ទំព័រថ្មីក្នុងទំនាក់ទំនងអាមេរិក-មីយ៉ាន់ម៉ា

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama ទើបនឹងបានលុប
ចោលជាផ្លូវការនូវបទដាក់ទណ្ឌកម្មទាំងអស់ដែលបានអូសបន្លាយក្នុងអំឡុងជិត
២ទសវត្សកន្លងមកតម្រង់ទៅលើមីយ៉ាន់ម៉ា។ទន្ទឹមនឹងនោះ ក្រសួងហិរញ្ញវត្ថុ
អាមេរិកក៏បានលុបចោលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅលើ
មីយ៉ាន់ម៉ាផងដែរ។ប្រការនេះត្រូវបានចាត់ទុកជាការបោះជំហានប្រវត្តិសាស្ត្រថ្មី
ក្នុងដំណើរការកែលំអរទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយរយៈពេលជិត២
ទសវត្ស ។
ទំព័រថ្មីក្នុងទំនាក់ទំនងអាមេរិក-មីយ៉ាន់ម៉ា - ảnh 1
ផ្លូវថ្នល់នៅប្រទេសមីយ៉ាន់ម៉ា (រូបថត៖myanmars.net)

សេចក្ដីសំរេចរបស់ប្រធានាធិបតីលោក Obama ត្រូវបាននាំចេញមួយខែ
ក្រោយពី ជំនួបប្រវត្តិសាស្ត្រកាលពីថ្ងៃទី១៤ កញ្ញា រវាងលោករូបនេះជាមួយ
ទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi នៅសេតវិមាន។រួមជាមួយការ
លុបចោលបទដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនោះ វ៉ាស៊ីនតោនសំដែង
គោល បំណងថា Nay Pyi Taw នឹងក្លាយទៅជាដៃគូមួយដ៏ប្រជាធិបតេយ្យនិងសម្បូ
ររុង រឿងរបស់អាមេរិកនៅក្នុងតំបន់។ ដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនង
អាមេរិកចាប់ផ្ដើមបង្កើនបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ានាឆ្នាំ១៩៨៨ នៅពេល
កងទ័ពប្រទេសនេះឡើងកាន់អំណាច ហើយបង្កើនការបង្ក្រាបសកម្មជនប្រជាធិប
តេយ្យ។បទបញ្ជាអំពីស្ថានភាពសង្គ្រោះបន្ទាន់ ជារូបភាពមួយនៃបទដាក់ទណ្ឌកម្ម
របស់វ៉ាស៊ីនតោនទៅលើមីយ៉ាន់ម៉ា​ ត្រូវបានរដ្ឋអំណាចប្រធានាធិបតី លោក Bill
Clinton ដាក់ឲ្យដំណើរការកាលពីថ្ងៃទី២០ ឧសភាឆ្នាំ១៩៩៧ ដោយឈរលើមូល
ហេតុថា គោលនយោបាយរបស់រដ្ឋអំណាចយោធាមុននេះនៅ Nay Pyi Taw ជា
ការគំរាមកំហែងទៅលើសន្តិសុខជាតិរបស់អាមេរិក។នាឆ្នាំដដែល រដ្ឋសភាអាមេរិក
បានចេញបទបញ្ជាហាមឃាត់ក្រុមហ៊ុនអាមេរិកបណ្ដាក់ទុនទៅ ក្នុងមីយ៉ាន់ម៉ា
ហើយនាឆ្នាំ២០០៣គឺហាមឃាត់នាំចូលទំនិញពីប្រទេសនេះ។រដ្ឋអំណាចរបស់
ប្រធានាធិបតីលោក George Bush នាឆ្នាំ២០០៧ បន្តចេញអនុក្រិតមួយស្ដីអំពីការ
ររឹតបន្តឹងបទដាក់ទណ្ឌកម្មពោលខាងលើ។ប៉ុន្តែ ស្ថានភាព បានផ្លាស់ប្ដូរនៅពេល
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein ឡើងកាន់ តំណែងកាលពីឆ្នាំ២០១១
តាមនោះបើកផ្លូវសំរាប់ការផ្ទេរទៅជារដ្ឋអំណាច ស៊ីវិល។នាឆ្នាំ២០១២ ថ្នាក់ដឹកនាំ
គណៈបក្សប្រឆាំងលោកស្រី Aung San Suu Kyi ត្រូវបានដោះលែង។ប្រធានាធិបតី
លោក Barack Obama នាឆ្នាំនេះក៏ជា ប្រធានាធិបតីអាមេរិកដំបូងទៅកាន់
មីយ៉ាន់ម៉ាដែរ។អាមេរិកបានលុបចោលបទហាមឃាត់វិនិយោគនិងពាណិជ្ជកម្ម
ជាច្រើនទៅលើមីយ៉ាន់ម៉ា។ក្រោយពីគណៈ បក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិប
តេយ្យ (NLD) ដឹកនាំដោយលោកស្រី Suu Kyi ដណ្ដើមបានជ័យជំនះក្នុងការបោះ
ឆ្នោតរដ្ឋសភាកាលពីខែវិច្ចិកាឆ្នាំ២០១៥មក អាមេរិកបានអនុញ្ញាតឲ្យមជ្ឈដ្ឋាន
សហគ្រាសទៅធ្វើអាជីវកម្មនៅព្រលានយន្តហោះនិងកំពង់ផែធំបំផុតរបស់
មីយ៉ាន់ម៉ា។
ក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់រដ្ឋមន្រ្តីការបរទេស ទីប្រឹក្សារដ្ឋនិង
ជារដ្ឋ មន្រ្តីខុទ្ទកាល័យប្រធានាធិបតីមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi នោះ
 ប្រធានាធិបតីលោក Obama បានសង្កត់ធ្ងន់ថា នឹងនាំមីយ៉ាន់ម៉ាចូលមកវិញក្នុង
បញ្ជីឈ្មោះបណ្ដាប្រទេសដែលទទួលយន្តការអាទិភាពសកល (GSP) ជាយន្ត
ការលើកលែងពន្ធចំពោះទំនិញនាំចូលអាមេរិក ព្រមទាំងសំដែងក្ដីសង្ឃឹមថា
Nay Pyi Taw នឹងកាន់តែក្លាយទៅជាំដៃគូមួយដ៏ប្រជាធិបតេយ្យនិងសម្បូររុងរឿង
របស់ អាមេរិកនៅក្នុងតំបន់។
ទំព័រថ្មីក្នុងទំនាក់ទំនងអាមេរិក-មីយ៉ាន់ម៉ា - ảnh 2
លោកស្រី Aung San Suu Kyi ជួបសន្តនាជាមួយប្រធានាធិបតីលោក Barack Obama ក្នុង
ដំណើរទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃទី១៤ កញ្ញា (រូបថត៖AFP/TTXVN)

ប្រកួតប្រជែងដណ្ដើមឥទ្ធិពលនៅមីយ៉ាន់ម៉ា
ការដែលអាមេរិកលុបចោលបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ាសរឲ្យឃើញ
ថា អាមេរិកកំពុងខំប្រឹងប្រែងបង្កើនឥទ្ធិពលនៅប្រទេសដែលកំពុងទទួលបានការ
រីកចំរើនជាច្រើនក្នុងការងារកំណែទម្រង់ ហើយមានសក្ដានុពលសហប្រតិបត្តិជា
 ច្រើន ជាពិសេសក្នុងកាលៈទេសៈដែលចិន ជាប្រទេសមានឥទ្ធិពលដ៏ធំធេង
ចំពោះ Nay Pyi Taw ក៏កំពុងខំប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ី
អាគ្នេយ៍នេះផងដែរ។
លោកស្រី Suu Kyi ដែលត្រូវបានគេវាយតំលៃថា ជាអ្នកកាន់អំណាចភាគច្រើន
នៅមីយ៉ាន់ម៉ា បានជ្រើសរើសទៅបំពេញទស្សនកិច្ចនៅចិនមុនបង្អស់គិតតាំងពី
គណៈបក្សរបស់លោកស្រីរូបនេះឡើងកាន់អំណាច។ក្នុងដំណើរទស្សនកិច្ចនោះ
 លោកស្រី Suu Kyi បានអះអាងថា បើទោះបីជាស្ថានភាពអន្តរជាតិមានការផ្លាស់
ប្ដូរក្ដី មីយ៉ាន់ម៉ានៅបន្តខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីក
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ដោយហេតុនេះ អាមេរិកមិនចង់បាត់បង់ឱកាស
 បើកទូលាយឥទ្ធិពលនៅមីយ៉ាន់ម៉ា។វ៉ាស៊ីនតោនពង្រីកទំនាក់ទំនងសេដ្ឋកិច្ច
នយោបាយនិងយោធាជាមួយ Nay Pyi Taw កាន់តែល្អ គឺគេមានផលប្រយោជន៍
កាន់តែធំក្នុងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលជាមួយចិននៅតំបន់អាស៊ី-ប៉ាស៊ី
ហ្វិកនិងសមុទ្រឥណ្ឌា។
ការលុបចោលបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ាជាការបោះជំហានសំខាន់
មួយ របស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។អ្នកធ្វើកំណែទម្រង់របស់មីយ៉ាន់ម៉ា
ខ្លួនឯងក៏ជឿជាក់ថាកិច្ចសហប្រតិបតិ្តការជាមួយអាមេរិកនិងសម្ព័ន្ធមិត្តក៏បាន
រួមចំណែកក្នុងការបន្ធូរស្រាលសម្ពាធដែលកើតមកពីការពឹងផ្អែកទៅលើចិន។
តួនាទីរបស់ វ៉ាស៊ីនតោនចំពោះដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាគឺសំខាន់
ណាស់ ហើយរដ្ឋអំណាចរបស់លោកស្រី Suu Kyi នាបច្ចុប្បន្នយល់ដឹងប្រការនេះ
យ៉ាងច្បាស់លាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ