ទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា

ទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា - ảnh 1
ទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា (AFP)


        Vovworld-នាថ្ងៃទី១១មេសា ដោយការក្សិណសាក្សីរបស់អគ្គលេខាធិការ​
អង្គការសហប្រជាជាតិលោក Ban Ki Moon និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេស​ដំបន់
អាមេរិកឡាទីន ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធាន​រដ្ឋ​គុយបា
លោក Raul Castro បានចាប់ដៃនិងផ្លាស់ប្តូរមតិមុនពេលចូលរួម​សន្និសីទ​កំពូល
បណ្ដាប្រទេសទ្វីបអាមេរិកលើកទី៧។ នេះជាជំនួបមុខដំបូងជាផ្លូវការ​រវាង
វ៉ាសីនតោននិង La Habana កាលពីឆ្នាំ១៩៥៦មក។

ជំនួបមុខប្រវត្តិសាស្ត្រ

        មុននឹងជំនួបមុខនេះ វ៉ាស៊ីនតោននិង La Habana សុទ្ធតែផ្សាយសារដ៏​ច្បាស់​
លាស់អំពីការដែលត្រៀមខ្លួនជាស្រេចពិភាគ្សាលើរាល់បញ្ហានៅសេស​សល់
ដោយឈរ​លើស្មារតីគោរពការខុសប្លែករបស់គ្នា។ ទោះបីជា​ទទួល​ស្គាល់នៅមាន
ការខ្វែងគំនិតជាច្រើននិងការធ្វើប្រក្រតីទំនាក់ទំនងការទូត​នៅចំណាយពេល
វេលាជាច្រើនក្តី ប៉ុន្តែថ្នាក់ដឹកនាំទាំងពីររូបសុទ្ធតែសង្កត់ធ្ងន់ថា​ប្រការនេះនឹងនាំ
មកនូវឱកាសជាច្រើន​សំរាប់ភាគីទាំងពីរ។ លោកប្រធានាធិបតីអាមេរិក Barack
Obama បានទទួល​ស្គាល់ថា ការខ្វែងគំនិតជាប្រការធម្មតា ពីព្រោះប្រការនេះតែង
តែប្រព្រឹត្តទៅរវាងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក។

ទំនាក់ទំនងកក់ក្តៅរវាងថ្នាក់ដឹកនាំទាំងពីររូបអាមេរិកនិងគុយបាទទួលបានការ
គាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ
លោក Ban Ki Moon បានស្វាគមន៍វត្តមានរបស់លោកប្រធាន​រដ្ឋ​គុយបា Raul Castro
នៅសន្និសីទកំពូលទ្វីបអាមេរិកបន្ទាប់ពី២១ឆ្នាំអវត្តមាន។ រីឯប្រធានាធិបតី
វេណេហ្សូអេឡាលោក Nicolas Maduro បានពិពណ៌នាការ​វត្តមានរបស់គុយបានៅ
ប៉ាណាម៉ាជាសមិទ្ធិធំបំផុតរបស់អាមេរិកឡាទីននិង​ដំបន់ការីបេ។

ត្រូវការពេលវេលាសំរាប់ការប្រក្រតីទំនាក់ទំនងការទូតលើគ្រប់វិស័យ

        ជាក់ស្ដែងគឺគិតតាំងពីពេលសំរេចខិតមកជិតជាមួយកុយបានាឆ្នាំទៅ​មិញ
អាមេរិកបានលុបចោលការបទដាក់ទណ្ឌកម្មច្រើនចំពោះប្រទេសកោះនេះ។​មុន​
បង្អស់​គឺការលុបចោលរបងក្នុងទំនាក់ទំនងជួបប្រាស្រ័យប្រជាជន ដូចជាបន្ធូ​
ស្រាលការរារាំងរបស់ពលរដ្ឋអាមេរិកមកទេសចរណ៍នៅគុយបា ក៏ដូចជាអនុញ្ញាត
ឲ្យ​ពលរដ្ឋអាមេរិកបានប្រើប្រាស់ប័ណ្ណឥណទានខណៈដែលធ្វើដំណើរទេសចរណ៍
នៅ​គុយបាជាដើម។ ការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងវិស័យស្នូលដូចជាទូរគមនាគមន៍
ក៏​ត្រូវបានវ៉ាសីងតោនបើកទូលាយ។​នាខែកុម្ភៈឆ្នាំ២០១៥ កិច្ចព្រមព្រៀងមួយត្រូវ
​បានចុះហត្ថលេខាអំពីការស្ដារទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់រវាងប្រទេស
ទាំងពីរ។​នាចុងខែមិនាឆ្នាំ២០១៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានលុបចោល​វិធានការ​
ដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុននិងបុគ្គលចំនួន៦០ដែលរកស៊ីជាមួយ​គុយបា។​ បណ្ដា
អង្គភាពអាជីវកម្មអាមេរិកបានអនុញ្ញាតវិនិយោគទៅលើមណ្ឌល​ឯកជននៅគុយបា។​
ភាគីទាំងពីរក៏បានដំណើរការបើកស្ថានទូតនៅរដ្ឋធានីនៃ​ប្រទេសនីមួយៗ។

        ប៉ុន្តែឧបសគ្គិធំបំផុតក្នុងដំណើរការប្រក្រតីទាំងស្រុងទំនាក់ទំនងការទូត​រវាង
អាមេរិកនិងគុយបាគឺមិនស្ថិតក្នុងបញ្ហាពាណិជ្ជកម្មឬទេសចរណ៍ឡើយ បញ្ហា​ស្នូលគឺ
La Habana នាបច្ចុប្បន្ននៅតែត្រូវអាមេរិករាប់ក្នុងបញ្ជីឈ្មោះ​ប្រទេសជួយឧបត្ថម្ភ
ភេរវកម្មតាំងពីឆ្នាំ១៩៨២មក។ ទោះបីជាបច្ចុប្បន្ន​លោក​ប្រធានាធិបតី Obama បាន
យល់ព្រមជាមួយសំណើរនៃក្រសួងការបរទេសនៃ​ប្រទេសនេះបញ្ជូនគុយបាចេញ
ពីបញ្ជីឈ្មោះប្រទេសជួយឧបត្ថម្ភភេរវកម្មក្តី ប៉ុន្តែ​ការសំរេចចិត្តចំណុះទៅលើរដ្ឋសភា
អាមេរិកនិងរដ្ឋអំណាចនៃប្រធានាធិបតី Obama នឹងមានរយៈពេល៤៥ថ្ងៃដើម្បីរង់ចាំ
ការសំរេចចិត្តចុងក្រោយ។ ​ជាងនេះ​ទៅទៀត​ស្ថានភាពជាក់ស្ដែងក្នុងអំឡុងច្រើន
ទសវត្សកន្លងមក គោល​នយោបាយ​របស់វ៉ាស៊ីងតោនអនុវត្តចំពោះប្រទេសនានាក្នុង
ដំបន់បានបង្ហាញ​ភាព​មិនមានប្រសិទ្ធភាព។​ បណ្ដាប្រទេសអាមេរិកឡាទីនកាន់តែ
បង្ហាញច្បាស់​នូវភាពឯករាជ្យអំពីការទូតនិងសេដ្ឋកិច្ចជាមួយអាមេរិកដោយខឿន
សេដ្ឋកិច្ច​មានកំណើនយ៉ាងខ្លាំងលទ្ធភាពខ្ចីនិងទទួលជំនួយឧបត្ថម្ភពីប្រភពថ្មីពី
ប្រទេសផ្សេងៗ។

        ចំពោះមុខស្ថានភាពនេះ ដល់ពេលដែលអាមេរិកឃើញថាត្រូវផ្លាស់ប្តូរ​គោល
នយោបាយរបស់ខ្លួន។ ទោះបីដូច្នេះក្តី ភាគីទាំងពីរត្រូវមានបន្ថែមពេល​វេលាសំរាប់
ការបោះជំហានជាបន្តនិងជំនួបមុខប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
អាមេរិកនិងគុយបាទោះបីជាមានចរិតលក្ខណៈនិមិត្តរូបក្តី ប៉ុន្តែ​ក៏គ្រប់គ្រាន់ដើម្បី
សាធារណៈមតិសង្ឃឹមអំពីទំព័រប្រវត្តិសាស្ត្រថ្មីបានបើកចេញ​ក្នុងទំនាក់ទំនងរវាង
ប្រទេសទាំងពីរនៅដំបន់អាមេរិកឡាទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ