(VOV)_ឆ្នាំ ២០១៧ វៀតណាមនិងឥណ្ឌាមានព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍
សំខាន់ចំនួនពីរគឺ៖ ៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូត ១០ឆ្នាំដៃគូយុទ្ធសាស្ត្រ។ នៅ
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្ដីអំពីបញ្ហានេះ នាថ្ងៃទី២១មិនា អ្នកការទូតជាច្រើន
នាក់ និងមជ្ឈដ្ឋានសារព័ត៌មានបានអះអាងថា៖ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនង
វៀតណាមនិងឥណ្ឌាបានរួមចំណែកជំរុញការអភិវឌ្ឍន៍នៅប្រទេសនីមួយៗ និងរួមចំ
ណែករក្សាសន្តិភាពនៅលើពិភពលោក។ ដោយមានគ្រិះស្ថានល្អប្រសើរនៃទំនាក់ទំនង
ទ្វេភាគី វៀតណាមនិងឥណ្ឌាត្រូវបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអោយបានស៊ីជំរៅ
ថែមទៀតនាពេលខាងមុខនេះ។
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh អញ្ជើញចូលរួមពិធីឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាមនៅឥណ្ឌា |
ទំនាក់ទំនងវៀតណាមនិងឥណ្ឌាមានប្រវត្តិសាស្ត្រតាំងពីយូរណាស់មកហើយ
ដែលបានលោកប្រធានហូជីមិញ និងនាយករដ្ឋមន្ត្រី លោក Jawaharlal Nehru បង្កើត
ឡើង ហើយបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំជានិច្ច។ ប្រទេស
ទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៧មករាឆ្នាំ១៩៧២។ឆ្នាំ ២០០៧ វៀត
ណាមនិងឥណ្ឌាបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរបានឯកភាពលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យ តាំងពីឆ្នាំ ២០១៦។
បំពេញអោយការអភិវឌ្ឍន៍និរន្តរភាពរបស់ប្រទេសនីមួយៗ
៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងនយោបាយ-ការទូតវៀតណាម-ឥណ្ឌា បានអភិវឌ្ឍន៍
យ៉ាងខ្លាំង។ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang
បានវាយតំលៃថា៖នេះជាទំនាក់ទំនងនយោបាយ-ការទូតដ៏ល្អប្រសើរ។
“ ប្រទេសទាំងពីរមានផលប្រយោជន៍ជាក់ស្ដែងដូចគ្នា មានទំនុកទុកចិត្តនិង
ត្រៀមខ្លួនចែករំលែកជាមួយគ្នានៅលើគ្រប់វិស័យ ទាំងទ្វេភាគីនិងពហុភាគី រួមទាំង
បណ្ដាបញ្ហាក្តៅគគុក។ ជាពិសេស មិនគ្រាន់តែមានសេចក្តីថ្លែងការណ៍គាំទ្រប៉ុណ្ណោះទេ
ថែមទាំងឥណ្ឌាមានសកម្មភាពជាក់ស្ដែងរួមសហការជាមួយវៀតណាម ដើម្បីធានាប
រិយាកាសសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការសេរីភាពនាវាចរណ៍នៅសមុទ្រខាង
កើតទៀតផង។ទំនុកទុកចិត្តនយោបាយនេះត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋរដ្ឋសភា និងរដ្ឋាភិបាល។”
ក្នុងវិស័យសេដ្ឋកិច្ច ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខចំនួន១០របស់វៀតណាម។ រីឯវៀតណាមជាដៃគូធំទី៤របស់ឥណ្ឌាក្នុងប្លុកអាស៊ាន។
កំរិតកំណើនមធ្យមអំពីការផ្លាស់ប្តូរពាណិជ្ជកម្មជាប្រចាំឆ្នាំគឺ១៦% នាបច្ចុប្បន្ន
ទទួលបាន ៥ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់
គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ
២០២០។ អំពីវិស័យវិនិយោគ វៀតណាមជាទីមកដល់របស់សហគ្រាសឥណ្ឌា ដោយ
មានគំរោងការណ៍ចំនួន១៣០ កំពុងដំណើការនៅវៀតណាម។ ប្រការគួរអោយចាប់អារម្មណ៍ នោះគឺគ្នុងវិស័យប្រេងឧស្ម័ន ក្រៅពីឡូប្រេងឧស្ម័នចំនួន៣ដែលបាន
បណ្ដាសហគ្រាសឥណ្ឌាធ្វើអាជីវកម្មនោះ នាពេលថ្មីៗនេះ វៀតណាមបានអញ្ជើញឥណ្ឌា
ធ្វើរុករកបន្ថែមនៅឡូប្រេងឧស្ម័នថ្មី៥ទៀត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់
វៀតណាម នៅសមុទ្រខាងកើតទៀតផង។
អំពីវិស័យការពារជាតិសន្តិសុខ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ត្រូវ
បានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់ជាសសរទ្រូងយុទ្ធសាស្ត្រក្នុងទំនាក់ទំនង
ទ្វេភាគី។ សាស្ត្រចារ្យ បណ្ឌិត Mach Quang Thang គ្រូបង្រៀនបណ្ឌិតសភានយោបាយជាតិហូជីមិញ បានអោយដឹងថា៖
“ ប្រទេសទាំងពីរបានរកឃើញ និងបានទទួលអត្ថប្រយោជន៍ពីទំនាក់ទំនងការ
ទូត និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ប្រទេសឥណ្ឌាមួយត្រូវការកម្លាំង ត្រូវបង្ហាញ
ខ្លួនជាប្រទេសមហាអំណាច មានការជះឥទ្ធិពលនៅក្នុងតំបន់និងអន្តរជាតិ ដោយ
មានសក្ដានុភាពជាច្រើនអំពីសេដ្ឋកិច្ច វប្បធម៌ និងយោធា។ រីឯ វៀតណាមត្រូវសហ
ប្រតិបត្តិការជាមួយប្រទេសនានា ដែលក្នុងនោះ ឥណ្ឌាជាចំណុចសំខាន់។ ទំនាក់ទំ
នងវៀតណាម-ឥណ្ឌា ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ដែលក្នុងនោះមាន១០ឆ្នាំជាដៃ
គូយុទ្ធសាស្ត្រ បានបំពេញអោយតម្រូវការអភិវឌ្ឍន៍និរន្តរភាព របស់ប្រទេសនីមួយៗ
ផង និងឆ្លើយតបនឹងការរីកចំរើនរបស់មនុស្សលោកទៀតផង។ ទំនាក់ទំនងនេះ
គប្បីជំរុញខ្លាំងថែមទៀត។”
ជំរុញកិច្ចសហប្រតិបត្តិការស៊ីជំរៅថែមទៀត
ទំនាក់ទំនងវៀតណាម-ឥណ្ឌា នាពេលកន្លងទៅ មិនគ្រាន់តែជាការបន្តពីប្រវត្តិ
សាស្ត្រប៉ុណ្ណោះទេថែមទាំងត្រូវជំរុញអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត។ អតីត
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក NeeKlakantan Ravi បានលើកសំណើរថា៖
“ ភាគីទាំងពីរត្រូវគិតដល់ការតភ្ជាប់ និងជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍
នានា។ ប្រទេសទាំងពីរអាចជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ
ក្នុងវិស័យអាកាសចរណ៍ សំដៅបង្កើនជើងហោះហើរត្រង់រវាងឥណ្ឌានិងវៀតណាម។”
អស់រយៈពេល៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាមនិងឥណ្ឌាទទួលបានលទ្ធ
ផលដ៏ល្អប្រសើរជាច្រើន ដោយផ្អែកទៅលើគ្រិះស្ថានទំនុកទុកចិត្តនយោបាយ។ដោយ
មានកម្រាស់ប្រវត្តិសាស្ត្រ ទំនាក់ទំនងនេះកំពុងមានយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អប្រសើរ
នាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងពីរ៕