ទំនាក់ទំនងវៀតណាមគុយបា៖គំរូនៃទំនាក់ទំនងអន្តជាតិ

(VOVworld)-ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០កញ្ញា តាមសេច ក្តីអញ្ជើញ
របស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា លោក Raul Castro គឺសំ
ដៅបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីជា ពិសេស កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យនិងជឿជាក់គ្នាទៅវិញទៅមក រវាងបក្ស រដ្ឋ និងប្រជាជននៃ
ប្រទេសទាំងពីរវៀតណាមនិងគុយបា។

       មុននេះ៥៥ឆ្នាំ (ថ្ងៃទី២កញ្ញាឆ្នាំ១៩៦០) គុយបាជាប្រទេសដំបូងនៅអឌ្ឍ
គោលខាងលិច បានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមជាផ្លូវ ការ។​តាំង
ពីនោះមក ទំនាក់ទំនងរវាងវៀតណាមនិងគុយជានិច្ចកាលបាន ពង្រឹងនិងពង្រីក
ដោយឥតឈប់ឈរ។

ទំនាក់ទំនងវៀតណាមគុយបា៖គំរូនៃទំនាក់ទំនងអន្តជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបសម្តេងការគួរសមប្រធាន
គុយបា Raul Castro នាថ្ងៃទី៨កក្កដានៅវៀតណាម (រូបថតៈ TTXVN)

       ទំនាក់ទំនងពិសេស

       ក្នុងប្រវត្តិសាស្ត្រពិភពលោកទំនើប កម្រមានទំនាក់ទំនងណា មានលក្ខណៈ
ពិសេសដូចជាទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាលនិង ប្រជាជននៃប្រទេស
ទាំងពីរវៀតណាមនិងគុយបាឡើយ។ ថ្នាក់ដឹកនាំនិងប្រជាពល រដ្ឋវៀតណាម
និងគុយបា សុទ្ធតែយល់ច្បាស់នូវសារៈសំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លែ បានរបស់ប្រជាជាតិទាំងពីរ។ ត្រូវបានលោកប្រធានហូជីមិញនិងលោកប្រធាន Fidel Castro ពូនជ្រុំ ទំនាក់ទំនង
វៀតណាមនិងគុយបាជាទំនាក់ទំនងស្មោះសរ ជាគំរូនៃទំនាក់ទំនងរវាងប្រជាជាតិ
ទាំងពីរដែលរួមឧត្តមគតិបដិវត្តន៍។

       គម្លាតអំពីភូមិសាស្ត្រគ្មានន័យឡើយក្នុងការបង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនង
ជិតស្នីទ្ធនិងស្មោះត្រង់រវាងវៀតណាមនិងគុយបា។ នារយៈពេល កន្លះសតវត្សរ៍
កន្លងទៅ ប្រទេសទាំងពីរបានប្រកៀកស្មារក្នុងកិច្ចការរំដោះជាតិ។ ហើយនាគ្រា
លំបាកបំផុតក្នុងកិច្ចការរំដោះជាតិរបស់វៀតណាម បក្ស​រដ្ឋនិង ប្រជាជនគុយបា
បានរួមដំណើរនិងគាំទ្រវៀតណាមទាំងខាងសម្ភារៈនិងខាង ស្មារតី។ គុយបាក៏ជា
ប្រទេសឈានមុខក្នុងចលនាប្រជាជនពិភពលោកគាំទ្រ រាល់ការតស៊ូនិងការពារ
ឯករាជ្យ សេរីភាព និងកសាងប្រទេសវៀតណាម ព្រមទាំងយកចិត្តទុកដាក់
ជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀត ណាមផងដែរ។

       អគ្គមគ្គទេស Fidel Cartro ធ្លាប់មានប្រសាសន៍ថា “ទំនាក់ទំនងរវាងវៀត ណាមជាមួយគុយបាជាទំនាក់ទំនងពិសេសដែលពុំធ្លាប់មានតាំងពីមុនមកនិង
ជា គំរូនៃទំនាក់ទំនងអន្តរជាតិ”។ ប្រជាជនវៀតណាមចងចាំជានិច្ចមនោ
សញ្ចេត នាដ៏ជ្រាលជ្រៅរបស់ប្រជាជនគុយបាលៃទុកសម្រាប់ខ្លួនក្នុងគ្រា
សង្គ្រាមក៏ដូចជាគ្រា សន្តិភាពកសាងប្រទេសជាតិ។

       ក្នុងរយៈពេលគុយបាត្រូវអាមេរិកហ៊ុំព័ទ្ធសេដ្ឋកិច្ច និងប្រឈមកមុខនិង
ការលំបាកជាច្រើន បក្ស រដ្ឋនិងប្រជាជនវៀតណាមបានគាំទ្រគុយបាអស់ពី
ចិត្តពីថ្លើម។ វៀតណាមជានិច្ចកាលជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស
កុម្មុយនិស្តគុយបា អគ្គមគ្គទេស Fidel Castro និងប្រធានរដ្ឋគុយបាលោក​ Raul
Castro ប្រជាជនគុយបានឹងឆ្លងផុតពីការលំបាកដើម្បីបន្តការអភិវឌ្ឍន៍ប្រទេស
ជាតិ។

       បង្កើតសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

       ទំនាក់ទំនងនយោបាយដ៏ល្អប្រសើរមានទំនុកទុកចិត្តខ្ពស់រវាងវៀត ណាមជាមួយគុយបានបង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកំពុងអភិវឌ្ឍន៍ទាំងពីរ។ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មឆ្នាំ២០១២គឺ១៧៥លានដុល្លារអាមេរិកហើយបានកើនឡើង២រយ លានដុល្លារអាមេរិក្នុងឆ្នាំ២០១៤។ រួមជាមួយគ្នានោះ កិច្ចព្រមព្រៀងសហ ប្រតិបត្តិការមួយចំនួនរវាងវៀតណាមនិងគុយបាក៏បានចុះហត្ថលេខាដែរ។

       ប៉ុន្តែសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់
ជាពិសេស ក្នុងកាលៈទេសៈដែលគុយបាកំពុងជម្រុញកំណែទម្រង់ បច្ចុប្បន្ន
កម្មរូបសណ្ឋានអភិវឌ្ឍន៍ព្រមទាំងបំបែកបានការហ៊ុំព័ទ្ធសេដ្ឋកិច្ចដែលអូស បន្លាយជាច្រើនទសវត្សមក ដោយហេតុនេះ ការជួបប្រាស្រ័យជាន់ខ្ពស់បង្កើន ការទស្សនកិច្ចទៅវិញទៅមកគឺចាំបាច់ណាស់ក្នុងដំណាក់កាលបច្ចុប្បន្ន។

       ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រ
ធានរដ្ឋវៀតណាម Truong Tan Sang មិនត្រឹមតែរឹតបន្តឹងទំនាក់ទំនង ពិសេស
នេះប៉ុណ្ណោះទេ ថែមទាំងបើកចេញដំណើរការសហប្រតិបត្តិការ សេដ្ឋកិច្ច
រវាងវៀតណាមជាមួយគុយបាក្នុងដំណាក់កាលថ្មីទៀតផង។ នាបច្ចុប្បន្ន វៀតណាមកំពុងត្រៀមរៀបចំឲ្យមហាសន្និបាតបក្សលើកទី១២ ហើយគុយ
បាក៏កំពុងដំណើរការកែទម្រង់យ៉ាងខ្លាំងក្លា តាមនោះ ដំណើរទស្សនកិច្ចគុយ បាលើកនេះរបស់លោក Truong Tan Sang ជាឱកាសដើម្បីប្រទេសទាំងពីរ ជម្រុញរាល់ដំណោះស្រាយសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឲ្យស្រប នឹងសភាពការថ្មីនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ