(VOVWORLD) -កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១បានបិទបញ្ចប់នាពេលថ្មីៗនេះនៅប្រទេសហ្វីលីពីន ដោយមានលទ្ធផលសំខាន់ជាច្រើន។ លទ្ធផលលេចធ្លោបំផុត នោះគឺការដែលបណ្ដាថ្នាក់ដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ និងចិនបានឯកភាពដំណើរការចរចារ កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC)។ នេះជារបត់សំខាន់បំផុតរបស់បណ្ដាប្រទេសអាស៊ាននិងចិនក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ សំដៅស្វែងរកដំណោះស្រាយសំរាប់បញ្ហាសមុទ្រខាងកើត។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១បានបិទបញ្ចប់នាពេលថ្មីៗនេះនៅប្រទេសហ្វីលីពីន ដោយមានលទ្ធផលសំខាន់ជាច្រើន។ លទ្ធផលលេចធ្លោបំផុត នោះគឺការដែលបណ្ដាថ្នាក់ដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ និងចិនបានឯកភាពដំណើរការចរចារ កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC)។ នេះជារបត់សំខាន់បំផុតរបស់បណ្ដាប្រទេសអាស៊ាននិងចិនក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ សំដៅស្វែងរកដំណោះស្រាយសំរាប់បញ្ហាសមុទ្រខាងកើត។
នាំតំបន់សមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍
|
សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជានិច្ចកាលជាចំណុចសំខាន់ក្នុងរបៀបវារះនៃវេទិកាជាន់ខ្ពស់តំបន់ ដែលក្នុងនោះមានអាស៊ាន និងនេះក៏ជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាស៊ានក្នុងរយៈពេល៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍។ និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Manila ប្រទេសហ្វីលីពីននាពេលថ្មីៗនេះក៏មិនស្ថិតនៅខាងក្រៅដែរ។
នៅទីនេះ ជាថ្មីម្តងទៀត បណ្ដាថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន បានអះអាងជាថ្មីម្តងទៀត ការសន្យាអំពីការរក្សានិងជំរុញសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តគ្រប់គ្រាន់សេចក្ដីថ្លែងការណ៍រួម DOC និងទទួលអោយបានក្រម COC ប្រកបដោយប្រសិទ្ធភាព។
តំបន់សមុទ្រយុទ្ធសាស្ត្រ
ការពិតជាក់ស្ដែង សមុទ្រខាងកើតតែងតែជាប្រធានបទនៃការពិភាក្សាក្នុងវេទិកាតំបន់។ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣១ក៏ដូចគ្នាដែរស្ទើរតែគ្រប់ថ្នាក់ដឹកនាំអាស៊ានឬប្រទេសជាដៃគូសន្ទនាអាស៊ានបានថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំសុទ្ធតែស្តីពីបញ្ហាសមុទ្រខាងកើត។ ជាពិសេសគឺការរក្សាសន្តិភាពស្ថិរភាពនិងសេរីភាពនាវាចរ និងអាកាសចរណ៍នៅទីនេះ។ អាចយល់បានព្រោះតែភាពតានតឹង អំពីសេចក្ដីប្រកាសអធិបតេយ្យភាពដោយឯកតោភាគីនិងអយុត្តិធម៌ក៏ដូចជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាននៅក្នុងសមុទ្រខាងកើតដែលជាកត្តាធ្វើអោយអស្ថិរភាពសម្រាប់តំបន់ធំមួយ មានសារៈសំខាន់ណាស់សម្រាប់តំបន់និងពិភពលោក។
នៅក្នុងបរិបទនេះថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ និងចិនតាមរយៈសេចក្តីប្រកាសស្តីពីកិច្ចការពារបរិស្ថានសមុទ្រនិងឆ្នេរសមុទ្រនៅសមុទ្រខាងកើតឆ្នាំ ២០១៧-២០២៧ មានអត្ថន័យពិសេស។ វាបង្កើតមូលដ្ឋានដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងសមុទ្រខាងកើតទោះបីមានជម្លោះនិងភាពតានតឹង។
ក្រៅពីសេចក្តីប្រកាសរួមស្តីពីកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើតបណ្ដាសមាជិកអាស៊ាននិងចិនក៏បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅក្នុងសមុទ្រខាងកើត (COC) ដែលជាឯកសារមួយដើម្បីបង្ការនិងកាត់បន្ថយការប៉ះទង្គិច ដោះស្រាយការមិនចុះសម្រុងគ្នានិងជម្លោះ។ ដូច្នោះហើយការចរចាអំពី COC អាចចាប់ផ្តើមនៅឆ្នាំ ២០១៨។
លើកកំពស់គោលការណ៍នៃការរួមរស់ដោយសន្តិភាព
យើងអាចនិយាយបានថាភាពជោគជ័យដ៏សំខាន់បំផុតរបស់អាស៊ានចាប់តាំងពីពេលចាប់ផ្តើមបង្កើតមកជាការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់តាមរយៈការជំរុញទំនាក់ទំនងដោយសន្តិវិធីក្នុងចំណោមប្រទេសជាសមាជិកក៏ដូចជាការគោរពដៃគូនានាផងដែរ។
ក្នុងឱកាសខួបលើកទី ៥0 នៃទិវាបង្កើតសមាគមអាស៊ាន (ខែសីហាឆ្នាំ២០១៧) អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានចែករំលែកថា៖ ដើម្បីរក្សាសន្តិភាព អាស៊ានត្រូវផ្សព្វផ្សាយយ៉ាងសកម្មនូវរចនាសម្ព័ន្ធតំបន់ដែលផ្អែកលើច្បាប់។ ប្រជាជាតិទាំងអស់មិនថាធំឬតូចក្ដីរួមគ្នានិងគោរពឯករាជ្យជាតិអធិបតេយ្យភាពនិងបូរណភាពដែនដីក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។
អាស៊ាននិងចិនបានព្រមព្រៀងគ្នាបើកដំណើរការចរចារដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះជាថ្មីម្តងទៀត បានបញ្ជាក់ពីការរួបរួមគ្នាក្នុងអាស៊ាន កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ដើម្បីបង្កើនសន្តិភាពកសាងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការនិងនាំសមុទ្រខាងកើតចូលក្នុងសមុទ្រប្រកបដោយសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍៕