ទំនាក់ទំនងវៀតណាមកម្ពុជាត្រូវបានឆ្លាក់ក្នុងប្រវត្តិសាស្រ្តជានិច្ច

Vovworld-ក្នុងរយះពេល៣៥ឆ្នាំកន្លងមកប្រជាជនកម្ពុជាមិ​នអាចបំភ្លេចបានប៉ុន្មានថ្ងៃ
ខ្មៅងងិតបំផុតពេលដែលប្រទេសជាតិរស់នៅក្រោមរបបប្រល័យពូជសាសន៍។ក្នុង
រយះពេលជិត៤ឆ្នាំកាន់អំណាចពួកប្រល័យពូជសាសន៍ប៉ុលពតបានសម្លាប់មនុស្ស
កម្ពុជាអស់ជិត៣លាននាក់ក្នុងចំនួនប្រជាជនកម្ពុជា៨លាននាក់។មិនត្រឹមតែអនុវត្ត
នូវគោលនយោបាយ ប្រល័យពូជសាសន៍យ៉ាងឃោឃៅព្រៃផ្សៃប៉ុណ្ណោះទេពួកប្រល័យ
ពូជសាសន៍ប៉ុលពតនៅរំលោភលើអធិបតេយ្យភាពបូរណះភាពដែនដីរបស់វៀតណាម
ហើយបង្កឧក្រិដ្ឋកម្មចំពោះប្រជាជនវៀតណាមទៀតផង។

ជ័យជំនះនៃ​បុព្វ​ហេតុយត្តិធម៌
ចំពោះមុខការ បង្កឧក្រិដ្ឋកម្មរបស់អជ្ញាធរខ្មែរក្រហម ដោយប៉ុលពតជាមេដឹកនាំលើខ្សែ
ព្រំដែន រវាងវៀតណាមជាមួយកម្ពុជានិង​តាមសេច្ចក្តីអំពាវនាវរបស់រណសិរ្យសាមគ្គីភាព
សង្រ្គោះជាតិកម្ពុជា​   វៀតណាមបានបញ្ជូនកងទ័ពទៅជួយប្រទេសមិត្តកម្ពុជាព្រមទាំង
ទប់ស្កាត់អំពើរឈ្លានពាមវៀតណាមនៅតំបន់ព្រំដែននិរតី។សេក្តីសំរេចចិត្តនេះរបស់
វៀតណាមមិនត្រឹមតែជាការអនុវត្តនូវសិទ្ឋិការពារសក្តិសមដោយខ្លួនឯងប៉ុណ្ណោះទេ
ថែមទាំងជួយប្រជាជនកម្ពុជាវាយកម្ទេចរបប ខ្មែរក្រហមប៉ុលពតរួចផុតពីពួកប្រល័យ
ពូជសាស្រ្តនាំមកនូវជ័យជំនះទី៧មករាឆ្នាំ១៩៧៩ទៀតផង។ជ័យជំនះនេះក៍ជាជ័យជំនះ
នៃ​បុព្វ​ហេតុយត្តិធម៌និងចំណងសាមគ្គីប្រយុទ្ឋរវាងប្រជាជាតិទាំង២។

​​​​​​​​​​​​​           

ទំនាក់ទំនងវៀតណាមកម្ពុជាត្រូវបានឆ្លាក់ក្នុងប្រវត្តិសាស្រ្តជានិច្ច - ảnh 1
រូបថត​VNA

ជួយប្រទេសមិត្តរស់រានមានជីវិតឡើងវិញ

 ក្រោយពេលជួយប្រជាជនកម្ពុជាផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត តាមសំណើរ
របស់រណសិរ្សសាមគ្គីភាពប្រជាជាតិសង្គ្រោះជាតិនិងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន
កម្ពុជា ក្នុងរយៈពេល១០ឆ្នាំចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩ បក្សនិងរដ្ឋាភិបាលវៀតណាម
បានបញ្ជូនកម្មាភិបាលរាប់ម៉ឺននាក់ទៅធ្វើអ្នកជំនាញការដើម្បីជួយកម្ពុជាអនុវត្តកិច្ចការ
រស់រានមានជីវិតឡើងវិញរបស់ប្រជាជាតិ។ជួយឧបត្ថម្ភប្រទេសមិត្តប្រឆាំងនឹងភាពអត់
ឃ្លានជំងឺផង ជួយប្រទេសមិត្តកសាងក្បាល​ម៉ាស៊ីនរដ្ឋអំណាចសមូហភាពឡើងវិញទៀត
ផង។ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Manh Ha ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស សាលាសភាបណ្ឌិត​នយោបាយ​​រដ្ឋបាលជាតិហូជីមិញបានចាត់ទុកថា៖  “ក្នុងអំឡុង៤ឆ្នាំ
កាន់អំណាចរបស់កំលាំងកម្ពុជាប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​ហាក់ដូចជាលេខ
០ក្នុងគ្រប់វិស័យ។ សង្គមមួយត្រូវបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ប្រជាជនត្រូវសម្លាប់ទាំង
រង្គាល សេដ្ឋកិច្ចរីងស្ងួត។ ក្នុងអំឡុង១០ឆ្នាំជួយឧបត្ថម្ភប្រជាជន​កម្ពុជា កងទ័ពស្ម័គ្រចិត្ត
វៀតណាមបានជួយឧបត្ថម្ភរដ្ឋអំណាចនិងកងទ័ពកម្ពុជា​ស្ថិរភាពជីវភាពរស់នៅ ប្រឆាំងនឹងសកម្មភាពញុះញុងរបស់កំលាំងប៉ូលពត។” ក្នុងអំឡុង៣៥ឆ្នាំកន្លងមកបានឃើញការរស់រានមានជីវិតដ៏អស្ចារ្សនៃទឹកដី​កម្ពុជាពីទឹកដី
ស្លាប់សង្គ្រាមបែងចែកនិងអំពើហឹង្សាក្លាយទៅជាប្រទេស​សន្តិភាពស្ថិរភាពសាមគ្គីភាព
ប្រជាធិបតេយ្យនិងអភិវឌ្ឍន៍មួយ។

ទំនាក់ទំនងសហប្រតិបត្តិការពិសេស

 ទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរនិងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាង
ប្រទេសទាំងពីរបានអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុង៣៥ឆ្នាំកន្លងមក។ វៀតណាមជា
និច្ចកាលលៃទុកឲ្យកម្ពុជាការជួយឧបត្ថម្ភតាំងពីប៉ុន្មានថ្ងៃដំបូងទើបបានរំដោះមកដំណាក់
កាលអភិវឌ្ឍន៍បច្ចុប្បន្ន។ លោក ឃុនជី អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនកម្ពុជា
និងជាទីប្រឹក្សាឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា​៖“   គ្មានពេលណា យើងខ្ញុំបំភ្លេចបាននូវគុណូបការដ៍ធំធេងនិងការជួយឧបត្ថម្ភពោរពេញទៅដោយមនោ
សញ្ចេតនារបស់វៀតណាមបានឡើយ ។ប្រជាជនកម្ពុជាយើងខ្ញុំចាត់ទុកថា៖នេះជា
មនោសញ្ចេតនាអមតះនិងត្រូវតែមានការទទួលខុសត្រូវការពារពីជំនាន់១ទៅជំនាន់១។ទោះបីជារំដោះបាន៣៥ឆ្នាំទៅហើយក្តីប៉ុន្តែរដ្ឋាភិបាលវៀតណាមនៅមានការយកចិត្តទុក
ដាក់និងជួយឧបត្ថម្ភកម្ពុជាជានិច្ច។កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង
២នៅបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរដដែល។ខ្ញុំជឿជាក់ថា៖ កិច្ចសហប្រតិ
បត្តិការនេះកាន់តែបានអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ វៀតណាមបានជួយឧបត្ថម្ភកម្ពុជា
នាគ្រាលំបាកបំផុតដែលមិនមែនប្រទេសណាក៍ធ្វើបានដូច្នេះទេ។នេះជាការចែករំលែក
របស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនក្នុងដំណើរទស្សកិច្ចនៅប្រទេសវៀតណាម១។សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនធ្លាប់គូសបញ្ជាក់ថា៖មាតុប្រទេសនិងប្រជាជនកម្ពុជា
បានឆ្លាក់ជ្រៅកក្នុងម្រៅ បេះដូងរបស់ខ្លួននូវគុណូបការះដ៍ធំធេងរបស់បណ្តាអ្នកជំនាញការ
កម្មាភិបាលយុទ្ឋជនស្ម័គ្រចិត្តវៀតណាមដែលបានសម្រេចកាតព្វកិច្ចអន្តរជាតិដ៍ខ្ពង់ខ្ពស់
លើទឹកដីកម្ពុជា។កម្រមានប្រទេសមានការជួយឧបត្ថម្ភស្មោះអស់ពិចិត្តពីថ្លើមដូចជាវៀត
ណាមឡើយ។ប្រការនេះបញ្ជាក់សច្ចធម៌១គឺទោះបីជាសកលលោលមានការប្រែប្រួលក៍
ដោយក៍ចំណងសាមគ្គីភាពរវាងប្រជាជាតិទាំង២វៀតណាមកម្ពុជាមិនអាចបំបែកបានឡើយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ