ទំនាក់ទំនងអាល្លឺម៉ង-ក្រិក៖រាល់ការសាកល្បងគង់វង្ស
HONG VAN -  
|
ទំនាក់ទំនងអាល្លឺម៉ង-ក្រិក៖រាល់ការសាកល្បងគង់វង្ស (Getty) |
Vovworld-មួយថ្ងៃមុននឹងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងរបស់
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras នាថ្ងៃទី២២មិនារដ្ឋមន្ត្រីការបរទេសក្រិក
លោក Nikos Kotzias បានទៅកាន់ក្រុងប៉ែកឡាំងដើម្បីពិភាគ្សាជាមួយសមភាគី
ប្រទេសម្ចាស់ផ្ទះលោក Frank Walter Steinmeier។ ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនា
លោក Steinmeier បានអះអាងថា ភាគីទាំងពីរនឹងមិនទុកឲ្យបញ្ហាដែលត្រូវដោះ
ស្រាយនៅកំរិតទ្វីបអឺរ៉ុបជះឥទ្ធិពលទៅលើគ្រឹះស្ថានដ៏ល្អប្រសើរនៃទំនាក់ទំនង
ទ្វេភាគីឡើយ។
សេចក្តីថ្លែងការណ៍មានចរិតលក្ខណៈការទូត
នៅសន្និសីទកាសែតរួមនាថ្ងៃទី២៣មិនាបន្ទាប់ពីការចរចាររវាងនាយករដ្ឋមន្ត្រី
នៃប្រទេសទាំងពីរនោះ សាធារណៈមតិមិនបានឃើញថា ភាគីទាំងពីរប្រកាសទឹស
ដៅសហប្រតិបត្តិការជាក់ស្ដែងមានចរិតលក្ខណៈម៉ាក្រូនាពេលខាងមុខឡើយ។
អធិការបតីអាល្លឺម៉ង់លោកស្រី Merkel ត្រឹមតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់
ទំនងមិត្តនិងជិតស្និទ្ធរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ អះអាងនូវបំណង់សហប្រតិប
ត្តិការរវាងអាល្លឺម៉ង់និងក្រិកដោយផ្អែកទៅលើមូលដ្ឋានជឿជាក់គ្នាទៅវិញទៅមក។
រីឯនាយករដ្ឋមន្ត្រីក្រិកលោក Tsipras ក៏សង្កត់ធ្ងន់ទៅលើសារសំខាន់នៃដំណើរទស្សន
កិច្ចចំពោះការបង្កើនការយល់ដឹងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លទ្ធផលនេះមិនធ្វើឲ្យសាធារណៈមតិងឿឆ្ងន់ទេពីព្រោះថា មុននឹងដំណើរទស្សន
កិច្ច លោកស្រី Angela Merkel បានអះអាងថា ការជួបសន្ទនាទ្វេភាគីនេះមិនអាចជំនួស
ឲ្យកិច្ចព្រមប្រៀងដែលបានប្រទេសនានាក្នុងដំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បាន
ឯកភាពឡើយ។
មុននោះសាធារណៈមតិមិនទាន់បំភ្លេចថា ទំនាក់ទំនងរវាងអាល្លឺម៉ង់និងក្រិកមាន
ភាពតានតឹងបន្ទាប់ពីគណបក្ស Syriza របស់នាយករដ្ឋមន្ត្រី Tsipras ដណ្ដើមបានជ័យ
ជំនះនិងបង្កើតសម្ព័ន្ធភាពកាន់អំណាចនៅក្រិកក្នុងការបោះឆ្នោតសកលនាដើមឆ្នាំ។
ក្នុងការថ្លែងមតិនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis Varoufakis
បានសាកល្បងអាល្លឺម៉ង់ខណៈដែលថ្លែងថា ក្រិកអាចប្រកាសធុនក្ស័យដូចជាអាហ្សាំង
ទីនដែលធ្លាប់ធ្វើ។
ការខ្វែងគំនិតបានកើនឡើង
នៅចំពោះមុខមន្ត្រីនៃប្រទេសទាំងពីរនិងមជ្ឈដ្ឋានអ្នកសារព័ត៌មានអន្តរជាតិនៅ
សន្និសីទកាសែតនាថ្ងៃទី២៣មិនា នាយករដ្ឋមន្ត្រីក្រិកលោក Tsipras បានអះអាងថា
កម្មវិធីជួយសង្គ្រោះសំរាប់ក្រិកដែលបានអនុវត្តក្នុងអំឡុង៥ឆ្នាំកន្លងមកដោយមាន
ការគាំទ្ររបស់មជ្ឈដ្ឋានអ្នកនយោបាយអាល្លឺម៉ង់មិនទាន់ទទួលបានជោគជ័យនៅ
ឡើយ។ ដោយមិនអើពើរដល់សេចក្តីថ្លែងការណ៍របស់សមភាគី អាល្លឺម៉ង់នៅតែ
បង្ហាញទស្សនៈតឹងរឹងរបស់ខ្លួនខណៈដែលលោកស្រីអធិការបតី Angela Merkel បាន
សង្កត់ធ្ងន់នៅសន្និសីទកាសែតថា ប៉ែកឡាំងនឹងបន្តដាស់តឿនក្រិកដំណើរការកែ
ទម្រង់សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅកំណើននិងដោះស្រាយគ្រោះបាត់
អាជីពនៅកំរិតខ្ពស់។ មុននោះលោកស្រីក៏បានប្រកាសយ៉ាងច្បាស់លាស់នូវគោល
ដៅនយោបាយរបស់អាល្លឺម៉ង់គឺរក្សាក្រិកនៅដំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែក្រិកត្រូវគោរព
កិច្ចសន្យាមុននោះសិន។
មុននឹងដំណើរទស្សនកិច្ចនៅអាល្លឺម់ង់របស់លោក Tsipras ការលំអិតក្នុងកញ្ចប់
សំណើរកំណែទម្រង់របស់ក្រិកដើម្បីជៀសផុតគ្រោះអាសន្នធុនក្ស័យនៃខឿនសេដ្ឋកិច្ច
ក្នុងប៉ុន្មានថ្ងៃខាងមុខត្រូវបានសារព័ត៌មានអាល្លឺម៉ង់ធ្លាយដូចជាការគ្រោងទុកបង្កើន
ពន្ធ ដំណើរការឯកជនបនីយកម្មជាដើម។ ប៉ុន្តែដំណោះស្រាយទាំងអស់ពោលខាង
លើហាក់ដូចជាមិនគ្រប់គ្រាន់ខណៈដែលប៉ែកឡាំងនិងប្រទេស EU ស្ទើរតែទាំងអស់
មានបំណង់faក្រិកត្រឡប់មកនឹងគោលនយោបាយរិតត្បិតរបស់រដ្ឋាភិបាលអាណត្តិ
មុនដើម្បីជួយសង្គ្រោះខឿនសេដ្ឋកិច្ច។ មើលទៅការលំបាកជាច្រើននៅតែរង’ចាំនៅ
ចំពោះមុខដើម្បីសាកល្បងទំនាក់ទំនងរវាងអាល្លឺម៉ង់និងក្រិក៕
HONG VAN