ទប់ទល់នឹងបំរែបំរួល អាកាសធាតុ-ភារកិច្ចមិនងាយស្រួលទេ
HONG VAN -  
(VOVWORLD) /  
Vovworld- ប្រព្រិត្តទៅក្នុងរយះ២សប្តាហ៍(ពីថ្ងៃទី១ដល់ទី១២ធ្នូ) សន្និសីទ COP20
ជាសន្និសីទចុងក្រោយ ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីជំនួសឲ្យពិធីសារKyoto។ក្នុង
រយះ២សប្តាហ៍ធ្វើការដំណាងនៃបណ្តាប្រទេសនិងតំបន់ដែនដីចូលរួមអនុសញ្ញា
ក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីបំរែបំរួល អាកាសធាតុ(UNFCC)ប្រមូលផ្តុំ
ពិភាគ្សាអំពីកិច្ចព្រមព្រៀងថ្មី១ក្នុងការកំរិតការឡើងកម្តៅនៃភពផែនដី ត្រឹមតែ
២អង្សារ។
|
រូបថត អិនធឺណែត |
ឧបសគ្គជាច្រើន
មុននឹងសន្និសីទរដ្ឋមន្រ្តីក្រសួងបរិស្ថានប៉េរូលោកManuel Pulgar Vidaចាត់ទុកថា៖
ពិបាកទទួលបានអ្វីដែលមានលក្ខណះលោតផ្លោះនៅ COP20ណាស់ប៉ុន្តែប្រទេស
នានាអាចទទួលបាន កិច្ចព្រមព្រៀងថ្មី១នាឆ្នាំខាងមុខជាជំហានៗ។ការព្រមាននេះត្រូវ
បាននាំចេញដោយពឹងផ្អែកទៅលើការពិតជាក់ស្តែង១គឺបណ្តាប្រទេសឧស្សាហកម្ម
មិនអនុវត្តគោលដៅការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពី៧ដល់៨%នាឆ្នាំ
២០១២តាមការកំណត់នៃពិធីសារKyoto។មូលហេតុសំខាន់គឺប្រទេសនានានៅមាន
ការខ្វែងគំនិតខាងផលប្រយោជន៍និងការទទួលខុសត្រូវ។ខណះដែលបណ្តាប្រទេស
កំពុងអភិវឌ្ឍន៍មានបំណងថា៖ប្រទេសអភិវឌ្ឍន៍មានការទទួលខុសត្រូវច្រើនជាងក្នុង
ការដោះស្រាយ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះបស្ចឹមប្រទេសចាត់ទុកថា៖
ប្រទេសកំពុងអភិវឌ្ឍន៍នានាក៍ត្រូវរែក ការទទួលខុសត្រូវនេះផងដែរ។ពីព្រោះថាបការ
បញ្ចេញឧស្ម័នផ្ទះកញ្ចក់នៃប្រទេសមួយចំនួនដែលក្នុងនោះមានចិននិងឥណ្ឌាគឺច្រើន
ជាងគេលើពិភពលោក។លើសពីនេះទៀតប្រទេសកំពុងអភិវឌ្ឍន៍នានាមានបំណងថា
៖ប្រទេសមហាអំណាចដំឡើងប្រាក់ពី១០ឡើង១០០ពាន់លានដុល្លារអាមេរិកសំរាប់
មូលនិធិការពារអាកាសធាតុនាឆ្នាំ២០២០។ប៉ុន្តែដោយជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច
សកលបណ្តាប្រទេសអភិវឌ្ឍន៍សំដែងការព្រួយបារម្មណ៍អំពីបញ្ហានេះ។
ក្តីសង្ឃឹមដ៍ស្តួចស្តើង
ទោះបីជាបានប៉ានស្មាននឹងជួបប្រទះការលំបាកច្រើនក្តីប៉ុន្តែមុន សន្និសីទCOP20
សញ្ញាសកម្មមួយចំនួនបានលេចចេញ។អំពីបញ្ហាហិរញ្ញវត្ថុមូលនិធិបៃតងអោយដឹង
ថា៖ប្រទេសសមាជិកចំនួន២២បានសន្យារួមប្រាក់៩,៦ពាន់លានដុល្លារដើម្បីជួយ
ប្រទេសកំពុងអភិវឌ្ឍន៍ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ក្នុងនោះអាមេរិក
រួមប្រាក់ជាង៣ពាន់លានដុល្លារ ជប៉ុន១,៥ពាន់លានដុល្លារ។មុននោះនៅទីក្រុងប៉េកាំង
នៃប្រទេសចិននាពាក់កណ្តាលខែវិច្ឆិកាប្រធានាធិបតីអាមេរិកលោកBarack Obama
និងប្រធានរដ្ឋចិនលោកស៊ីជិនពីងបានជូនដំណិងថា៖ភាគីទាំង២ទទួលបានកិច្ច
ព្រមព្រៀងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់១។តាមនោះរហូតដល់ឆ្នាំ២០២៥អាមេរិក
នឹងកាត់បន្ថយ២៨%ឧស្ម័នផ្ទះកញ្ចក់។ឯចិនមិនបង្កើនបរិមាណ ឧស្ម័នផ្ទះកញ្ចក់ដល់
ឆ្នាំ២០៣០ហើយកាត់បន្ថយជាបណ្តើរៗ។អគ្គលេខាធិការអង្គការសហប្រជាតិលោក
Ban Ki Moon អះអាងថា៖បំរែបំរួលអាកាសធាតុកំពុងជាបញ្ហាក្តៅគគុកនិងត្រូវតែដោះ
ស្រាយភ្លាម១រំពេច៕
HONG VAN
-VOVWORLD