ទស្សនៈសារព័ត៌មាននិទាឃរដូវឆ្នំាវកអដ្ឋស័ក២០១៦

(VOVworld)- មហាសន្និបាតទូទាំងប្រទេសលើកទី១២របស់បក្ស កុម្មុយនិស្តវៀត ណាមត្រូវបានចុះផ្សាយលើពេញទំព័រកាសែតតេត២០១៦ឆ្នាំ វក អដ្ឋស័ក។​បរិយា កាសទទួលនិទាឃរដូវសប្បាយរីករាយសុខសាន្តត្រានរបស់ ប្រជាជនលើទូទាំង
ប្រទេស ទំនៀមទម្លាប់ទទួលបុណ្យតេតប្រពៃណីរបស់ជន វៀតណាម ឬស្ថានភាព
សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាប្រធានបទដែល បានចុះផ្សាយលើទំព័រកា
សែតតេតឆ្នាំ២០១៦នេះ។

ទស្សនៈសារព័ត៌មាននិទាឃរដូវឆ្នំាវកអដ្ឋស័ក២០១៦ - ảnh 1
សារព័ត៌មាននិទាឃរដូវច្រើនប្រភេទ

        ដោយប្រធានបទ “បង្កើនការកសាងបក្សស្អាតស្អំ រឹងមាំ ពង្រីកកម្លាំងពលំ របស់ប្រជាជនទាំងមូល ប្រជាធិបតេយ្យ សង្គមនិយម ជម្រុញកិច្ចការផ្លាស់ប្តូរថ្មី​
ដោយព្រមៗគ្នា ការពាររឹងមាំមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជា
សារវ័ន្ត” មហាសន្និបាតបក្សលើកទី១២បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី
២៨​មករាឆ្នាំ២០១៦។ តាមកាសែត Tin tuc របស់ទីភ្នាក់ងារសារព័ត៌មានវៀត
ណាម បានចុះផ្សាយអត្ថបទមានចំណងជើងថា “កសាងប្រទេសជាតិសម្បូរុង
រឿង សុភមង្គោល” ដោយឧទ្ទេសនាមនូវបាយការណ៍របស់អគ្គលេខាបក្ស លោក
Nguyen Phu Trong ដែលបានថ្លែងនៅសម័យបើកមហាសន្និបាតបក្សលើកទី១២ ។ របាយការណ៍នេះបានអះអាងថា វៀតណាមនៅបន្តឆ្ពោះទៅគោលមាគ៌ាផ្លាស់ ប្តូរថ្មី ហើយពង្រីកនូវសាមគ្គីជាតិ ប្រជាធិបតេយ្យសង្គមនិយម កសាងបក្សស្អាត ស្អំ។

        ឆ្នាំ២០១៦ជាឆ្នាំដែលគំរប់រយៈពេល៧០ឆ្នាំនៃការបោះឆ្នោតសកលដំបូង (ថ្ងៃទី៦មករា១៩៤៦-ថ្ងៃទី៦មករាឆ្នាំ២០១៦)។ ក្នុងបទសម្ភាសលើកាសែត Tin Tuc នៃទីភ្នាក់សារព័ត៌មានវៀតណាមក្នុងឱកាសចូលឆ្នាំថ្មី ប្រធានរដ្ឋសភាវៀត ណាម
លោក Nguyen Sinh Hung បានអះអាងថា អាណត្តិរបស់រដ្ឋសភានីតិកាល ទី១៣
មានការផ្លាស់ប្តូរជាច្រើន។​រដ្ឋសភាបានដាក់ចេញសេចក្តីសម្រេចជាច្រើនអំពីរាល់
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ បង្កើនការងារឃ្លាំមើលនាំមកនូវភាពស្និត ស្នាលជាងជាមួយប្រជាជន។    

        ដោយប្រធានបទ “គូសសញ្ញានូវការធ្វើសមាហរណកម្ម” កាសែត Sai Gon
Giai Phong បានអះអាងថា ឆ្នាំ២០១៥ជាឆ្នាំពោរពេញទៅដោយសមិទ្ធិអំពីសកម្ម ភាពកិច្ចការបរទេសហើយថានៈរបស់វៀតណាមកាន់តែបានលើកកំពស់ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ ជាពិសេសគឺដំណើរទស្សនកិច្ចសហរដ្ឋអាមេរិករបស់អគ្គលេខា
បក្សលោក Nguyen Phu Trong នាខែកក្កដា ដំណើរទស្សនកិច្ចវៀតណាមរបស់ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាខែឧសភា ប្រធារដ្ឋ លោក Truong
Tan Sang ទស្សនកិច្ចប្រទេសអឺរ៉ុបមួយចំនួន និងនាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២១នៅ ប្រទេស
បារាំង។ អត្ថបទនេះក៏បានចាត់ទុកថា ដោយមានការបង្កើតទំនាក់ទំនង ការ
ទូតជាមួយប្រទេសចំនួន១៨៥លើពិភពលោក  ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ  ដៃគូលើគ្រប់វិស័យជាមួយប្រទេសជាច្រើន វៀតណាមទាក់ទាញលទ្ធផលមាន ចរិតលក្ខណៈលោតផ្លោះក្នុងការធ្វើសមាហរណកម្មលើគ្រប់វិស័យ។

        កាសែតនិទាឃរដូវ២០១៦ក៏បានចុះផ្សាយព័ត៌មាន អត្ថបទជាច្រើនឆ្លុះ បញ្ចាំងអំពីសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងព្យាករយថាទស្សន៍សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៦។ ក្នុងបទឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានកាសែតសេដ្ឋកិច្ចវៀត
ណាមលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យ
ដឹងថា ចំណុចភ្លឺនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥គឺល្បឿនកំណើន
សេដ្ឋកិច្ច (GDP)ទទួលបានកម្រិត ៦,៧ ខ្ពស់ជាងប្រៀបនឹងគោលដៅដែលបាន ដាក់ចេញគឺ៦,២%។

        ទំនៀមទម្លាប់ទទួលបុណ្យតេតប្រពៃណី ពិធីបុណ្យនិទាឃរដូវ ឬបរិយា កាសទទួលបុណ្យេតេតរបស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេសក៏ជាប្រធាន បទលេចធ្លោលើកាសែតនិទាឃរដូវដែរ។ រួមជាមួយគ្នានោះ ឆ្នាំវកអដ្ឋស័ក ២០១៦​ដោយនិមិត្តរូបជាសត្វស្វា ដូច្នេះ កាសែតនិទាឃរដូវភាគច្រើនបានចុះ ផ្សាយរូប
ភាពប្រជាប្រិយ រឿងនិទានស្តីពីប្រភេទសត្វនេះផងដែរ។

        បានក្លាយទៅជាប្រពៃណី ក្នុងឱកាសបុណ្យតេតប្រពៃណី តំបន់នានា
របស់ វៀតណាមសុទ្ធតែរៀបចំពិធីបុណ្យកាសែតនិទាឃរដូវ និងទាក់ទាញការ យកចិត្តទុកដាក់របស់ប្រជាជនច្រើនកុះករ។ កាសែតនិទាឃរដូវជាម្ហូបវប្បធម៌ ស្មារតីរបស់ជនវៀតណាមនៅពេលបុណ្យតេតប្រពៃណីមកដល់ម្តងៗ រួមចំណែក ចូលក្នុងវប្បធម៌វៀតណាមសម្បូបែបនិងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ