ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន
|
ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន (VNA) |
(VOVworld) – នាថ្ងៃទី ១៧ សីហា ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San
Suu Kyi បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិនក្នុងរយៈពេល ៤
ថ្ងៃ។ នេះគឺជាដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់លោកស្រី Aung
San Suu Kyi គិតតាំងពីពេលរដ្ឋាភិបាលថ្មីនៅមីយ៉ាន់ម៉ាដឹកនាំដោយគណៈ
បក្សសម្ព័ន្ធភាព ជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីកាន់អំណាច
នាខែមេសាកន្លង ទៅ។ តាមគំរោង លោកស្រី Aung San Suu Kyi ជួបសន្ទនា
ជាមួយប្រធាន រដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រី លោក Li
Keqiang។ ខ្លឹមសារសំខាន់ៗត្រូវបានយកមកពិភាក្សានៅជំនួបទាំងនេះ
រួមមានដំណើរការវិវត្តសន្តិភាពរបស់មីយ៉ាន់ម៉ា គំរោងការណ៍វារីអាគ្គិសនី
Myitsone ដោយមានទុនវិនិយោគរបស់ចិនដែលត្រូវបានផ្អាកពីឆ្នាំ ២០១១
មក ក៏ដូចជា ការបង្កើនពាណិជ្ជកម្មនិងការវិនិ យោគរវាងប្រទេសទាំងពីរ
ផងដែរ៕