ទ្វីបអឺរ៉ុបនៅចំពោះមុខគ្រោះអាសន្នរដូវរងាមួយត្រជាក់
ANH HUYEN -  
|
ទ្វីបអឺរ៉ុបនៅចំពោះមុខគ្រោះអាសន្នរដូវរងាមួយត្រជាក់ (AFP) |
Vovworld-នៅជំនួបមុខរវាងសមាជិកថាមពល EU លោក Guenther Oettinger
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak និងសមភាគីអ៊ុយក្រែនលោក
Yuri Prodan ភាគីនានាបានពិភាគ្សាអំពីបញ្ហាតំលៃ ការទូទាត់បំណុលឧស្ម័នដុតរបស់
អ៊ុយក្រែនសំរាប់រុស្ស៊ីនិងបរិមាណឧស្ម័នដុតដែលរុស្ស៊ីអាចផ្គត់ផ្គងឲ្យអ៊ុយក្រែនក្នុង
រដូវរងានេះ។ តំលៃនិងបរិមាណឧស្ម័នដុតត្រូវបានឯកភាពប៉ុន្តែបញ្ហាគន្លឹះគឺដោយ
សារភាគីអ៊ុយក្រែនមិនទូទាត់ឲ្យរុស្ស៊ីចំនួនប្រាក់បំណុលដែលបានទិញ។ Kiev ចង់
ឲ្យប្រើប្រាស់ចំនួនប្រាក់ដែលរុស្ស៊ីទូទាត់មុនសំរាប់បញ្ជូនឧស្ម័នដុតឆ្លងដែនដើម្បី
ទូទាត់បំណុលប៉ុន្តែម៉ូស្គូមិនយល់ព្រមឡើយ សំណូមពរ EU ត្រូវធានាឲ្យលទ្ធភាព
ទូទាត់បំណុលរបស់អ៊ុយក្រែនដោយសាររុស្ស៊ីព្រួយបារម្ភរដ្ឋអំណាចអ៊ុយក្រែនគ្មាន
សក្ដានុភាពហិរញ្ញវត្ថុដើម្បីទូទាត់ខ្ទង់បំណុលនេះឡើយ។
រីឯ EU មិនទាន់សំរេចចិត្តបានប្រភពជួយឧបត្ថម្ភ Kiev ពីព្រោះថា EU កំពុងប្រមុខ
នឹងការលំបាកជាច្រើនអំពីហិរញ្ញវត្ថុ។
សន្លឹកកបៀចុងក្រោយដើម្បីបង្កសម្ពាធរបស់រុស្ស៊ីគឺឧស្ម័នដុត
ជំលោះទាក់ទិនដល់បញ្ហាឧស្ម័ដុតរវាងរុស្ស៊ីនិងអ៊ុយក្រែនបានដាក់ចេញគ្រោះអាសន្ន
អំពីប្រភពផ្គត់ផ្គងចំពោះទ្វីបអឺរ៉ុបជាថ្មីម្ដងទៀតក្នុងពេលរដូវរងាបានខិតមកជិតដល់។
រុស្ស៊ីកំពុងជាអ្នកផ្គត់ផ្គងថាមពលធំបំផុតសំរាប់ EU ឆ្លងដែនអ៊ុយក្រែនដោយមាន
បរិមាណផ្គត់ផ្គងសរុបស្រូបយក៣០%នៃតម្រូវការប្រេងរ៉ែនិងឧស្ម័នដុតរបស់សហភាព
នេះ។ ក្នុងករណីរុស្ស៊ីបញ្ចប់នាំចេញឧស្ម័នដុតជាបណ្ដោះអាសន្នទៅដំបន់នេះ ប្រទេស
EU ជាច្រើនដូចជា Macedoniaហ្វាំងឡង់ Estonia ជាដើមនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពី
ព្រោះថា ប្រទេសទាំងនេះបានចំណុះទៅលើ៦០%នៃបរិមាណឧស្ម័នដុតនាំចូល។
ទោះបីជាម្ចាស់ការយល់ព្រមកំរិតតំលៃទីផ្សារ៣៨៥ដុល្លារអាមេរិកក្នុង១ពាន់ម៉ែត្រ
គីប ប៉ុន្តែប្រការលំបាកគឺក្នុងដំណាក់កាលនេះអ៊ុយក្រែនមិនអាចមាន ប្រភពកំលាំង
ហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងសំណូមពរទូទាត់បំណុលរបស់រុស្ស៊ីឡើយ។ នា
ពេលនោះ រុស្ស៊ីជាមួយសន្លឹកបៀឧស្ម័នដុតក្ដាប់ជាប់ក្នុងបាតដៃមិនងាយស្រួលព្រម
ព្រៀងឡើយ។ ខណៈដែលកំពុងរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ម៉ូស្គូ
បានយល់ច្បាស់ឧត្តមភាពរបស់ខ្លួនលើវិស័យថាមពលពង្រឹងតួនាទីរបស់ខ្លួនក្នុងការ
ទប់ទល់សេដ្ឋកិច្ចជាមួយលោកខាងលិច។
ប្រើប្រាស់សន្លឹកបៀថាមពលម៉ូស្គូសំដៅនាំចេញសេចក្តីព្រមានសំងាត់អំពីរដូវរងា
ត្រជាក់ដែល EU ត្រូវប្រឈមមុខនាអតីតកាល។ ជំលោះឧស្ម័នដុតរវាងរុស្ស៊ីនិងអ៊ុយ
ក្រែននាឆ្នាំ២០០៦និង២០០៩បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ប្រភពផ្គត់ផ្គងឧស្ម័នដុតទៅ
ទ្វីបអឺរ៉ុប។ ជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់អ៊ុយក្រែនឬទប់ទល់នឹងរដូវរងាត្រជាក់? EU ពិត
ប្រាកដនឹងត្រូវបង្ហាញចម្លើយនាថ្ងៃទី២៩តុលាខាងមុខ។
សេណារីអូវិបត្តិឧស្ម័នដុតអាចកើតមានឡើងវិញ?
ស្ថានភាពជាក់ស្ដែងបានសឲ្យឃើញថា EU ពិបាកមានជម្រើសផ្សេងៗទៀតគឺជួយ
ឧបត្ថម្ភអ៊ុយក្រែនអំពីហិរញ្ញវត្ថុដើម្បីអ៊ុយក្រែននិងរុស្ស៊ីឈានទៅកិច្ចព្រមព្រៀងជាផ្លូវការ
មួយ សំដៅធានាប្រភពផ្គត់ផ្គងឧស្ម័នដុតស្ថិរភាពសំរាប់ខ្លួន។ អធិការបតីអាល្លឺម៉ង់លោក
ស្រី Angela Merkel បានអំពាវនាវសម្ព័ន្ធមិត្តលោកខាងលិចមិនអាចធ្វើព្រងើយកន្តើយ
ឡើយ។ ប៉ុន្តែដើម្បីចលនាបានចំនួនប្រាក់២ពាន់លានអឺរូតាមកំរិតដែលរដ្ឋអំណាច Kiev
ស្នើរឲ្យខ្ចីបំពេញបន្ថែមជាបញ្ហាដែល EU ត្រូវបានគិតគូរដ៏ម៉ត់ចត់ពីព្រោះថាប្លុកនេះក៏
កំពុងមានការលំបាកខាងហិរញ្ញវត្ថុក្នុងប្លុកដែរ។ ថែមនេះទៅទៀតតើប្រទេសសមាជិក
នានាក្នុងប្លុកអាចទទួលបានការស្រុះចិត្តគំនិតក្នុងការយល់ព្រមចេយប្រាក់ដើម្បីជួយ
ឧបត្ថម្ភអ៊ុយក្រែនដែរឬទេគឺឬក៏ពិបាកណាស់។
ដោយមានអាវុធឧស្ម័នដុតនេះម៉ូស្គូកំពុងរុញ EU ធ្លាក់ក្នុងការលំបាកខណៈដែល
ត្រូវជ្រើសរើសផ្លូវចំនួន២គឺ ជួយឧបត្ថម្ភអ៊ុយក្រែនឬយល់ព្រមខ្វះប្រភពផ្គត់ផ្គងឧស្ម័ន
ដុត។ សង្គ្រាមឧស្ម័នដុតឥឡូវនេះមិនត្រឹមតែជាបញ្ហារវាង Kiev និងម៉ូស្គូប៉ុណ្ណោះទេ ថែម
ទាំងជាការប្រឈមមុខរវាងរុស្ស៊ីនិងលោកខាងលិចទៀតផង។ តាមបណ្ដាអ្នកវិភាគថា
ការមិននាំចេញប្រេងឆៅនិងឧស្ម័នដុតទៅទ្វីបអឺរ៉ុបក៏ធ្វើឲ្យថវិការដ្ឋរបស់រុស្ស៊ីខ្វះខាតដែរ
ប៉ុន្តែផ្ទូយទៅវិញតំលៃដែលអ្នកប្រើប្រាស់ទ្វីបអឺរ៉ុបត្រូវសងវិញគឺធំធេងណាស់៕
ANH HUYEN