ទំនាក់ទំនងអន្តរជាតិលេចធ្លោក្នុងឆ្នាំ២០១៧

(VOVWORLD) -ឆ្នាំ២០០៧បានសរឲ្យឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងជីវភាពនយោបាយ ពិភពលោក។ ទំនាក់ទំនងសំខាន់ ៗទាំងអស់គឺមិនត្រឹមតែមានបម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបណ្តាល មកភាពចម្រូងចម្រាស់ក្នុងទំនាក់ទំនងអន្តរ ជាតិទៀតផង។ 

ឆ្នាំ២០១៧ជាឆ្នាំមួយដែលទំនាក់ទំនងអន្តរជាតិមានបម្រែបម្រួល មិនអាចព្យាករ ណ៍បានឡើយ។ ប្រការគួរឲ្យកត់សម្គាល់ក្នុងចំណោមបម្រែបម្រួលទាំងអស់នោះ គឺទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី រវាងអាមេរិក-ចិននិងរវាងអាមេរិកនិងEU។

        ភាពបញ្ច្រាស់គ្នាក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ីនិងអាមេរិក-ចិន

        ដោយស្មានថាទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកក្នុងឆ្នាំ២០១៧នឹងមានភាពល្អប្រសើ ជាង ខណៈដែលលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ប៉ុន្តែ អ្វីៗដែលប្រព្រឹត្តទៅជាក់ស្តែងនោះបានសរ ឲ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងភាពប្រ ឈមមុខដាក់គ្នាដោយគ្មានទីបញ្ឈប់។ ក្នុងដំណើរយុទ្ធនាការ ដំណ្តើមដំណែងប្រធានាធិបតី លោក Trump បានផ្សព្វផ្សាយជាច្រើនលើសច្រើនសារ អំពីការសន្យានឹងខិតខំប្រឹងប្រែងកែលំអទំនាក់ទំនងជាមួយ រុស្ស៊ី ប៉ុន្តែសេចក្តីប្រកាស នេះ ត្រូវគ្របសណ្តប់ក្នុងភាពងងឹតដោយការស៊ើបអង្កេតដែលហៅថា “រុស្ស៊ីជួយ ជ្រោមជ្រែងទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦” ផងដែរ។

ទំនាក់ទំនងអន្តរជាតិលេចធ្លោក្នុងឆ្នាំ២០១៧ - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ Sky)

        បន្ទាប់មក ឆ្នាំ២០១៧ក៏បានឃើញនូវការប្រឈមមុខដាក់គ្នារវាង រុស្ស៊ីនិងអាមេរិក លើវិស័យការទូត។ កំពូលនៃភាពតានតឹងនេះគឺការដែលសភាទាំងពីររបស់អាមេរិក នាដើមខែមករាឆ្នាំ២០១៧បានចេញផ្សាយច្បាប់រឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ភ្ជាប់ជាមួយលក្ខខ័ណ្ឌដោយចាប់បង្ខំឲ្យលោក Trump ត្រូវចុះហត្ថលេខាផ្សព្វផ្សាយ ច្បាប់នេះ។ រីឯរុស្ស៊ីវិញ បានចាត់ទុកនេះជាការបង្ករឿងហេតុ បណ្តាលឲ្យរុស្ស៊ីបង្ហាញ កាយវិការ បណ្តេញអ្នកការទូតអាមេរិកចំនួន៧៥៥នាក់ រួមទាំងមិនយល់ព្រមឲ្យស្ថាន ទូតអាមេរិកនៅរុស្ស៊ីប្រើប្រាស់មូលដ្ឋាននៅរដ្ឋធានីម៉ូស្គូឡើយ។ ឆ្លើយតបវិញ អាមេរិក បានតម្រូវឲ្យរុស្ស៊ីបិទស្ថានកុងស៊ុលនៅទីក្រុង San Franciso និងការិយាល័យតំណាង ពាណិជ្ជកម្មចំនួន២កន្លែងនៅវ៉ាស៊ីនតោននិងទីក្រុង New York។

        ខណៈដែលទំនាក់ទំនងរុស្ស៊ី-អាមេរិកធ្លាក់ចូលក្នុងភាពចម្រូង ចម្រាស់នោះ គឺឆ្នាំ ២០១៧ក៏បានឃើញភាពឡើង ចុះ ក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន។ ពោលគឺ បន្ទាប់ពីព្រឹត្តិការណ៍លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីគឺបណ្តាល សម្ពាធទៅលើចិនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក្នុងយុទ្ធសាស្ត្រ សន្តិសុខជាតិរបស់អាមេរិក ចិនត្រូវគេចង្អុលថាជាប្រទេសគំរាមកំហែងផល ប្រយោជន៍របស់អាមេរិក។ ប៉ុន្តែក៏ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួនបានជាវ៉ាស៊ីនតោននិង ប៉េកាំងត្រូវរក្សាទំនាក់ទំនងមានចរិតលក្ខណៈស្ថាបនានេះ។ ចិនបានចាត់ទុកថា អាមេរិកគប្បីចេះបត់បែនតាមការអភិវឌ្ឍន៍របស់ចិន ព្រមទាំងសង្កត់ធ្ងន់ថា សហការ ជាជម្រើសត្រឹមត្រូវសម្រាប់ភាគីទាំងពីរ។ ជាពិសេស បន្ទាប់ពីដំណើបំពេញទស្សនកិច្ច ទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧នោះ ទំនាក់ទំនង អាមេរិកនិងចិនកាន់តែមានស្ថិរភាព។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ជាទំនាក់ទំនង មានសារៈសំខាន់និងស្មុគស្មាញ និងជះឥទ្ធិពលទៅលើប្រព័ន្ធទំនាក់ទំនងអន្តរជាតិ បច្ចុប្បន្ន អាមេរិកនិងចិនពិតណាស់ថានឹងស្វែងរករបៀបរក្សានូវគន្លង សហប្រតិបត្តិ ការផងនិងប្រគួតប្រជែងផង ជៀសវាងការប្រឈមមុខដាក់គ្នា។

ទំនាក់ទំនងអន្តរជាតិលេចធ្លោក្នុងឆ្នាំ២០១៧ - ảnh 2ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនិងសមភាគីអាមេរិក លោក Donald Trump 

ការសាកល្បងក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តអាមេរិក-EU
ពាក្យស្លោកប្រជែងសម្លេងគាំទ្រ “ប្រទេសអាមេរិកជាចម្បង” របស់លោក Trumpបានធ្វើឲ្យអ្នកនយោបាយអឺរ៉ុបមានការព្រួយបារម្ភខ្លាំងចំពោះទំនាក់ទំនងឆ្លង មហាសមុទ្រអាត្លង់ ទិកនេះ។ ក្នុងប៉ុន្មានថ្ងៃដំបូងឈានចូលសេតវិមាន លោក Trump បានបញ្ចេញនូវ វោហោគួឲ្យភ្ញាក់ផ្អាល់ ដោយលោកជឿថា នឹងមានប្រទេសអឺរ៉ុបមួយចំនួនចេញពី EU តាមគំរូអង់គ្លេស ឬ “Brexit នឹងទទួលបានជោគជ័យ”។

        មិនត្រឹមតែប៉ុណ្ណោះ អាមេរិកថែមទាំងគំរាមកំហែងថា នឹងពិនិត្យឡើងវិញនូវ ទំនាក់ទំនងជាមួយ EU និងអង្គការសន្ធិសញ្ញាអត្លងតិចខាងជើង (NATO) ទៀតផង។ លោក Trump ក៏បានផ្អាករាល់កិច្ចចរចាលើកិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជ កម្មឆ្លងមហាសមុទ្រអាត្លង់ទិក (TTIP) ។

        លើឆាកអន្តរជាតិ គោលនយោបាយមួយចំនួនរបស់អាមេរិកត្រូវបានចាត់ទុកថា ដើរបញ្ច្រាស់នឹងផលប្រយោជន៍របស់ EU បណ្តាលឲ្យសម្ព័ន្ធមិត្តជំនិតរបស់វ៉ាស៊ីន តោនមានប្រតិកម្មខ្លាំង ដូចជាការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស ស្តីពីប្រឆាំងបម្រែបម្រួលអាកាសធាតុ។ លោក Trump ក៏បានបើកចំហរនូវលទ្ធភាព ដែលអាមេរិកនិងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្រ្តដែលក្រុម F5+1 បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ផងដែរ។

        ក្រឡែកមើលឡើងវិញឆ្នាំ២០១៧នេះ ឃើញថា ទំនាក់ទំនងរវាង EU និងអាមេរិក ក៏ដូចជាអាមេរិក-ចិន អាមេរិក-រុស្ស៊ី មានអំឡុងពេលខ្លះធ្លាក់ក្នុងភាពតានតឹងក៏ព្រោះថា ការផ្លាស់ប្តូរក្នុងគោលនយោបាយរបស់អាមេរិក។ ប៉ុន្តែទោះបីជាក្នុងកាលៈទេសៈណា ក៏ដោយ ទំនាក់ទំនងទាំងអស់នេះនៅតែជាផ្ទាំងថ្មធំសម្រាប់ការរក្សាសន្តិសុខ ស្ថិរភាព ទាំងខាងនយោបាយនិងសេដ្ឋកិច្ច។ ហេតុដូច្នេះបានជា មិនយូរមិនឆាប់ ប្រទេស ទាំងអស់ដែលស្ថិតក្នុងទំនាក់ទំនងនេះគឺស្វែងរកនូវការសម្របសម្រួល ជៀសវាងការ ប្រឈមមុខដាក់គ្នាជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ