|
ធ្វើវិសោធនកម្មច្បាប់ដីធ្លីដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិ (VOV) |
Vovworld-រដ្ឋសភាបានលៃទុកសម័យប្រជុំចំនួន៣ដើម្បីពិភាគ្សាអំពី
គំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម៖
គំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្មជាគំរោងច្បាប់មានសារសំខាន់ពិសេស ជះឥទ្ធិពលក្របដណ្ដប់ដ៏ទូលាយផ្ទាល់ដល់សន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមនិងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ដោយហេតុនេះ ក្រោយរយៈ
ពេល២លើកពិភាគ្សានៅរដ្ឋសភា (សម័យប្រជុំលើកទី៤និងលើកទី៥ រដ្ឋសភា
នីតិកាលទី១៣)និងយកមតិរបស់ប្រជាជនទាំងមូល១លើក រដ្ឋសភានៅមិនទាន់អនុម័តលើគំរោងច្បាប់នេះនិងលៃទុកពេលពិភាគ្សាមួយលើកទៀតសំរាប់សម័យ
ប្រជុំលើកទី៦។
តាមការពិនិត្យមើលរបស់អ្នកជំនាញការជាច្រើនថា ពង្រាងច្បាប់ត្រូវបាន
កសាងតាមដំណើរការម៉ត់ចត់វិទ្យាសាស្ត្រនិងមានការទទួលខុសត្រូវ។ ចែករំលែកជាមួយការពិនិត្យមើលនេះ នៅពិធីប្រារព្ធសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម
នីតិកាលទី១៣ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា៖
“គំរោងច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម)មានក្របខ័ណ្ឌកែសម្រួលទូលាយជះឥទ្ធិពលផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពនយោបាយ។ នេះជាច្បាប់ទទួលបានការយកចិត្តទុកដាក់រួមមតិពីប្រជាជនគ្រប់ស្រទាប់។ រដ្ឋសភាបានលៃទុកសម័យប្រជុំ
ចំនួន៣ដើម្បីពិភាគ្សានិងផ្ដល់មតិទន្ទឹមនឹងនោះបញ្ជាណែនាំស្រាវជ្រាវប្រមូលដោះស្រាយមតិរបស់ប្រជាជន មតិរបស់សមាជិកសមាជិការសភានៅសម័យប្រជុំលើកទី៥និងសន្និសីទដំណាងរដ្ឋសភាឯកទេសដើម្បីសុក្រិតគំរោងច្បាប់នេះ។”
ច្បាប់ដីធ្លីត្រូវបានធ្វើវិសោធនកម្មធានាផលប្រយោជន៍ជាតិផងនិងប្រជាជន
ផង។
អំពីខ្លឹមសារ គំរោងច្បាប់ដីធ្លីត្រូវបានធ្វើវិសោធនកម្មជាសារវន្តលើគ្រប់
វិស័យនិងប្រមូលផ្ដុំទៅក្នុងបញ្ហាធំៗដូចជាកម្មសិទ្ធិដីធ្លី សិទ្ធិរបស់រដ្ឋជាមួយ
តួនាទីជាដំណាងម្ចាស់កម្មសិទ្ធិអំពីដីធ្លី សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់
ដីធ្លី បណ្ដាការកំណត់អំពីគ្រប់គ្រងរៀបចំផែនការប្រើប្រាស់ដីធ្លីនិយាយរួម
ប្រភេទដីធ្លីនីមួយៗនិយាយដោយឡែក។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន
វៀតណាមលោក Nguyen Minh Quang បានឲ្យដឹងថា៖
“ច្បាប់ដីធ្លីលើកនេះមានចំណុចថ្មីជាច្រើន ពិសេសគឺទាក់ទិនដល់គោលនយោបាយប្រមូលយកដីធ្លី គោលនយោបាយសង់សំណងតំលៃដីធ្លី។ នេះជា
បញ្ហាថ្មី។ បណ្ដាបញ្ហានេះបានឯកភាពលើស្មារតីដើម្បីផលប្រយោជន៍ជាតិ ផល
ប្រយោជន៍របស់ប្រជាជន។ នាពេលមុននេះ ការប្រមូលយកដីដើម្បីគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំកន្លងមក។ លើកនេះការប្រមូលយកដីធ្លីត្រូវបានកំណត់
ដ៏ម៉ត់ចត់។”
ត្រៀមរៀបចំមូលដ្ឋានកត្តិយុតដើម្បីអនុវត្តច្បាប់។
រួមជាមួយការធ្វើវិសោធនកម្មអំពីខ្លឹមសារ លក្ខណៈកត្តិយុតដើម្បីច្បាប់ដីធ្លីធ្វើវិសោធនកម្មត្រូវបានអនុវត្តយ៉ាងងាយស្រួលក៏បានត្រៀមជាស្រេចក្នុងពេលដែល
គំរោងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក
Nguyen Minh Quang បានឲ្យដឹងថា៖
“ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងបន្ទាន់ណាស់។ ដល់ឥឡូវនេះ
ស្ថាប័នមានសមត្ថកិច្ចបានបញ្ជូនឲ្យសមាជិកសភានូវពង្រាងសេចក្តីសំរេចចិត្ត
ចំនួន៥ ក្នុងនោះមានសេចក្តីសំរេចចិត្តដោយឡែកអំពីតំលៃដីធ្លី។ បណ្ដាឯកសា
រនេះទោះបីជាត្រូវការពេលវេលាដើម្បីធ្វើវិសោធនកម្មក្តី ប៉ុន្តែក្នុងរយៈពេល
ពាក់កណ្ដាលឆ្នាំទៀតនឹងសំរេច។”
ដីធ្លីជាបញ្ហាធំធេង ស្មុគស្មាញនិងរសើប។ លទ្ធផលបូកសរុប១០ឆ្នាំអនុវត្ត
ច្បាប់ដីធ្លីឆ្នាំ២០០៣បានបានបង្ហាញការនៅសេសសល់កំហិតរបស់ប្រព័ន្ធច្បាប់
អំពីដីធ្លីទន្ទឹមនឹងនោះការធ្វើស្ថិតិក៏សឲ្យឃើញថា ពាក្យប្តឹងតវ៉ាប្រមាណ៧០
ដល់៨០%ក្នុងរយៈពេលកន្លងទៅទាក់ទិនដល់វិស័យនេះ។ ដោយហេតុនេះ ការ
ដែលរដ្ឋសភាពិភាគ្សាដ៏លំអិតអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្មជាការចាំបាច់
បង្កើតរបៀងកត្តិយុតសុក្រិដ្ឋជាងដើម្បីដោះស្រាយការជំពាក់ជំពិននាបច្ចុប្បន្ន
ធានាការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលសមាហរណកម្ម
អន្តរជាតិ៕