ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានសំដៅជាក់ស្ដែងបនីយកម្មនូវស្មារតីនិងខ្លឹមសាររដ្ឋធម្មនុញ្ញ


ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានសំដៅជាក់ស្ដែងបនីយកម្មនូវស្មារតីនិងខ្លឹមសាររដ្ឋធម្មនុញ្ញ - ảnh 1
ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានសំដៅជាក់ស្ដែងបនីយកម្មនូវស្មារតីនិងខ្លឹមសាររដ្ឋធម្មនុញ្ញ (infonet.vn)

        Vovworld-ច្បាប់សារព័ត៌មានបានផ្សព្វផ្សាយនាឆ្នាំ១៩៨៩វិសោធនកម្ម​បំពេញ
​បន្ថែមនាឆ្នាំ១៩៩៩។ ដល់ឥឡូវនេះក្រោយរយៈពេល១៦ឆ្នាំអនុវត្ត ច្បាប់​សារ
ព័ត៌មានមិនទាន់មានការកែលំអរទាន់ពេលវេលារាល់បញ្ហាក្នុងស្ថានភាពជាក់ស្ដែង
សកម្មភាពសារព័ត៌មានមិនទាន់ពង្រីកបាននូវប្រសិទ្ធិភាពនិងលើកកំពស់​បាននូវ
ប្រសិទ្ធិភាពនៃកិច្ចការគ្រប់គ្រងរដ្ឋអំពីសារព័ត៌មានដំណាក់កាលនាបច្ចុប្បន្ន។
សេចក្តីព្រាងច្បាប់សារព័ត៌មាន(វិសោធនកម្ម)លើកនេះដោយក្រសួងព័ត៌មាននិង
ផ្សព្វផ្សាយធ្វើអធិបតីតាក់តែង។ សេចក្តីព្រាងច្បាប់សារព័ត៌មាន(វិសោធនកម្ម)រួម​មាន៦ជំពូក៥៩មាត្រាក្នុងនោះមាត្រាចំនួន៣០បានតាក់តែងថ្មីមាត្រាចំនួន២៩ត្រូវ
បានធ្វើ​វិសោធនកម្មនិងបំពេញបន្ថែមនូវការកំណត់នៃច្បាប់សារព័ត៌មាននាបច្ចុប្បន្ន។

យន្តការបនីយកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

ចំណុចថ្មីនៃសេចក្តីព្រាងច្បាប់សារព័ត៌មាន(វិសោធនកម្ម)បើប្រៀបនឹងច្បាប់
សារព័ត៌មាននាបច្ចុប្បន្នគឺបំពេញបន្ថែមជំពូក១កំណត់អំពីសិទ្ធិសេរីភាពសារព័ត៌មាន
សិទ្ធិសេរីភាពខាងនិយាយស្ដីលើកាសែតតាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ស្ដីពីសិទ្ធិ
សេរីភាពសារព័ត៌មានសេចក្តីព្រាងច្បាប់សារព័ត៌មាន(វិសោធនកម្ម)បានបំពេញបន្ថែម
ការកំណត់ថ្មីមួយចំនួនដូចជា ពលរដ្ឋមានសិទ្ធិចូលរួមសកម្មភាព​សារព័ត៌មានតាមការ
កំណត់នៃច្បាប់និងត្រូវបានរដ្ឋគាំពារ ពលរដ្ឋមានសិទ្ធិ​ទាក់ទង​នឹងព័ត៌មានដែលរដ្ឋមិន
ហាមឃាត់តាមការកំណត់នៃច្បាប់ជាដើម។ លោក Ha Minh Hue សមាជិកសភាមណ្ឌល
Binh Thuan បានចាត់ទុកថា៖

“ប្រការដែលទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់សាធារណៈមតិគឺ
ច្បាប់ត្រូវធានាជាក់ស្ដែងយន្តការបនីយកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ជាក់ស្ដែងគឺសេរីភាព
សារ​ព័ត៌មានសេរីភាពខាងនិយាយស្ដីរបស់ពលរដ្ឋ។​ សមាជិកសមាជិការសភាភាគ​ច្រើន
យល់ព្រមថា ច្បាប់ត្រូវមានមាត្រាដើម្បីប្រជាជនបានចូលរួមសកម្មភាព​សារព័ត៌មាននិង
បង្ហាញទស្សនៈរបស់ខ្លួន។”

        សិទ្ធិសេរីភាពសារព័ត៌មានជាសិទ្ធិសារវន្តមួយរបស់មនុស្ស ត្រូវបានបង្ហាញ​ក្នុង
​សេចក្តីប្រកាសអន្តរជាតិស្ដីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨និងអនុសញ្ញាអន្តរជាតិឆ្នាំ១៩៦៦​ស្ដីពី
សិទ្ធិស៊ីវិលនយោបាយនៃអង្គគារសហប្រជាជាតិ។​ រដ្ឋធម្មនុញ្ញឆ្នាំ​២០១៣​បាន​កំណត់
គោលការណ៍អនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន។ ហេតុនេះ​ហើយការធ្វើ​វិសោធនកម្មច្បាប់
សារព័ត៌មាននាបច្ចុប្បន្នគឺជាការចាំបាច់។ លោក Do Manh Hung សមាជិកសភាមណ្ឌល
Thai Nguyen បានរួមយោបល់​ថា៖

        “តាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សិទ្ធិសេរីភាពខាងនិយាយស្ដីសេរីភាព​សារ​
ព័ត៌មានត្រូវបានអះអាងនិងលើកនេះច្បាប់បានជាក់ស្ដែងបនីយកម្មសិទ្ធិនេះ។ តាម​
ខ្ញុំ​ថា សេរីភាពខាងនិយាយស្ដីសេរីភាពសារព័ត៌មានប៉ុន្តែត្រូវគោរព​តាម​ក្របខ័ណ្ឌ​
រដ្ឋធម្មនុញ្ញនិងច្បាប់។ មិនត្រូវប្រើប្រាស់សិទ្ធិដើម្បីធ្វើឲ្យខូចខាត​ដល់​ផលប្រយោជន៍​
ជាតិផលប្រយោជន៍ប្រជាជាតិរឺផលប្រយោជន៍របស់អ្នកដទៃ។”

បង្កើនកិច្ចដឹកនាំរបស់បក្សនិងរដ្ឋចំពោះសារព័ត៌មាន

        ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្សកុម្មុយនីស្តវៀតណាមចានិច្ចកាល​គោរព​កិច្ចការ
​ឃោសនាសារព័ត៌មាន ចាត់ទុកសារព័ត៌មានជាមធ្យោបាយដ៏មុតក្នុង​កិច្ចការ​សតិអារម្មណ៍
របស់បក្ស ជាកំលាំងឈានតៅមុខលើរណៈសិរ្ស​សតិ​អារម្មណ៍វប្បធម៍។ លោក Nguyen
Bac Son រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយ សមាជិក​សភា​មណ្ឌល​ហាណូយបានឲ្យ
ដឹងថា៖

        “សារព័ត៌មានជាមធ្យោបាយព័ត៌មានមធ្យោបាយឃោសនាសំខាន់នៃបក្ស​និង​រដ្ឋ​ជា
វេទិការរបស់ប្រជាជន។ ហេតុនេះហើយសារព័ត៌មានត្រូវដាក់ក្រោម​ការ​ដឹកនាំ​ផ្ទាល់​លើ
គ្រប់វិស័យរបស់បក្សរដ្ឋ។ ច្បាប់សារព័ត៌មានត្រូវធានាការដឹកនាំ​របស់​បក្ស ការគ្រប់​គ្រង
របស់រដ្ឋចំពោះសារព័ត៌មាន។”

        ច្បាប់សារព័ត៌មានជាច្បាប់សំខាន់មួយក្នុងប្រព័ន្ធច្បាប់វៀតណាម​មាន​ឥទ្ធិពល​យ៉ាង
ខ្លាំងក្លាទៅលើនយោបាយជីវភាពរស់នៅសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ រាល់​ការធ្វើ
វិសោធនកម្មបំពេញបន្ថែមមាត្រមួយចំនួននៃច្បាប់សារព័ត៌មាន​លើកនេះលើ​គ្រប់​វិស័យ
ទាន់ពេលវេលាសំដៅឆ្លើយតបនឹងសំណូមពរគ្រប់គ្រង​អភិវឌ្ឍន៍សកម្មភាព​សារព័ត៌មាន
ក្នុងស្ថានភាពថ្មីទន្ទឹមនឹងនោះជាក់ស្ដែងបនីយកម្មនូវស្មារតីខ្លឹមសារ​រដ្ឋធម្មនុញ្ញឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ