ធ្វើវិសោធនកម្មក្រមច្បាប់បណ្តឹងរដ្ឋប្បវេណីធានាផលប្រយោជន៍របស់ប្រជាពលរដ្ឋ

(VOVworld)-នៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាលើក
ដំបូងហើយដែលគម្រោងច្បាប់បណ្តឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋ
សភាលើកយកមកពិភាគ្សា។ នេះជាក្រមច្បាប់សំខាន់ក្នុងប្រព័ន្ធឯកសារគតិយុត្តិ​ ទាក់ទិនដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ធ្វើវិសោធនកម្មក្រមច្បាប់បណ្តឹងរដ្ឋប្បវេណីធានាផលប្រយោជន៍របស់ប្រជាពលរដ្ឋ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

        គម្រោងច្បាប់បណ្តឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាប្រគល់
ឲ្យ តុលាការប្រជាជនកំពូលធ្វើការតាក់តែងចងក្រង។ គម្រោងនេះ គឺសំដៅរបប
នីយកម្ម គោលមាគ៌ារបស់រដ្ឋវៀតណាម អំពីកំណែទម្រង់ប្រព័ន្ធតុលាការ ក្នុងនោះ
ស្នើរឲ្យមានការផ្លាស់ប្តូរថ្មីនូវអង្គជំនុំជំរះ និងកំណត់ច្បាស់ពីតួនាទី ភារកិច្ច សិទ្ធិ
អំណាចរបស់អ្នកអ្នកអនុវត្តការបណ្តឹងតវ៉ានិងអ្នកចូលរួមបណ្តឹង។ ក្រមច្បាប់បណ្តឹងរដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)ការពារផលប្រយោជន៍
របស់ប្រជាពលរដ្ឋ

        ក្នុងការពិភាគ្សាអំពីច្បាប់បណ្តឹងរដ្ឋប្បវេណី  សមាជិក សមាជិការបានឯកភាព
ខ្ពស់ និងចាត់ទុកការធ្វើវិសោធនកម្មច្បាប់នេះគឺចាំបាច់ណាស់ ក្នុងស្ថានភាព នា
បច្ចុប្បន្ន។ ចំណុចថ្មីក្នុងច្បាប់នេះដែលបានសមាជិកសមាជិការយកចិត្តទុក ដាក់បំ
ផុត គឺការបំពេញបន្ថែម សេចក្តីកំណត់របស់តុលាការគឺមិនត្រូវ បដិសេធសំណើរ
ដោះស្រាយរឿងហេតុ ដោយមូលហេតុថា មិនទាន់មានច្បាប់ អនុវត្តនៅឡើយ។ មូលដ្ឋានដើម្បីតុលាការប្រជាជនកំពូលនាំចេញគោលការណ៍នេះ គឺធានារបប
នីយកម្មការកំណត់នៃរដ្ឋធម្មនុញ្ញ។ លោក Tran Tien Dung សមាជិក សភា មណ្ឌល
Ha Tinh បានឲ្យដឹងថា៖

        “ការបំពេញបន្ថែមសេចក្តីកំណត់របស់តុលាការមិនត្រូវបដិសេធ សំណើរដោះ
ស្រាយរឿងហេតុដោយលើកមូលហេតុថាមិនទាន់មានច្បាប់អនុវត្ត គឺសំខាន់ណាស់ សមស្របទៅនឹងនិន្នាការជឿនលើឿននិងអភិវឌ្ឍន៍របស់សង្គម ស៊ីវិល។ ”

        បកស្រាយបន្ថែមអំពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Ha Hung Cuong សមាជិកសភាមណ្ឌល​ Quang Binh បានឲ្យដឹងថា៖

        “តាមរយៈការយកមតិរបស់ប្រជាជនអំពីក្រមច្បាប់បណ្តឹងរដ្ឋប្បវេណី (ធ្វើ
វិសោធនកម្ម) កម្មាភិបាល ផ្នែក សមូហភាពនៅមជ្ឈឹមក៏ដូចជានៅខេត្តក្រុង
ក្រោមឧិវាតមជ្ឈឹម សុទ្ធតែគាំទ្រនិងយកចិត្តទុកដាក់ដល់សេចក្តីកំណត់របស់ តុលាការដែលមិនត្រូវបដិសេធដោះស្រាយរឿងហេតុស៊ីវិល ដោយមូលហេតុ
ថាមិនទានមានច្បាប់អនុវត្តនោះ។ សេចក្តីកំណត់នេះគឺសមស្របនឹងសេចក្តី កំណត់របស់រដ្ឋធម្មនុញ្ញ”។

        រដ្ឋវៀតណាមជានិតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន រដ្ឋការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ អ្វីៗដែលប្រជាជនសំណូម ពរសមស្របគឺត្រូវបានអាជ្ញាធរដោះស្រាយផងដែរ។

        ជំហានថ្មីស្របនឹងច្បាប់អន្តរជាតិ

        ក្នុងការពិភាគ្សានៅរដ្ឋសភា សមាជិកសមាជិការបានអះអាងថា បទដ្ឋាន
​នៃ​ការវិនិច្ឆ័យទោសក៏បានដាក់ចូលក្នុងក្រមច្បាប់បណ្តឹងរដ្ឋប្បវេណីលើកនេះ
ជាជំហានថ្មី ស្របនឹងនិន្នាការអន្តរជាតិនាបច្ចុប្បន្ន។ លោក Truong Hoa Binh
ចៅក្រមតុលា ការប្រជាជនកំពូល សមាជិកសភាមណ្ឌល Long An និងជា
ប្រធានគណៈកម្មាធិការចងក្រងគម្រោងច្បាប់បណ្តឹងរដ្ឋប្បវេណី (ធ្វើវិសោធន
កម្ម)បានឲ្យដឹងថា៖

        “បទដ្ឋាននៃការវិនិច្ឆ័យទោសទាក់ទិនដល់កិច្ចការពារច្បាប់ដូច្នេះត្រូវចង់
ក្រងឲ្យ សមស្រប។ យើងខ្ញុំកំពុងពិនិត្យរាល់បទវិនិច្ឆ័យដែលបានជំនុំជំរះតាំង
ពីមុនមក ដើម្បីស្វែងរកបទដ្ឋាននៃការវិនិច័្ឆយទោស។ តាមនោះ​ នឹងមានក្រុម
ប្រឹក្សាវាយតម្លៃលើ បទដ្ឋាននៃការវិនិច័្ឆយនេះ ទើបនឹងដាក់ជូនក្រុមប្រឹក្សាតុ
លាការប្រជាជនកំពូល វាយតម្លៃ ពេលដែលស្រុះចិត្តគំនិតនឹងបានចៅក្រម
តុលាការប្រជាជនកំពូល ចុះហត្ថលេខានិងផ្សព្វផ្សាយឲ្យទៅជាបទដ្ឋាននៃការ
វិនិច្ឆ័យទោស”។

        គម្រោងច្បាប់បណ្តឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) បានដាក់ជូនរដ្ឋសភា ផ្តល់មតិជាលើកដំបូងនៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី
១៣។ ដោយហេតុនេះ ក្នុងការបដិវាទ និងជជែគគ្នានៅមានមតិខុសពីគ្នា ពុំនោះ សោធនៅមានសំណើរលុបចោលខ្លឹមសាណាមួយនៃសេចក្តីព្រាងក្រមច្បាប់
នេះក៏ជាធម្មតា ដែរ។ បញ្ហាចោទឡើងគឺធ្វើយ៉ាងម៉េចដើម្បីគម្រោងច្បាប់នេះ
អាចដំណើរការទៅ មុខ។ អ្នកបោះឆ្នោតរងចាំការទទួលយកមតិធ្វើវិសោធន
កម្មនៃច្បាប់នេះរបស់ គណៈកម្មាធិការចងក្រង ក្រោយពីកិច្ចប្រជុំនេះ ដើម្បី
ដាក់ជូនទៅរដ្ឋសភាអនុម័ត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ