ទាប់ពីថ្នាក់ដឹកនាំ Hugo Chavez លាចាកលោកទៅហើយ បុព្វហេតុបដិវត្តន៍
Bolivar នៅ​វេណេស៊ុយអេឡាត្រូវបានប្រធានាធិបតី Nicolas Maduro បន្ត។ នាពេល
កន្លង​ទៅ​តំលៃប្រេងចៅបានថយចុះយ៉ាងខ្លាំងដែលធ្វើឲ្យខឿនសេដ្ឋកិច្ច
វេណេស៊ុយអេឡាជួបការលំបាកជាច្រើន។ ប្រការនេះបានបណ្ដាលឡើងរលក
បាតុកម្មក្នុង​ប្រទេស។ ក្នុង​កាលៈទេសៈនោះ ទំនាក់ទំនងរវាងអាមេរិកនិង
វេណេស៊ុយអេឡាបន្តធ្លាក់ក្នុងស្ថានភាពប្រឈមមុខតានតឹងពីព្រោះស្ថាប័នស៊ើប
អង្កេតរបស់​វេណេស៊ុយអេឡាបាននាំចេញភ័ស្តុតាងចោទប្រកាន់អាមេរិកផ្ដល់ខ្ទង់
ហិរញ្ញវត្ថុ​ដើម្បីជួយឧបត្ថម្ភសំរាប់សកម្មភាពបាតុកម្មនៅវេណេហ្សូអេឡា។

ឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចដំបន់

        អ្នកវិភាគព្រួយបារម្ភថា រាល់វិធានការតបតទៅវិញទៅមករវាងអាមេរិកនិង
​វេណេស៊ុយអេឡានឹងមានឥទ្ធិពលអាក្រក់ដល់សកម្មភាពពន្លឿនពាណិជ្ជកម្មនិង
​វិនិយោគ ពិសេសគឺវិស័យប្រេងរ៉ែ។ វេណេស៊ុយអេឡានៅតែជាអ្នកផ្គត់ផ្គង់​ប្រេង​
ចៅជួរមុខរបស់អាមេរិកដោយកំរិតជាមធ្យមគឺ១លានធុងក្នុងមួយថ្ងៃ។ ជាច្បាស់
​ណាស់ថា ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអាក្រក់ទៅៗនោះ ទំនាក់​
ទំនងពាណិជ្ជកម្មនឹងជួបការលំបាក។ ជាប្រទេសធំៗចំនួន២ក្នុងដំបន់​ទំនាក់ទំនង
រវាងអាមេរិកនិងវេណេស៊ុយអេឡាក៏មានកត្តាជិះឥទ្ធិពលដល់​ស្ថានភាពសេដ្ឋកិច្ច
រួមរបស់ប្រទេសជាច្រើនក្នុងដំបន់។ រាល់បំរ៉ែបំរួលនា​បច្ចុប្បន្ន​ធ្វើឲ្យសាធារណៈមតិ
ពិបាកសង្ឃឹមទៅលើជំពុកថ្មីនឹងបានបើកចេញក្នុងទំនាក់​ទំនងអាមេរិក-
វេណេស៊ុយអេឡានិងផ្លូវប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​នៅ​តែជួបឧបស័ក្តិ
ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ