ទំនាក់ទំនងអាមេរិកចិនឆ្ពោះទៅអនាគត។
ANH HUYEN -  
(VOVWORLD)ដំណើរទស្សនកិច្ចអាមេរិករបស់អនុប្រធានរដ្ឋចិនស៊ិជីនពិង
លើកនេះ មានអត្ថន័យជាច្រើន។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅចំ ឪកាស
គម្រប់ខួប ៤០ ឆ្នាំភាគីទាំង២បើកចេញកាណាល់ជួប សន្ទនាជាផ្លូវការ ដាក់
គ្រឹះស្ថានឲ្យទំនាក់ទំនងអាមេរិកចិន បន្ទាប់ពីដំណើរ ទស្សនកិច្ចចិនដោយ
សម្ងាត់ របស់ប្រធានាធិបតីអាមេរិក Nixon គ្រានោះ។ រួមជាមួយនោះ ដំណើរ
ទស្សនកិច្ចនេះ នៅជួយធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំង២ក្ដៅឡើង ក្រោយពី
មាន ការខ្វែងគំនិតមួយចំនួន នាពេលកន្លងទៅនេះ។ ដំបូងបង្អស់ គឺជា សេច
ក្តីថ្លែងការណ៍របស់អាមេរិកស្តីពីសករាជប៉ាស៊ីហ្វិច។ បន្ទាប់ នោះ គឺការខ្វែង
គំនិតទាក់ទិនដល់បញ្ហា ស៊ីរី អ៊ីរ៉ង់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ និងបញ្ហាអំពីអត្រា ប្តូរប្រាក់យ័នទៀតផង។នៅអាមេរិកលោក ស្ហ៊ីជីនពីង
ត្រូវបានទទួលស្វាគមដ៏ មហោឡារិក។ មជ្ឍដ្ឋានអ្នកសង្កេតការណ៍ពិនិត្យថា៖
ប្រការនេះ បានសរឲ្យឃើញថា៖ វ៉ាស៊ីនតោណ វាយតំលៃខ្ពស់ចំពោះដំណើរ ទស្សនកិច្ចរបស់អនុប្រធានរដ្ឋចិន ស្ហ៊ីនជីនពីង និងគោរពទំនាក់ទំនងជាមួយ
ប៉េកាំង ។ក៍ប៉ន្តែក្រៅពីការចាប់ដៃដ៏កក់ក្តៅ និងសេចក្តីប្រកាសដោយអះអាង
នូវ ការរក្សាទំនាក់ទំនងជាមួយ ចិននោះ បណ្ដាថ្នាក់ដឹកនាំអាមេរិក ក៍មិនក្រែង
រអែងនិយាយ ដល់ការជំពាក់ជំពិន ដ៏យូរអង្វែង រវាងប្រទេសទាំង២ឡើយ។ ក្នុងបទផ្លែងមតិនៅជំនួបជាមួយ អនុប្រធានរដ្ឋ ស្ហ៊ីជីពីង ប្រធានាធិបតីអាមេរិក
Barack Obama បានព្រមានថា៖ ការងើបឡើgយ៉ាង ខ្លាំងរបស់ចិនក្នុងរយៈពេល
២ ទស្សវត្តន៍កន្លងទៅ ត្រូវដើរទន្ទឹមនឹងអំពីមានការទទួលខុសត្រូវ និងប៉េកាំង
ត្រូវរក្សា ចរន្តពាណិជ្ជកម្មស្មើភាពទៀតផង។ អនុប្រធានាធបិតីអាមេរិក Joe
Biden ក៏គូសបញ្ជាក់ដែរថា៖ កិច្ចសហប្រតិបត្តិការ អាមេរិកចិន គ្រាន់តែផ្តល់មក
ផលប្រយោធន៍ បើសិនជា ភាគីទាំង២ សុទ្ធតែប្រកួតប្រឆែងដ៏សមភាព។ វ៉ាស៊ីន
តោណបាន ដាស់តឿនប៉េកាំងត្រូវមានអំពីជាច្រើន ដើម្បីកាត់បន្ថយការខាត
បង់ពាណិជ្ជកម្ម រវាងអាមេរិកជាមួយចិនដោយមានតំលៃ ២៩៥ ពាន់លានដុល្លារ
អាមេរិក។ បណ្ដាថ្នាក់ដឹកនាំអាមេរិក បានសំដែងនូវការអស់សង្ឍឹម ដោយសារ
ចិនបានប្រើសិទ្ធិវេតូ ចំពោះពង្រាងសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ីរី។ល។រីឯខ្លួនឯងវិញអនុប្រធានរដ្ឋចិន ស៊ី
ជិនពីងក៏បានសម្តែងនូវក្តីព្រួយ បារម្ភ អំពីបណ្តាការកំណត់ទិសដៅរបស់អាមេ
រិកក្នុងរយៈពេលជិតៗនេះ។ ប្រធានាធិបតីអាមេ រិក Obama កាលពីខែមុន បាន
ប្រកាសយុទ្ធសាស្រ្តយោធាថ្មី ដោយខ្លឹមសារស្នូល គឺបង្កើនវត្តមានយោធានៅ
អាស៊ី ប៉ាស៊ីហ្វិច ខណៈដែលតំបន់ នេះមានជំលោះ។ ប៉េកំាងព្រួយបារម្ភចំពោះ
គោលនយោ បាយត្រឡប់មកអាស៊ី របស់វ៉ាស៊ីនតោណ ក៏ដូចជា រាល់ផែនការ
បើកទូលាយកិច្ចសហប្រតិបត្តិការយោធារបស់អាមេរិកជាមួយ Phipipine និង
អូត្រ្តាលី។ ក្នុងពេលដែល លោក ស៊ិជីនពីង កំពុងបំពេញទស្សន កិច្ចនៅអាមេ
រិក ការសេត “ Global Times” របស់បក្សកុម្មុយនីស្តចិន បានចុះ ផ្សាយវិចារណក
ថាដោយចាត់ទុកថា ប៉េកំាងគប្បីដាក់ផលប្រយោជន៌របស់ខ្លួនមុនបង្អស់។ម្យ៉ាង
ទៀត អាមេរិក និងអឺរ៉ុប ជាដៃគូរសំខាន់របស់ ចិន ដូច្នេះក្នុងដំណើទស្សនកិច្ច
អាមេរិកលើកនេះ លោក ស៊ិជិនពីង នៅតែបន្តការពារទស្សនៈរបស់ប៉េកំាង និង
តាមលោកថា៖ ចិនចង់ កសាងទំនាក់ទំនងសហប្រតិបត្តិការដោយឈរលើមូល
ដ្ឋាន គោរពគ្នា ទៅវិញទៅមកនិងមានផលប្រយោជន៌ដូចគ្នាជាមួយវ៉ាស៊ីងតោណ
។ គោលដៅស្នូល នៃដំណើទស្សនកិច្ចលើកនេះ គឺអនុវត្តកិច្ចព្រមព្រៀង សំខាន់ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងដំណើទស្សនកិច្ច មុននោះរបស់ប្រធាន
រដ្ឋចិន ហូចិនតាវ ទន្ទឹមនឹងនោះ រួមចំណែកក្នុង ការបង្កើនទំនាក់ទំនងចិននិងអា
មេរិក។មជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថា ពិបាកមានភាពប្រែប្រួលខ្លាំងក្នុងការដោះ
ស្រាយការខ្វែងគំនិតរវាងប្រទេសទាំងពីរបន្ទាប់ពីដំណទស្សនកិច្ចរបស់លោក
ស៊ិជីនពិង។ នេះជាដំណើទស្សនកិច្ចមានចរិតលក្ខណៈ“ស្វែងរក”និង ធ្វើស្គាល់
តែប៉ុណ្ណោះ ដូច្នេះ ពិបាកនឹងរង់ចាំ ការប្រកាសឫលទ្ធផលសំខាន់ណាមួយ
ឡើយ ហើយលទ្ធផលនេះ ត្រូវផ្អែកលើការខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងរយៈ
បណ្តាឆ្នាំខាងមុខ។ ប៉ុន្តែសាធារណះមតិ អាចសង្ឃឹមថា ដំណើទស្សនកិច្ចលើក
នេះ របស់លោក ស៊ិ ជិនពីង នឹងជាដុំឥដ្ឋដំបូង សំដៅដាក់ផែនគ្រឹះឲ្យផ្លូវសហប្រតិ
បត្តិការអាមេរិកនិងចិនក្នុងអនាគត៕
|
(INTERNET)
ANH HUYEN