ទិវាផ្សាយសម្លេងពិភពលោក២០១៧៖ផ្ទៀងស្ដាប់មិត្តអ្នកស្តាប់

(VOV)_​ថ្ងៃទី១៣កុម្ភះ ប្រចាំឆ្នាំ ត្រូវបានជ្រើសរើសជាទិវាផ្សាយសម្លេងពិភព​
លោក។ ដោយប្រធាំនបទ៖ “ ផ្សាយសម្លេងគឺជាមិត្ត” ទិវាផ្សាយសម្លេងពិភព​លោកឆ្នាំ
នេះ បានយកចិត្តទុកដាក់ជាពិសេសចំពោះការចូលរួមជាប្រចាំ សកម្ម​របស់មិត្តអ្នក
ស្ដាប់ ជាពិសេសគឺក្នុងកាលះទេសះ ប្រភពព័ត៌មានដ៏សម្បូរបែប​នាបច្ចុប្បន្ន។ ដោយ
មានការជ្រើសរើសមិត្តអ្នកស្ដាប់ជាមជ្ឈមណ្ឌល ​ស្ថានីយ៍​ផ្សាយសម្លេងទាំងឡាយ​មិន
គ្រាន់តែផ្ទៀងស្ដាប់មតិ្តអ្នកស្ដាប់ បង្កើតវេទិកាដើម្បីគេ​បង្ហាញនូវទស្សនះរបស់ខ្លួន
ប៉ុណ្ណោះទេ ថែមទាំងក្តាប់ជាប់សំណូមពរ និងកែលំអរការអភិវឌ្ឍន៍របស់ផ្នែកផ្សាយ
សម្លេងអោយបានសមស្រប។

ទិវាផ្សាយសម្លេងពិភពលោក២០១៧៖ផ្ទៀងស្ដាប់មិត្តអ្នកស្តាប់ - ảnh 1
ទិវាផ្សាយសម្លេងពិភពលោក២០១៧៖ផ្ទៀងស្ដាប់មិត្តអ្នកស្តាប់

ក្នុងសម័យកាលនាបច្ចុប្បន្ន ការអភិវឌ្ឍន៍ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេក​វិទ្យា 
និងប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិងកំពុងផ្លាស់ប្តូរបរិយាកាសទូរគមនាគមន៍ពិភព
លោក ដែលក្នុងនោះមានផ្នែកផ្សាយសម្លេង។ នេះជាឧបសគ្គផង និង​ឱកាសផងសំ
រាប់ផ្នែកផ្សាយសម្លេង។ ដើម្បីទាក់ទាញបានការចូលរួមរបស់មិត្ត​អ្នកស្ដាប់ ស្ថានីយ៍
ផ្សាយសម្លេងទាំងអស់បានអនុវត្តបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសម្គមដើម្បី
បង្កើនកម្លាំងទាក់ទាញ។

          កសាងទមនុកទុកចិត្តចំពោះមហាជន

        វិទ្យុនីមួយៗសុទ្ធតែមានរបៀបដោយឡែករបស់ខ្លួនដើម្បីទាក់ទាញមិត្តអ្នកស្ដាប់
ប្រពៃណីផង និងបង្កើនបន្ថែមមិត្តអ្នកស្ដាប់ថ្មីទៀតផង។ វិទ្យុមួយចំនួនបានចែក
រំលែកបទពិសោធន៍ក្នុងការទាក់ទាញមិត្តអ្នកស្ដាប់ តាមរយៈការកសាងទំនុកទុក
ចិត្តចំពោះមហាជន ផ្លាស់ប្តូរថ្មីកម្មវិធីនិងលើកកំពស់គុណភាពខ្លឹមសារ…ជាដើម។
 បណ្ដាវិទ្យុក៏បានលើកកំពស់ការងារទាក់ទងនិងផ្លាស់ប្តូរជាមួយមិត្តអ្នក​ស្ដាប់ ដើម្បី
មិត្តអ្នកស្ដាប់មានឱកាសបង្ហាញទស្សនះរបស់ខ្លួន។ វិទ្យុសម្លេងរ៉ូម៉ានីជាវិទ្យុមួយក្នុង
ចំណោមវិទ្យុទទួលជោគជ័យ​ពីគោលនយោបាយនេះ​ ហើយបាន​ក្លាយទៅជា​ការជ្រើស
រើសលេខមួយ របស់ទស្សនិកជនរ៉ូម៉ានី។ ចាប់ពីឆ្នាំ​បង្កើត​ ១៩២៨មក វិទ្យុសម្លេងរ៉ូ
ម៉ានី មិនគ្រាន់តែជាស្ថាប័នប្រពៃណីមានកិត្យានុភាព​បំផុតនៅរ៉ូម៉ានី ថែមទាំង
ឈានទៅមុខក្នុងការងារទាក់ទាញទស្សនិកជនទៀតផង។ ចែករំលែកអំពីបញ្ហានេះ
 អគ្គនាយកវិទ្យុសម្លេងរ៉ូម៉ានី លោក Ovidiu Miculescu បានអោយដឹងថា៖

          “ បណ្ដាកម្មវិធីរបស់យើងខ្ញុំដែលបានបង្កើតនោះ ត្រូវបំពេញបទដ្ឋានគោរព
ការពិតជាក់ស្ដែង។ យើងខ្ញុំក៏ជំរុញខ្លាំងចរិតលក្ខណះតភ្ជាប់ ផ្លាស់ប្តូររវាងកម្មវិធី
ផ្សាយសម្លេងផ្សេងៗ ដោយមានការចូលរួមរបស់មិត្តអ្នកស្ដាប់។”

ទិវាផ្សាយសម្លេងពិភពលោក២០១៧៖ផ្ទៀងស្ដាប់មិត្តអ្នកស្តាប់ - ảnh 2
ទិវាផ្សាយសម្លេងពិភពលោក២០១៧៖ផ្ទៀងស្ដាប់មិត្តអ្នកស្តាប់

ឆ្លៀតយកបច្ចេកទេសដើម្បីទាក់ទងជាមួយមិត្តអ្នកស្ដាប់

        មិនគ្រាន់តែបញ្ឈប់នៅកម្មវិធីទាក់ទងគ្នាទៅវិញទៅមកប៉ុណ្ណោះទេ បណ្ដាវិទ្យុ
សម្លេងជានិច្ច​កាលផ្ទៀងស្ដាប់គោលបំណងរបស់មិត្តអ្នកស្ដាប់ និងតភ្ជាប់គេជាមួយ
គោលនយោ​បាយ ផែនការកម្មវិធីរបស់ខ្លួន។ ក្នុងសភាពការណ៍ សង្គ្រាមស៊ីវិលបាន
អូស​បន្លាយក្នុងរយៈពេល៦ឆ្នាំកន្លងទៅនៅស៊ីរី ប្រជាជនទាក់ទងជាមួយមធ្យោបាយ
ផ្សព្វផ្សាយគឺពិបាកណាស់ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវចំពោះមិត្តអ្នកស្ដាប់គឺ​មិន
ងាយស្រួលទេ។ Lina Chawaf ​និពន្ធនាយិកានៃ Rozana FM បាន​អោយ​ដឹងថា៖ ទោះ
បីជា ទីស្នាក់ការនៅទីក្រុងប៉ារីស (បារាំង) ក្តី ប៉ុន្តែ Rozana FM​ មានមានអ្នកយក
ព័ត៌មានរាប់សិបនាក់ ប្រចាំនៅស៊ីរី។ ប្រការនេះបានក្លាយ​ Rozana FM ក្លាយទៅជា
ស្ថានីយ៍ផ្សាយសម្លេងជូនព័ត៌មានត្រឹមត្រូវនិងឯកភាព​អំពីស្ថានភាពនៅស៊ីរី។ 
លោកស្រី Lina Chawaf ​បានអោយដឹងថា៖ Rozana FM បានរក្សាគោលនយោយមួយ
ចាប់ពីដើមមក៖

          “ Rozana ត្រូវបានបង្កើតឡើងដោយមានគោលដៅគឺជា​សូរសម្លេងរបស់ជន
​ស៊ីរី។ ​ក្រោយរយៈពេល៦ឆ្នាំសង្គ្រាមស៊ីវិល ហើយនាបច្ចុប្បន្ន គ្មានដំណោះ​ស្រាយបញ្ចប់នៅឡើយ ប្រជាជនស៊ីរីត្រូវការមធ្យោបាយផ្សព្វផ្សាយមួយ ដើម្បី​បង្ហាញទស្សនះសេរី
ភាពរបស់គេ។ ដូច្នេះ Rozana FM បានក្លាយទៅជារលក​មួយ​របស់​ជន​ស៊ីរី ដើម្បីគេ
បង្ហាញមនោសញ្ជេតនា និងទស្សនះរបស់ខ្លួ។​”

          តភ្ជាប់ជាមួយមិត្តអ្នកស្ដាប់ មិនគ្រាន់តែតាមរលក FM ប៉ុណ្ណោះទេ Rozana
និងវិទ្យុសម្លេងជាច្រើនលើពិភពលោកបានមានគេហទំព័រផ្សាយសម្លេងផ្ទាល់​ទៀត
ផង។ នៅទីនោះ វិទ្យុសម្លេងបានស្ដាប់មតិ ទស្សនះ ហើយបង្កើតឡើងកម្ម​វិធីអោយ
សមស្រប បំពេញគោលបំណងរបស់មិត្តអ្នកស្ដាប់។

          ក្នុងសារលិខិត នាថ្ងៃទីផ្សាយសម្លេងពិភពលោក ២០១៧ លោកស្រី Irina
Bokova អគ្គនាយិកា UNESCO បានអះអាងថា៖ ការចែករំលែកនិងទាក់​ទង​ព័ត៌
មាន​របស់យើងមានការផ្លាស់ប្តូរថ្មីជាច្រើន។ក្នុងសភាពការណ៍នោះ បណ្ដា​ស្ថានីយ៍
ផ្សាយសម្លេងបានសកម្មតភ្ជាប់យ៉ាងខ្លាំងក្លា។ប្រការនេះនឹងអះអាង​តួនាទីសំ
ខាន់របស់ផ្សាយសម្លេង និងការរក្សាតួនាទីរបស់ផ្សាយសម្លេងក្នុងពិភពលោកទំ
នើបនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ