ទំនាក់ទំនងអាមេរិក-រុស្ស៊ីពិបាកកែលំអឡើងវិញ

(VOVWORLD) - ទំនាក់ទំនងវ៉ាស៊ីនតោន-ម៉ូស្គូកំពុងធ្លាក់ចូលក្នុងស្ថានភាពអាក្រក់បំផុតពីមុន មកគិតតាំងពីពេលសម័យកាលសង្គ្រាមត្រជាក់មក។ រាល់ការខ្វែងគំនិតការជជែកវែកញែកការចោទប្រកាន់រួមជាមួយការដាក់ទណ្ឌកម្មនិងតបតវិញគ្នាទៅវិញទៅមកមិនទាន់បញ្ឈប់នៅឡើយ។ នាប៉ុន្មានថ្ងៃនេះ បណ្ដាការចោទប្រកាន់ទាក់ទិនដល់ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីបន្តធ្វើឲ្យអាមេរិកនិងរុស្ស៊ីប្រឈមមុខគ្នាសូម្បីតែមានសេណារីយូរវាយប្រហារយោធាមួយត្រូវបានត្រៀមខ្លួនជាស្រេចហើយ។ គិតមកដល់ពេលនេះ ពិបាកដើម្បីរកឃើញបានសញ្ញាណាក៏ ដោយនៃកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំងពីរនេះនាអនាគត។ 

ទំនាក់ទំនងអាមេរិក-រុស្ស៊ីពិបាកកែលំអឡើងវិញ - ảnh 1 ទំនាក់ទំនងអាមេរិក-រុស្ស៊ីពិបាកកែលំអឡើងវិញ

សង្គ្រាមពាក្យសំដីនិងការដាក់ទណ្ឌកម្មទៅវិញទៅមកគ្នជុំវិញរឿងហេតុបំពុលអតីតចារបុរសរុស្ស៊ីនៅអង់គ្លេសមិនទាន់បន្ធូស្រាលឡើយក្តី នោះគឺ ទំនាក់ទំនងរុស្ស៊ី-អាមេរិកបន្តធ្លាក់ក្នុងរង្វលវិលវល់តានតឹងថ្មីមួយដែលពាក់ ព័ន្ធដល់ការសង្ស័យប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារថ្មីបំផុតនៅស៊ីរី។

ការចោទប្រកាន់ពោលខាងលើធ្វើឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកធ្លាក់ចូល វិបត្តិដ៏ធ្ងន់ធ្ងរ។ ខណៈពេលដែល អាមេរិកព្រមាននឹងមានទង្វើយោធាចំពោះស៊ីរី នោះគឺរុស្ស៊ីបានអះអាងថា៖ ព័ត៌មានអំពីការវាយប្រហារត្រូវបានប្រឌិតឡើង ហើយនឹងតបតវិញក្នុងករណីចាំបាច់ដែរ។ បណ្ដាពាក្យព្រមានជាបន្តបន្ទាប់ពីភាគី ទាំងពីរក្នុងអំឡុង ៤៨ ម៉ោងកន្លងទៅបានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ ណ៍យ៉ាងខ្លាំងអំពីសង្គ្រាមមួយដែលខិតជិតមកដល់។

ប្រវត្តិសាស្ត្រប្រមឈមុខ

ភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកបានចាប់ផ្តើមពីសម័យកាលសង្គ្រាម ត្រជាក់ ហើយតានតឹងឡើងៗនាប៉ុន្មានឆ្នាំកន្លងទៅ។ ជំលោះធ្ងន់ធ្ងរដំបូងក្នុង ទំនាក់ទំនងរុស្ស៊ី-អាមេរិកនាសម័យកាលទំនើបបានប្រព្រឹត្តទៅនាឆ្នាំ ១៩៩៩ ដោយការធ្វើអន្តរគមន៍របស់ NATO ដឹកនាំដោយអាមេរិក ប្រឆាំងជំទាស់ Yugoslavia។ បន្ទាប់មក ទំនាក់ទំនងរុស្ស៊ី-អាមេរិកអក្រាក់ទៅៗថែមទៀត ដោយយុទ្ធនាការប្រឆាំងអ៊ីរ៉ាក់ដែលកងទ័ពចម្រុះអាមេរិកបានដាក់ពង្រាយនាឆ្នាំ ២០០៣ និងការផ្តួលរំលំថ្នាក់ដឹកនាំលីប៊ី លោក Muammar Gaddafi។ រុស្ស៊ីចាត់ ទុកនេះជាការធ្វើអន្តរាគមន៍កំរោលនិងគ្មានការទទួលខុសត្រូវរបស់អាមេរិកចូល ក្នុងសង្គ្រាមស៊ីវិលលីប៊ីដោយគោលដៅដាក់បង្ខំ «ប្រជាធិបតេយ្យភាវូបនីយកម្ម» ទៅលើប្រទេសនេះ។

ក្រោយពីរុស្ស៊ីរួមបញ្ជូលឧបទ្វីប Crimea នាឆ្នាំ ២០១៤ ក៏ដូចជា ជំលោះ រវាង Kiev និងកំលាំងប៉ះបោរដែលវិមាន Kremlin គាំទ្រ បានកើតមានឡើង ជំនឿ ទុកចិត្តក្នុងទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោនកាន់តែបំបែកធ្ងន់ធ្ងរថែមទៀត។ មិនត្រឹមតែជាសង្គ្រាមពាក្យសំដីតែប៉ុណ្ណោះ ថែមទៀត ភាគីទាំងពីរបានអនុវត្ត បទដាក់ទណ្ឌកម្មគ្នាទាំងខាងការទូតផងនិងខាងហិរញ្ញវត្ថុពាណិជ្ជកម្មផង។

ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តលេចឡើងជាថ្មីម្តងទៀតខណៈដែលនាពេលថ្មីៗនេះអាមេរិកបានចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ ភាពតានតឹងកាន់តែឡើងជណ្តើរពេលដែលភាគីទាំងពីរបន្តបន្ទោសគ្នាដែលពាក់ព័ន្ធដល់រឿងហេតុអតីតចារបុរសរុស្ស៊ីត្រូវបានបំពុលនៅអង់គ្លេស។ រុស្ស៊ីបានបណ្តេញចេញអ្នកការទូតអាមេរិកចំនួន ៦០ នាក់បិទទ្វារស្ថានកុងសុលអាមេរិកប្រចាំនៅទីក្រុង  St.Petersburg សំដៅតបតវិញការដែល អាមេរិកបញ្ជូលបុគ្គលនិងអង្គការរបស់រុស្ស៊ីចំនួន ៣៨ ចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មថ្មី។ ពិសេសគឺ បរាជ័យក្នុងការខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់បញ្ហានៅស៊ីរីបានធ្វើឲ្យរុស្ស៊ីនិងអាមេរិកប្រឈមមុខគ្នា។ ម្ខាងគឺរុស្ស៊ីជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺ អ៊ីរ៉ង់និងទួរគីដែលគាំទ្ររដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad រីឯម្ខាងទៀតគឺ អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចគាំទ្រភាគីប្រឆាំងនៅស៊ីរី។ នឹងហើយការវាយប្រហារដោយអាវុធគីមីនៅស៊ីរីដូចដំណក់ទឹកញ្ចក់ធ្វើហៀកែវដែលនៃខ្វែងគំនិតឡើងកំរិតខ្ពស់បំផុត។

ពិបាកឲ្យមានកិច្ចសហប្រតិបត្តិការនាពេលអនាគត

គិតតាំងពីអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគី រុស្ស៊ី លោក Medvedev បានប្រកាសប្រក្រតីភាពទំនាក់ទំនងទ្វេភាគីនៅវិមាន  Kremlin ក្នុងជំនួបចរចានាឆ្នាំ ២០០៩ មក ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកបាន ធ្លាក់ចូលក្នុងរង្វលវិលវល់ចំនួន ២ គឺ៖ ការប្រឈមមុខគ្នានិងការដាក់ទណ្ឌកម្ម។ ការសង្ស័យនិងខ្វែងគំនិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសរុស្ស៊ី មិនធ្វើសម្បទានចំពោះទង្វើដែលត្រូវបានចាត់ទុកគំរាមកំហែងទៅលើបរិយា កាសសន្តិសុខរបស់គេ។ រីឯ អាមេរិកនិងលោកខាងលិចរួមជាមួយបទដាក់ទណ្ឌ កម្មទៅលើរុស្ស៊ីក៏មិនពេញចិត្តចំពោះប្រទេសរុស្ស៊ីខ្លាំមាំមួនដែលមានសមត្ថភាព គំរាមកំហែងទៅលើផែនការបើកទូលាយការជះឥទ្ធិពលរបស់ខ្លួនទេ។ ហ្នឹងហើយ ស៊ីរីនិយាយដោយឡែកនិងតំបន់មជ្ឈឹមបូព៌ារនិយាយរួមដោយមានភូមិសាស្ត្រ យុទ្ធសាស្ត្រសំខាន់ ភាគីទាំងពីរមិនចង់បាត់បង់តួនាទីនិងការជះឥទ្ធិពលរបស់ ខ្លួននៅទីនេះទេ។

ពេលនេះ ពិភពលោកកំពុងរងចាំប្រតិកម្មនៃភាគីទាក់ទិននានានៅស៊ីរី។ ប្រភពព័ត៌មានជាច្រើនបានអះអាងថា៖ នាវាមួជទឹករបស់អង់គ្លេសនិងនាវា ពិឃាដរបស់អាមេរិកត្រៀមខ្លួនជាស្រេចសំរាប់ការវាយប្រហារទៅលើស៊ីរី។ រីឯ កងទ័ពរដ្ឋាភិបាលស៊ីរីនិងរុស្ស៊ីសុទ្ធតែត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាស្នន ខ្ពស់បំផុតសំដៅទប់ទល់នឹងគ្រោះអាសន្នការវាយប្រហាររបស់អាមេរិកនិងសម្ព័ន្ធមិត្តដែលអាចកើតមានឡើយគ្រប់ពេលក៏ដោយ។ ចំពោះមុខព្រឹត្តិការណ៍នេះ ពិតជាមិនអាចរំពឹងទៅលើការបោះជំហានណាមួយឡើយក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ