|
គំរោងការសំខាន់ជាច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់បើកសម្ភោធន៍ពីប្រភពទុនកម្ចីបាននាំមកនូវការផ្លាស់ប្តូរដ៏ធំធេង (VOV) |
Vovworld-វិនិយោគសាធារណៈត្រូវការប្រភពទុនដើម្បីអភិវឌ្ឍន៍កសាងប្រព័ន្ធ
ហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។នាពេលកន្លងមក នៅវៀតណាមទុនកម្ចី
៩៨%ត្រូវបានប្រើប្រាស់ផ្ទាល់សំរាប់គំរោងការហេដ្ឋានរចនាសម្ព័ន្ធ ផ្នែកនៅសេស
សល់ត្រូវបាននាំចូលក្នុងថវិការរដ្ឋចំណាយសំរាប់វិនិយោគអភិវឌ្ឍន៍(១,៥%) និង
ផ្នែកមួយចំណាយសមរាប់បុព្វហេតុក្នុងបណ្ដាគំរោងការកម្ចី ODA តាមកិច្ចសន្យា
(០,៤%)។
វិនិយោគសាធារណៈរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកសាងហេដ្ឋានរចនាសម្ព័ន្ធ
ដោយឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុនិងឪនភាពសេដ្ឋកិច្ចសកលរួមជាមួយភាពអន់
ខ្សោយផ្ទៃក្នុង សេដ្ឋកិច្ចវៀតណាមមានកំណើនយឺតយាវឡើងវិញ ពីជាមធ្យម៧%
ក្នុងមួយឆ្នាំដំណាក់កាល២០០៦-២០១០ ចុះត្រឹមតែ៥,៨%ក្នុងមួយឆ្នាំដំណាក់កាល២០១១-២០១៥។ ចំពោះស្ថានភាពនេះ រដ្ឋសភាមានគោលការណ៍កាត់បន្ថយ
ចំណូល ជួយឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លងផុតពីការលំបាកនិងបង្កើនចំណាយសំរាប់
ធានាសង្គម។ ដើម្បីអនុវត្តបានគោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបាន
ដាក់ចេញ វៀតណាមម្ចាស់ការបង្កើនកម្ចីក្នុងនិងក្រៅប្រទេស។ លោកស្រី Nguyen
Thi Nghia សមាជិការសភាមណ្ឌល Hai Phong បានចាត់ទុកថា៖
“បញ្ហាប្រាក់បំណុលសាធារណៈជាបញ្ហាដែលប្រទេសភាគច្រើនក្នុងដំណើរ
ការអនុវត្តឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មត្រូវឆ្លងកាត់។ប្រសិនបើចង់
អភិវឌ្ឍន៍យើងត្រូវខ្ចីបរទេស ផ្សព្វផ្សាយប័ណ្ណជាតិដើម្បីបង្កើនប្រភពហិរញ្ញវត្ថុសំរាប់
វិនិយោគហេដ្ឋានរចនាសម្ព័ន្ធមូលដ្ឋានស្ពានកំពងផែជាដើម។ គំរោងការសំខាន់ជា
ច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់បើកសម្ភោធន៍ពីប្រភពទុនកម្ចីបាននាំមក
នូវការផ្លាស់ប្តូរដ៏ធំធេងជាកំលាំងចលករសំខាន់ឲ្យការអភិវឌ្ឍន៍នៃប្រទេសជាតិ។”
មិនអាចបដិសេធនូវប្រសិទ្ធផាពដោយបំណុលសាធារណៈនាំមកឡើយ ប៉ុន្តែ
ដោយការចំណាយហួសកំរិតថវិការរដ្ឋ ផ្សព្វផ្សាយប័ណ្ណជាតិ វិនិយោគបាននាំទៅ
ដល់បំណុលសាធារណៈរបស់វៀតណាមកើនឡើងយ៉ាងខ្លាំងពី៥១,៧% GDP នា
ឆ្នាំ២០១០ឡើងដល់៦០,៣% GDP នាឆ្នាំ២០១៤និងប្រមាណ៦៤%នាឆ្នាំ២០១៥។
ស្ថានភាពនេះបានដាក់ចេញសំណូមពរបំណុលសាធារណៈត្រូវបានត្រួតពិនិតម៉ត់
ចត់។ បណ្ឌិតអ្នកជំនាញការសេដ្ឋកិច្ចលោក Le Dang Doanh បានលើកមតិថា៖
“ខ្ញុំគិតថាសេដ្ឋកិច្ចវៀតណាមត្រូវបានធ្វើច្រើនជាងទៀតដើម្បីធ្វើយ៉ាងម៉េចកាត់
បន្ថយបានបរិមាណបំណុលសាធារណៈនិងកាត់បន្ថយបានសេវាកម្មសង់បំណុល
នាពេលខាងមុខ។ វិធានការសំខាន់បំផុតគឺត្រូវទទួលបានវឌ្ឍនភាពជាក់ស្ដែងក្នុង
ការអនុវត្តការផ្ដើមគំនិតកែទម្រង់របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។”
រដ្ឋាភិបាលវៀតណាមប្តេជ្ញានាំបំណុលសាធារណៈទៅកំរិតសុវត្ថិភាព
នាពេលខាងមុខ វៀតណាមកំណត់នៅតែបន្តប្រើប្រាស់ទុនកម្ចីក្នុងនិងក្រៅ
ប្រទេសដើម្បីវិនិយោគអភិវឌ្ឍន៍កសាងប្រព័ន្ធរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ ប៉ុន្តែ
ដំណើរការនោះមានគោលដៅចំនួន៣ដែលវៀតណាមត្រូវធានាគឺ ត្រួតពិនិត
បំណុលសាធារណៈក្នុងកំរិតដែលរដ្ឋសភាអនុញ្ញាត ពោលគឺបំណុលសាធារណៈ
សរុបមិនលើសពី៦៥%នៃ GDP ត្រូវចំណាយវិនិយោគប្រកបដោយប្រសិទ្ធភាពនិង
ត្រូវគិតគូតុល្យភាពថវិការរដ្ឋក្នុងការសងប្រាក់កម្ចី។ រដ្ឋាភិបាលវៀតណាមនឹងយក
ចិត្តទុកដាក់ជាពិសេសបញ្ជាលើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់បំណុល
សាធារណៈ។ ផ្តោតទៅលើខ្លឹមសារនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន
អះអាងថា៖
“បំណុលសាធារណៈត្រឹមតែប្រើប្រាស់សំរាប់វិនិយោគអភិវឌ្ឍន៍កសាងសំណង់
ហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសំខាន់ចាំបាច់តាមផែនការ។ បង្កើនការត្រួតពិនិត
ឃ្លាំមើលការប្រើប្រាស់ទុនកម្ចីធានាប្រសិទ្ធភាពវិនិយោគគុណភាពសំណង់និងត្រូវ
តាមការកំណត់របស់ច្បាប់។ ម្ចាស់ការទប់ស្កាត់និងដោះស្រាយម៉ឹងមាត់អំពើអសកម្ម
ពុករលួយខ្ជះខ្ជាយ។”
ទន្ទឹមនឹងវិធានការពោលខាងលើរដ្ឋាភិបាលវៀតណាមនឹងត្រួតពិនិតរាល់គោល
នយោបាយសុខុមាលភាពសង្គម កម្មវិធីគោលដៅជាតិសំដៅកាត់បន្ថយរួមផ្សំគោល
នយោបាយកសាងគោលមាគ៌ាទ្រង់ទ្រាយសមស្របនឹងក្រុមគោលនយោបាយនីមួយៗ
ដើម្បីអនុវត្តក្នុងដំណាក់កាល២០១៦-២០២០។
អំពីអត្តចរិតបំណុលសាធារណៈគឺជាប្រភពទុនចាំបាច់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្នុងកាលៈទេសៈនាបច្ចុប្បន្ននៅវៀតណាម ដោះស្រាយបញ្ហាបំណុលសាធារណៈជា
មេរៀនមិនងាយស្រួលទេ ប់ន្តែដោយការខំប្រឹងប្រែងប្តេជ្ញាកំណត់ទិសដៅច្បាស់លាស់
របស់រដ្ឋាភិបាល វៀតណាមនឹងទទួលបានគោលដៅកាត់បន្ថយបំណុលសាធារណៈ
រួមចំណែកធានាសុវត្ថិភាពហិរញ្ញវត្ថុជាតិនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕