(VOV)_សារនាដើមឆ្នាំ របស់បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ អត្ថបតស្ដីពីទំនៀមទំលាប់
ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម ត្រូវបានចុះផ្សាយនៅតាមកាសែតជា
ច្រើន ក្នុងបុណ្យចូលឆ្នាំថ្មី មមែសប្តស័ក២០១៥។ បរិយាកាសទទួលនិទាឃរដូវ
យ៉ាងសប្បាយរីករាយ សុភមង្គល ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនា
ឆ្នាំកន្លងទៅ ក៏គឺជាប្រធានបទដែលបាននិយាយច្រើនបំផុតក្នុងបណ្ដាកាសែត។
|
ទស្សនះព័ត៍មាននៃកាសែតនាដើមនិទាឃរដូវ២០១៥ |
ក្នុងសារនាដើមឆ្នាំ ដែលបានផ្ញើមកប្រជាជន អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៥ជាឆ្នាំមាន
អត្ថន័យសម្រេចជោគជ័យនៃសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្សលើកទី
១១ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ៥ឆ្នាំ ២០១១-២០១៥ និងជាឆ្នាំមានពិ
ធីបុណ្យធំៗជាច្រើនរបស់ប្រទេសជាតិ ជាឆ្នាំចាប់ផ្តើមអនុវត្តដំណើការ ការ
សន្យាអន្តរជាតិ ធ្វើសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចតំបន់និងអន្តរជាតិ។
អគ្គលេខាបក្ស លោក Nguyen Phu Trong មានគោលបំណងថា៖ បក្សទាំងមូល
កងទ័ពទាំងមូលនិងប្រជាជនទាំងមូលប្តេជ្ញាសម្រេចរាល់ភារកិច្ចដែលបានដាក់
ចេញក្នុងឆ្នាំ ២០១៥ប្រកបដោយជោគជ័យ។ ក្នុងនោះ ភារកិច្ចស្នូលគឺបង្កើនស្ថិ
រភាពម៉ាក្រូសេដ្ឋកិច្ច រៀបចំរចនាខឿនសេដ្ឋកិច្ចឡើងវិញ ផ្សាភ្ជាប់ជាមួយរូបស
ណ្ឋានកំណើន ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជា
ជន រក្សារឹងមាំឯករាជ្យ អធិបតេយ្យភាព និងបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ ជំរុញខ្លាំងកិច្ចការបរទេស។ទន្ទឹមនឹងនោះ ប្រមូលផ្តុំរៀបចំ
ដោយជោគជ័យមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៥-២០២០
និងឆ្ពោះទៅមហាសន្និបាតបក្សលើកទី១២។
ក្នុងពេលជាមយយគ្នានោះ ក្នុងបទឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃទី
ភ្នាក់ងារសារព័ត៍មានវៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានចាត់ទុកថា៖ សក្ដានុភាពកំណើនរបស់វៀតណាមនៅធំធេង
ណាស់។ បញ្ហាគឺប្រទេសជាតិត្រូវជំរុញខ្លាំងកំណែទម្រង់ ផ្លាស់ប្តូររូបសណ្ឋានកំ
ណើន រៀបចំរចនាខឿនសេដ្ឋកិច្ចឡើងវិញ។ ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖ ប្រជាជនគ្រប់រូបសាមគ្គីភាពធ្លុងមួយ ខំប្រឹងប្រែងជំរុញប្រទេស
ជាតិកាន់តែសប្បូររុងរឿងជីវភាពរស់នៅរបស់ប្រជាជនសម្បូរធារធារ រក្សាររឹងមាំឯករាជ្យ អធិបតេយ្យភាពប្រទេសជាតិ។
|
ទស្សនះព័ត៍មាននៃកាសែតនាដើមនិទាឃរដូវ២០១៥ |
ក្នុងឆ្នាំ ២០១៥ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ខំប្រឹងប្រែង
ដណ្ដើមអោយបានស្នាដៃខ្ពស់ ដើម្បីអបអរសាទរលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣កុម្ភះ)។ សន្ទរកថា៖ ឈានទៅមុខក្រោមទង់បក្សរុង
រឿង របស់កាសែត Nhan Dan បានអះអាងថា៖ដោយមានឬទ្ធានុភាពរបស់បក្ស
បដិវត្តិន៍ស្មោះត្រង់ រឹងមាំ បក្សកុម្មុយនីស្តវៀតណាមនឹងកាន់តែស្រស់ថ្លា រឹងមាំ
សមត្ថភាពដឹកនាំនិងកម្លាំងប្រកួតប្រជែង នាំប្រទេសឆ្លងកាត់រាល់ការលំបាក
ឈានទៅមុខកាន់តែសម្បូរធូធារ។ នាពេលនោះ កាសែត Quan doi nhan dan
បានចុះផ្សាយបទសន្ទរកថា៖ កម្លាំងទំនុកទុកចិត្ត បង្ហាញច្បាស់នូវដំណោះ
ស្រាយប្តេជ្ញាបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្សាភ្ជាប់ជាមួយកំណើន គ្រប់
គ្រង់ហាត់ពត់លត់ដុំជួរកម្មាភិបាល បក្ខជនលើគ្រប់ជ្រុងជ្រោយ ដើម្បីរក្សារទំ
នុកទុកចិត្តរបស់ប្រជាជនទាំងមូល។
ឆ្នាំ ២០១៤ ចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគ្រស្មាញនៅលើសមុទ្រខាងកើត ពិសេស
គឺការដែលចិនបានដាក់ស្ថាននីយ៍ខួង Hanyan Shinyou ៩៨១ ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម សារព័
ត៍មានបានតាមដាន បង្ហាញច្បាស់ រួមចំណែកធ្វើអោយប្រជាជននិងសហគមន៍
អន្តរជាតិយល់ដឹងនិងគាំទ្រការតស៊ូយុត្តិធម៌របស់វៀតណាម។
កាសែតនិទាឃរដូវ ២០១៥ បានលៃទុកពេលវេលាជាច្រើនដើម្បីវាយតំលៃអំពិ
ស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិឆ្នាំ ២០១៤ និងយថាទស្សន៍ស្ដីពីសេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៥។ នៅក្នុងកាសែតវិនិយោគ បានសង្កត់ធ្ងន់ថា៖ ឆ្នាំ
២០១៤ វៀតណាមសម្រេចបទដ្ឋាន១៣/១៤ អំពីសេដ្ឋកិច្ច សង្គម និងលើពីផែន
ការដែលបានដាក់ចេញ ប្រការទាំងនេះបានសរអោយឃើញថា៖ ខឿនសេដ្ឋ
កិច្ចវៀតណាមកំពុងស្ដាឡើងវិញយ៉ាងច្បាស់លាស់។ ទន្ទឹមនឹងនោះ កំណើន
ផលិតផលសរុបក្នុងស្រុក (GDP)គឺ ៥,៩៨% លើពីគោលដៅដែលបានដាក់ចេញ
គឺ៥,៨% និងតំលៃប្រាក់នាំចេញទទួលបាន១៥០ពាន់លានដុល្លារអាមេរិក ជាកំ
រិតខ្ពស់បំផុតពីមុនមក។ នាពេលនោះ កាសែត សេដ្ឋកិច្ចវៀតណាមបានអោយ
ដឹងថា៖ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចបានព្យាករណ៍៖ ខឿនសេដ្ឋកិច្ចវៀតណាម
ក្នុងឆ្នាំ២០១៥នឹងភ្លឺស្វាងជាងមុនហើយគោលដៅកំណើន GDP៦,២% មិនមែន
ជា គោលដៅពិបាកទេ។
ទំនៀមទំលាប់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាម បណ្ដាពិធី
បុណ្យនិទាឃរដូវ បរិយាកាសទទួលបុណ្យតេតរបស់ប្រជាជននៅលើទូទាំងប្រទេស និងជនវៀតណាមនៅឯបរទេសត្រូវបានចុះផ្សាយជាច្រើននៅលើកា
សែតនានិទាឃរដូវ។វៀតណាមមានជនជាតិទាំង៥៤ ជនជាតិណាក៏មានបុណ្យ
តេត របស់ ខ្លួន ប៉ុន្តែបុណ្យតេតគិតតាមច័ន្ទគតិត្រូវបានចាត់ទុកជាបុណ្យចូល
ឆ្នាំថ្មី របស់ ប្រទេសជាតិទាំងមូល។ កាសែត Lao Dong មានបទយកការណ៍
រូបភាព៖ បុណ្យតេតមកលឿនសំរាប់យុទ្ធជននៅប្រជុំកោះ Truong Sa ។ កា
សែត ព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម បានចុះផ្សាយ បទយក
ការណ៍ រូបភាព ស្ដីពី៖ជនរួមជាតិ Mong ចូលរួមទទួលបុណ្យតេត។
កាសែតនិទាឃរដូវ ជាលេខកាសែតពិសេសសំរាប់ប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី
ជាចំណុចពិសេសដោយឡែករបស់សារព័ត៍មានវៀតណាម ជាចំណីអាហារ
ខាងស្មារតីដែលមិនអាចខ្វះបានចំពោះប្រជាជនវៀតណាមគ្រប់រូប នាពេល
បុណ្យតេតនិង និទាឃរដូវមកដល់។ ពិធីបុណ្យកាសែតនិទាឃរដូវ ត្រូវបាន
រៀបចំ ឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១០ កុម្ភះឆ្នាំ២០១៥នៅទីក្រុងហាណូយ ដើម្បី
តាំងបង្ហាញបណ្ដាផលិតផលបោះពុម្ភទាំងនេះ៕