ទំនាក់ទំនងរុស្ស៊ី-ចិននិងផលប្រយោជន៍យុទ្ឋសាស្រ្ត
ANH HUYEN -  
(VOV WORLD) /  
Vovworld-តាមប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីថាៈបញ្ហាស្នូលនៃដំណើរ
ទស្សនកិច្ចនេះគឺជាជំនួបចរចារសាម័ញ្ញលើកទី១៨រវាងនាយករដ្ឋមន្រ្តីទាំង២រូប
នៅក្រុងប៉េកាំង។ជំនួបចរចារនេះប្រមូលផ្តុំទៅលើបញ្ហាពាណិជ្ជកម្មទ្វេភាគី កិច្ច
សហប្រតិបត្តិការខាងសេដ្ឋកិច្ច វប្បធម៌ អប់រំ ជាពិសេសគឺគំរោងការណ៍សហ
ប្រតិបត្តិការលើវិស័យថាមពលនិងការពារជាតិ។
ខិតខំប្រឹងប្រែងកែលំអទំនាក់ទំនងទ្វេភាគី
ទំនាក់ទំនងរវាងមូស្គូជាមួយប៉េកាំងនាពេលថ្មីៗនេះត្រូវបានកែលំអដោយឥតឈប់
ឈរ។ដំណើទស្សនកិច្ចនិងជំនួបជាន់ខ្ពស់ទ្វេភាគីបានប្រព្រឹត្តទៅជាបន្តបន្ទាប់។ ក្នុងដំណើទស្សនកិច្ចទៅបរទេសជាលើកដំបូង របស់ខ្លួនក្រោយពីជាប់ឆ្នោតប្រធានា
ធិបតីរុសស្ស៊ីជាថ្មីម្តងទៀត លោកV.Putinបានទៅកាន់ ប៉េកាំង ។ក្នុងថានះជាប្រធាន
រដ្ឋចិនលោក Xi Jinpingក៍បានជ្រើសរើសមូស្គូជាកន្លែងមក ដល់ក្នុងដំណើរទស្សនិច្ច
ទៅបរទេសជាលើក ដំបូងរបស់ខ្លួនផងដែរ។ជាងនេះទៅទៀតក្នុងជំនួបនៅខាងក្រៅនៃសន្និសីទកំពូលAPEC នៅBali ឥណ្ឌូនេស៊ីនាខែកន្លងទៅ ភាគីទាំង២បានស្ងើច
សរសើរទំនាក់ទំនងទ្វេគីដោយឥតឈប់ឈរ។ភាគីទាំង២នៅមូលមតិជាឯកឆ័ន្ទថា៖ឆ្នាំ២០១៣ជាឆ្នាំទេសចរណ៍ចិនហើយក្នុងឆ្នាំ២០១៤-២០១៥ភាគីទាំង២បង្កើនការ
ជួបប្រាស្រ័យយុវជន។
លើវិស័យសេដ្ឋកិច្ច ភាគីទាំង២សុទ្ឋតែបានអះអាងថា ៖កិច្ចសហប្រតិបត្តិការខាង
សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាអាទិភាពចម្បង។តាមតួរលេខស្ថិតិថា៖តំលៃប្រាក់ពាណិជ្ជ
កម្មរុស្ស៊ី-ចិននាឆ្នាំ២០១២គឺជិត៨៨ពាន់លានដុល្លារអាមេរិក។លើវិស័យពាណិជ្ជកម្ម
សកម្មភាពធ្វើអាជីវកម្មរវាងប្រទេសទាំង២មានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ជាពិសេស
គឺកិច្ចព្រមព្រៀងដោយមានតំលៃជាង២៦០ពាន់លានដុល្លារអាមេរិកដែលទទួលបាន
រវាងក្រុមហ៊ុនប្រេកាត Rosneftរបស់ រុស្ស៊ីជាមួយសម្ព័ន្ឋក្រុមហ៊ុនថាមពលរដ្ឋCNPCរបស់
ចិន នៅក្នុងដំណើរទស្សនកិច្ច រុស្ស៊ីរបស់ប្រធានរដ្ឋចិនលោកXi Jinpingនាពេលថ្មីៗនេះ។តាមនោះបរិមាណថាមពល ដែលមូស្គូផ្គត់ផ្គង់អោយប៉េកាំងនឹងកើនទ្វេជា២ដង។
នាយករដ្ឋមន្រ្តីចិនលោក Li KeQiangនិងសមភាគី
រុស្ស៊ីលោក Dmitry Medvedev (រូបថតInternet)
|
លើវិស័យសន្តិសុខនិងការពារជាតិនាខែមិថុនាកន្លងទៅរុស្ស៊ីនិងចិនបានចុះហត្ថលេខា
លើកិច្ចសន្យាលក់ទិញអាវុធយុទ្ឋសាស្រ្ត ។តាមនោះភាគីរុស្ស៊ីលក់អោយភាគីចិននូវ
យន្តហោះចម្បាំងប្រភេទSU-35Sចំនួន២៤គ្រឿងនិងនាវាមូជទឹកLada ចំនួន៤គ្រឿង
ទៀត។
ទុកដោយឡែកនូវការខ្វែងគំនិត ខិតជិតមកគ្នា
ប៉ុន្តែតាមការពិនិត្យរបស់បណ្តាអ្នកសង្កេតការណ៍ថាបើប្រសិនជាមើលទៅលើអត្តចរិត
នៃបញ្ហានោះ ទំនាក់ទំនង រុស្ស៊ី-ចិនគ្រាន់តែជារូបភាពប៉ុណ្ណោះ។ទោះបីជាព្រមព្រៀង
ជាមួយចិនក្នុងលក់ទិញអាវុធទំនើបក្តីប៉ុន្តែ រុស្ស៊ីនៅព្រួយបារម្មណ៍ថា៖ប៉េកាំងអាចរៀន
សូត្ររាល់បច្ចេកវិជ្ជាសំរាប់ផលិតផលិតផលផ្សេងៗនៅក្នុងប្រទេស។ជាងនេះទៅទៀត
ប៉េកាំងអាចប្រកួតប្រជែងលើទីផ្សារអាវុធសកលទៀតផង។ម៉្យាងទៀតទោះបីរួមមាន
ទស្សនះអំពីបញ្ហាក្តៅគគុកលើសកលលោកក្តីប៉ុន្តែចំពោះមុខប្រទេសចិន១ដែលកំពុង
ឈានឡើងយ៉ាងខ្លាំងក្លានោះមូស្គូត្រូវរក្សារទំនាក់ទំនងមិត្តភាពផងនិងត្រូវមានការប្រុង
ប្រយ័ត្នទប់ទល់នឹងមហិច្ឆតាមហាអំណាចរបស់ចិនផង។
មជ្ឈានអ្នកវិភាគចាត់ទុកថា៖ហេតុផលដែលធ្វើឲ្យភាគីទាំង២ទុកមួយអន្លើនូវការ
ខ្វែងគំនិតដើម្បីខិតមកជិត គ្នានោះគឺដោយសារមានការផ្លាស់ប្តូរខាងនយោបាយ
ដែលក្នុងនោះគឺយុទ្ឋសាស្រ្តឆ្ពោះទៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក។ដំណើរ
ទស្សកិច្ចចិនលើកនេះរបស់ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedevនឹងជួយ
រក្សាតុល្យភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ចការពារជាតិរវាងប្រទេសទាំង៣នេះជាពិត
ប្រាកដ៕
ANH HUYEN
-VOV WORLD