VOVWORLD_សន្តិសុខសង្គមជាគោលនយោបាយមួយបង្ហាញនូវមាគ៌ានិង
គោលការរបស់បក្សនិងរដ្ឋវៀតណាមគឺតម្រង់ទៅលើគោលដៅអភិវឌ្ឍមនុស្ស លើក
ស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងរយៈពេលកន្លងទៅនេះការងារសន្តិសុខ
សង្គមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ត្រឹមត្រូវតាមមាត្រា៣៤នៃរដ្ឋ
ធម្មនុញ្ញដែលចែងច្បាស់ថា ពលរដ្ឋមានសិទ្ធិបានធានាសន្តិសុខសង្គម។
សន្តិសុខសង្គមត្រូវបានបញ្ជាក់ថាជាវិស័យដ៏សំខាន់មួយនៃគោលនយោបាយ
សង្គមស្ថិតក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ វៀតណាម
ចាត់ទុកការធានាសន្តិសុខសង្គមជាខ្លឹមសារមានលក្ខណៈជាក់ស្ដែងបំផុតក្នុងការ
អនុវត្តសិទ្ធិសង្គមរបស់ប្រជាជនគ្រប់រូប។
សន្តិសុខសង្គមពង្រីកប្រសិទ្ធភាពលើគ្រប់វិស័យ
ទោះបីជាមានបំរែបំរួលជាច្រើនលើវិស័យសេដ្ឋកិច្ចនិងថវិកានៅមានកំរិតក្ដីតែ
បក្សនិងរដ្ឋវៀតណាមជានិច្ចកាលអនុវត្តយ៉ាងហ្មត់ចត់នូវការងារធានាសន្តិសុខ
សង្គម។ នាឆ្នាំ២០១២ទឹកប្រាក់ចំណាយសរុបសំរាប់សន្តិសុខសង្គមស្មើនឹង៥,៨៨%
GDP។ តួលេខនេះបានកើនឡើង៦,៦%GDPនាឆ្នាំ២០១៥។ទោះបីជួបការលំបាក
ខាងសេដ្ឋកិច្ចក៏ដោយតែរដ្ឋាភិបាលវៀតណាមមិនកាត់បន្ថយនូវមិនថាខ្ទង់ចំណាយ
ណាមួយសំរាប់វិស័យនេះឡើយ។
កម្មវិធីជាតិកាត់បន្ថយភាពក្រីក្ររបស់វៀតណាមសំរេចបានលទ្ធផលល្អដែល
ត្រូវបានសាធារណៈមតិអន្តរជាតិវាយតំលៃយ៉ាងខ្ពស់។ អត្រាគ្រួសារក្រីក្រថយចុះ
២%ជារៀងរាល់មួយឆ្នាំពោលគឺពី១៤,២%នាចុងឆ្នាំ២០១០ចុះនៅក្រោម៤,៥នាឆ្នាំ
២០១៥។ ប្រការគួរឲ្យចាប់អារម្មយ៍នោះគឺក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ
ប្រកដដោយនិរន្តរភាពនាយករដ្ឋមន្ត្រីបានចេញសេចក្ដីសំរេចអនុម័តលើគំរោងការ
ផ្លាស់ប្ដូរវិធីសាស្រ្តវាស់វែងកំរិតក្រីក្រពីឯកទិសទៅពហុទិសដំណាក់កាល២០១៦-
២០២០។នេះជាវិធីសាស្រ្តទំនាក់ទំនងថ្មីដែលអន្តរជាតិសំណូមពរឲ្យប្រទេសនានា
យកមកអនុវត្តដើម្បីបង្កើនចំណូលនិងលើកកំពស់ឱកាសបានប្រើប្រាស់សេវាកម្ម
សង្គមរបស់ប្រជាជន។នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានឲ្យ
ដឹងថា
“ កាត់បន្ថយភាពក្រីក្រគឺជាគោលការដ៏ធំមួយរបស់បក្សនិងរដ្ឋជាគោលដៅ
មួយនៃការអភិវឌ្ឍន៏និរន្តរភាពដែលត្រូវបានប្រជាជននិងសហគមអន្តរជាតិគាំទ្រ
យ៉ាងក្លៀវក្លា។ ដើម្បីឲ្យមានភាពសមស្របនឹងសំណូមពរអភិវឌ្ឍន៍ យើងសំរេច
ផ្ទេរទៅការប្រើប្រាស់វិធីសាស្រ្តវាស់វែងកំរិតក្រីក្រពហុទិស។នេះក៏ជាវិធីសាស្រ្ត
សមស្របនឹងរបៀបវារៈ២០៣០របស់អង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍន៍
ចីរភាព”។
|
ជាក់ស្ដែងបានសរឲ្យជើញថាគោលដៅខំប្រឹងប្រែងអនុវត្តសន្តិសុខសង្គមបានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលវៀតណាមសំដៅអនុវត្តសិទិ្ធមនុស្សនិងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ |
គោលនយោបាយសន្តិសុខសង្គមដែលត្រូវបានអនុវត្តប្រកបដោយប្រសិទិ្ធភាព
នោះបានជួយវៀតណាមសំរេចលើសផែនការនៅលើសន្ទស្សទាំង៣អំពីពលកម្ម
ការងារធ្វើនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឆ្នាំ២០១៥។ក្នុងនោះពលករត្រូវបានបង្កើត
ការងារធ្វើមានចំនួន១លាន៦សែននាក់។អត្រាពលករបានបណ្ដុះបណ្ដាលគឺ
៥១,៦%។ អត្រាបាត់អាជីពនៅទីក្រុងគឺ៣,៣៥%។ គិតដល់ចុងឆ្នាំ២០១៥ មនុស្ស
ចូលរួមការធានារាប់រងសង្គមធានារាប់រងសុខាភិបាលនិងធានារាប់រងបាត់អាជីព
មានចំនួន៧០លាន២សែននាក់ស្មើនឹង៧៧%ចំនួនប្រជាជន កើន៨,៣%បៀបនឹង
ឆ្នាំ២០១៤។
បង្កើតប្រព័ន្ធគោលនយោបាយសន្តិសុខសង្គមប្រជាជនទាំងមូល
តាមគំរោងដល់ឆ្នាំ២០២០ប្រទេសវៀតណាមនឹងបង្កើតជាសារវ័ន្តនូវប្រព័ន្ធ
សន្តិសុខសង្គមសំរាប់ប្រជាជាជនទាំងមូលដែលធានាឲ្យប្រជាជនគ្រប់រូបអាចទំនាក់
ទំនងបានជាមួយគោលនយោបាយការងារធ្វើ កាត់បន្ថយភាពក្រីក្រ ចូលរួមធានា
រ៉ាប់រងសង្គម ជួយឧបត្ថម្ភមនុស្សមានស្ថានភាពលំបាកលំបិន ព្រមទាំងបង្កើន
សេវាកម្មសង្គមទៀតផង។អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច
លោក Nguyen Trong Dam បានឲ្យដឹងថា
“ ក្នុងដំណាក់កាល៥ឆ្នាំខាងមុខនេះយើងនឹងអុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ
ថ្មីព្រមទាំងពិនិត្យឡើងវិញនូវប្រព័ន្ធគោលនយោបាយកាត់បន្ថយភាពក្រីក្រដើម្បី
បំពេញបន្ថែមនិងកែសំរួលយ៉ាងណាឲ្យសមស្របនឹងវិធីសាស្រ្តថ្មី។ វិធានការទាំង
នេះធាវាឲ្យប្រចាជនពិសេសគឺអ្នកក្រីក្រកែប្រែជីវភាពរស់នៅមិនត្រឹមតែដោយ
ស្បៀងអាហារប៉ុណ្ណោះថែមទាំងបានប្រើប្រាស់សេវាកម្មជាសារវ័ន្តនានាទៀតផង”
ជាក់ស្ដែងបានសរឲ្យជើញថាគោលដៅខំប្រឹងប្រែងអនុវត្តសន្តិសុខសង្គមបាន
អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលវៀតណាមសំដៅ
អនុវត្តសិទិ្ធមនុស្សនិងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕