ទំនាក់ទំនងវៀតណាម-ឡាវជាទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ
Anh Huyen -  
(VOV World) /  
VOV-សង្កត់ធ្ងន់ទៅលើអត្ថន័យរបស់ទំនាក់ទំនងវៀតណាម-ឡាវ ប្រធានរដ្ឋ Truong Tan
Sang បានអះអាងថា ទំនាក់ទំនងនោះបានក្លាយទៅជាគំរូ ស្មោះត្រង់ ភ្លឺថ្លា រឹងមាំ កម្ររក
បានក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងប្រវត្តិសាស្ត្រពិភពលោកពីមុនមកបានលេចឡើង
របៀបរួមសម្ព័ន្ធភាពសម្ព័ន្ធមិត្ត សហប្រតិបត្តិការជាច្រើនប៉ុន្តែចំពោះប្រជាជាតិទាំងពីរ
វៀតណាម-ឡាវ ទំនាក់ទំនងពិសេសវៀតណាម-ឡាវត្រូវបានចាត់ទុកជាមនោសញ្ចេតនា
សាច់ញាត្តិជិតស្និទ្ធមុនក៏ដូចជាក្រោយត្រូវបានប្រឈមឆ្លងផុតរាល់ការលំបាកគ្រោះថ្នាក់
ជាច្រើននិងកាន់តែបានពង្រឹងនិងពង្រីកអភិវឌ្ឍន៍រឹងមាំក្លាយទៅជាទ្រពសម្បត្តិមិនអាច
កាត់ថ្លៃរបស់ប្រជាជាតិទាំងពីរនិងជាក្រិត្យក្រមអភិវឌ្ឍន៍របស់បដិវត្តនៃប្រទេសនីមួយៗ។
|
Image: Internet |
វាយតំលៃអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាមនិងឡាវតាមរយៈបណ្ដាដំណាក់
កាលតស៊ូប្រឆាំងសត្រូវរួមដណ្ដើមឯករាជ្យសេរីភាពប្រជាជាតិទាំងពីរបានប្រកៀកស្មា
ចែករំលែកការលំបាកពលីកម្មសាច់ស្រស់ឈាមស្រស់និងពឹងផ្អែកលើគ្នាដើម្បីស្ថិតស្ថេរ
និងអភិវឌ្ឍន៍។ រាល់សមទ្ធិដែលទទួលបានរបស់បដិវត្តនៃប្រទេសទាំងពីរពីមុនមកសុទ្ធតែ
ផ្សាភ្ជាប់នឹងការបោះជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់ទំនាក់ទំនងពិសេសវៀតណាម-
ឡាវ។ ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងដំណាក់កាលពីឆ្នាំ១៩៦២ដល់ឆ្នាំ១៩៧៥ជា
សម្ព័ន្ធភាពសាមគ្គីភាពប្រយុទ្ធដើម្បីឯករាជ្យសេរីភាពរំដោះប្រជាជាតិ។ លើមូលដ្ឋាន
ឯកភាពអំពីគោលការណ៍គោលមាគ៌ារនយោបាយយោធាឈានចូលសង្គ្រាមប្រឆាំង
សត្រូវរួម បក្សពលកម្មវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវបានលើកកំពស់ទង់
ឯករាជ្យប្រជាតិនិងលិទ្ធិសង្គមនិយមប្រកៀកស្មាជាមួយគ្នាដាក់ចេញទាន់ពេលវេលា
គោលការណ៍គោលមាគ៌ាដ៏ត្រឹមត្រូវនាំបដិវត្តនៃប្រទេសទាំងពីរឈានឡើងទៅមុខ។
|
Image: Internet |
ពីឆ្នាំ១៩៧៥រហូតដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាមនិងឡាវបានឈានទៅ
ដំណាក់កាលថ្មី-ដំណាក់កាលពីទំនាក់ទំនងសំខាន់រវាងបក្សនិងប្រជាជនប្រទេសទាំង
ពីរឈានទៅទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សកាន់អំណាចទាំងពីរ
រដ្ឋទាំងពីរនិងប្រទេសឯករាជ្យទាំងពីរមានអធិបតេយ្យភាពរួមគ្នាធ្វើពិសោធន៍ស្វែងរក
ជាជំហានៗនាំប្រទេសជាតិអភិវឌ្ឍន៍សម្បូររុងរឿង។ នាថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧ ប្រទេស
ទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ និងសន្ធិសញ្ញាកំណត់ព្រំដែនជាតិ លើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី។
|
Image: Internet |
ក្រឡេកមើលឡើងវិញកំណាត់ផ្លូវប្រវត្តិសាស្ត្ររយៈពេល៥០ឆ្នាំកន្លងទៅ ពិសេសគឺក្រោយ
រយៈពេល៣៥ឆ្នាំអនុវត្តសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវទំនាក់
ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀត
ណាម-ឡាវកាន់តែបានផ្សាភ្ជាប់ជិតស្និទ្ធនិងអភិវឌ្ឍន៍ដ៏ស៊ីជម្រៅលើគ្រប់វិស័យពីនយោ
បាយកិច្ចការបរទេស ការពារជាតិសន្តិសុខ អប់រំ-បណ្ដុះបណ្ដាលដល់សេដ្ឋកិច្ចពាណិជ្ជ
កម្មវិនិយោគវិទ្យាសាស្ត្របច្ចេកទេស។ នាបច្ចុប្បន្នវៀតណាមមានគំរោងការចំនួន៤៣៥
គំរោងជាមួយចំនួនទុនវិនិយោគជាប្រាក់ប្រមាណ៥ពាន់២រយលានដុល្លាអាមេរិកស្ថិត
ក្នុងចំណោមប្រទេសនាំមុខក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន៥៣វិនិយោគ
នៅឡាវ។ប្រទេសទាំងពីរបានខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន១
ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១២និងទទួលបាន៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០១៥។ ដោយឈរលើមូលដ្ឋានរាល់សមិទ្ធិដែលទទួលបាន ឆ្នាំ២០១២ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជ្រើសរើសជាឆ្នាំ “សាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ”។
ផ្ដោតទៅលើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-ឡាវក្នុងប៉ុន្មានឆ្នាំខាងមុខ ប្រធានរដ្ឋ
Truong Tan Sang បានជឿជាក់ថាប្រទេសទាំងពីរវៀតណាម-ឡាវនឹងមានការបោះជំហាន
អភិវឌ្ឍន៍ថ្មីសកម្មមានប្រសិទ្ធភាពជាក់ស្ដែងឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃ
ប្រទេសទាំងពីរគឺកសាងដោយជោគជ័យប្រទេសវៀតណាមប្រជាជនសម្បូរធូធាប្រទេស
ខ្លាំងមាំមូន ប្រជាធិបតេយ្យសមភាពអរិយធម៍និងកសាងដោយជោគជ័យប្រទេសឡាវ
សន្តិភាពឯករាជ្យប្រជាធិបតេយ្យេកភាពនិងសម្បូររុងរឿង រួមចំណែកសកម្មទៅក្នុង
សន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។ ប្រធានរដ្ឋ
Truong Tan Sang ក៏ជឿជាក់ថាបណ្ដាជំនាន់ប្រជាជននៃប្រទេសទាំងពីរនឹងបន្តដំណើរនៃជីដូន
ជីតារក្សាចំណងសាមគ្គីភាពវៀតណាម-ឡាវដូចជាកែវភ្នែករបស់ខ្លួនដូចជាលោកប្រធាន
ហូជីមិញបានផ្ដែផ្ដាំនិងនាំទំនាក់ទំនងពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍ជានិច្ចនិរន្ត៕
Anh Huyen
-VOV World