|
នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃអភិវឌ្ឍន៍ស៊ីជម្រៅ (cafef.vn) |
Vovworld-ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅថៃនាថ្ងៃទី២៣កក្កដា ក្រៅពីកិច្ច
ប្រជុំគណៈរដ្ឋមន្ត្រីរួមនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានការជួបសន្ទនា
ជាមួយប្រធានក្រុមប្រឹក្សានិតិបញ្ញតិជាតិថៃ ជួបសន្ទនាព្រះរាជាបូត្រីថៃចូលរួមការ
សន្ទនាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនិងជួបសំណេះសំណាលសហគមន៍ជន
វៀតណាមនៅថៃ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺ
លើគ្រឹះស្ថានទំនាក់ទំនងនយោបាយល្អប្រសើរ សកម្មភាពសហប្រតិបត្តិការលើ
វិស័យទាំងអស់រវាងវៀតណាមនិងថៃកំពុងអភិវឌ្ឍន៍យ៉ាងលឿន ជាពិសេសកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចកំពុងជាចំណុចភ្លឺនិងជាកំលាំងចលករអភិវឌ្ឍន៍ទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ តំលៃប្រាក់ពាណិជ្ជកម្មសរុបរវាងវៀតណាមនិងថៃបានកើនឡើង
ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ការលក់ដូរទ្វេភាគីនាឆ្នាំ២០១៤ទទួលបាន១០,៦
ពាន់លានដុល្លារអាមេរិក(កើនឡើង១២,៥%បើប្រៀបនឹងឆ្នាំ២០១៣)។ គិតមកដល់ខែ
មិថុនាឆ្នាំ២០១៥ ថៃជាវិនិយោគិនឈរលំដាប់ថ្នាក់ទី១០ក្នុងចំណោមប្រទេសនិងដំបន់
ដែនដីចំនួន១០១វិនិយោគចូលមកវៀតណាមដោយមានចំនួនទុនចុះបញ្ជីជិត៦,៨ពាន់
លានដុល្លារអាមេរិក។ វៀតណាមកំពុងមានគំរោងការណ៍ចំនួន៧វិនិយោគនៅថៃដោយ
មានចំនួនទុនវិនិយោគទទួលបាន១១,៣៥លានដុល្លារអាមេរិក។ ភាគីទាំងពីរដាក់
គោលដៅដល់ឆ្នាំ២០២០តំលៃប្រាក់ពាណិជ្ជកម្មបានកើនឡើង២ម៉ឺនលានដុល្លារ
អាមេរិក។ ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម Panyarak Poolthup បានអះអាងថា៖
“វិនិយោគិនថៃកំពុងយកចិត្តទុកដាក់វិនិយោគបើកទូលាយគំរោងការណ៍អាជីវកម្មនៅវៀតណាម។នាឆ្នាំទៅមិញ ថៃបាននាំចេញហួសកំរិតទៅវៀតណាមនិងមានក្រុម
ហ៊ុនជាច្រើនមកវិនិយោគរក្ស៊ីនៅវៀតណាម។ វៀតណាមមានឧត្តមភាពគឺប្រភពធនធាន
មនុស្សដ៏សម្បូរ ចំណេះដឹងខ្ពស់ ហេតុនេះហើយអង្គភាពអាជីវកម្មថៃវិនិយោគចូលមក
វៀតណាមមានភាពងាយស្រួលជាច្រើន។”
ក្នុងវិស័យសហប្រតិបត្តិការអប់រំវប្បធម៍កីឡានិងទេសចរណ៍ក្រសួងអប់រំនៃប្រទេស
ទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ
អប់រំ។ ថៃបានជួយឧបត្ថម្ភបង្កើនសមត្ថភាពបណ្ដុះបណ្ដាលនិងបង្រៀនភាសាថៃនៅមហាវិទ្យាល័យមួយចំនួនរបស់វៀតណាម។ ក្នុងវិស័យសន្តិសុខការពារជាតិ
វៀតណាមនិងថៃបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំនិងផ្លាស់ប្តូរបទពិសោធន៍
លើវិស័យបង្កាប្រឆាំងបទល្មើសឆ្លងដែនបទល្មើសគ្រឿងញានជាដើម។
ជំរុញសមាហរណកម្មក្នុងអាស៊ាន
ជាសមាជិកអាស៊ានដូចគ្នា ទំនាក់ទំនងរវាងវៀតណាមនិងថៃនាពេលកន្លងទៅ
បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ការដែលវៀតណាមក្លាយទៅជាដៃគូយុទ្ធសាស្ត្រដំបូង
របស់ថៃក្នុងអាស៊ានបានបង្ហាញការគោរពទំនាក់ទំនងជាមួយវៀតណាមនៃព្រះ
រាជាណាចក្រនេះ ពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការអនុដំបន់និង
អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានបង្ហាញនូវតួនាទីសកម្មក្នុងអាស៊ានរួមជា
មួយសមាជិកផ្សេងៗប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធិភាពគោលមាគ៌ាកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥។ ទន្ទឹមនឹងនោះវៀតណាមនិងថៃបានសកម្មអភិវឌ្ឍន៍និង
អាជីវកម្មរបៀងសេដ្ឋកិច្ចកើត-លិច អភិវឌ្ឍន៍ជើងហោះហើររវាងប្រទេសទាំងពីរជា
ដើម។ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម Panyarak Poolthup បានចាត់ទុកថា៖
“ការតភ្ជាប់រវាងប្រទេសទាំងពីរជាប្រការសំខាន់នឹងជួយទទួលបានការបង្កើត
សហគមន៍រួមអាស៊ាន។ ដើម្បីទទួលបានគោលដៅនេះប្រការសំខាន់គឺត្រូវអភិវឌ្ឍន៍
គមនាគមផ្លូវគោកនិងផ្លូវទឹកពិព្រោះវៀតណាមនិងថៃមានខ្សែព្រំដែនរួមលើសមុទ្រ
និងការធ្វើដំណើរឆ្លងព្រំដែនរវាងបណ្ដាខេត្តនៅភាគខាងកើតថៃជាមួយខេត្តនៅភាគ
ខាងត្បូងវៀតណាមមានសក្ដានុភាបដើម្បីអភិវឌ្ឍន៍ក៏ដូចជាបើកទូលាយការអភិវឌ្ឍន៍
សេដ្ឋកិច្ច។”
ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមជា
យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់បំផុតដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង
ពីរធ្វើសហអធិបតីភាព។ ក្នុងកាលៈទេសៈទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុង
អភិវឌ្ឍន៍យ៉ាងល្អប្រសើរនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងការដែលនាយករដ្ឋមន្ត្រីទាំងពីររូបធ្វើសហអធិបតីកិច្ចប្រជុំគណៈ
រដ្ឋមន្ត្រីរួមលើកទី៣មិនត្រឹមតែដាក់ចេញទិសដៅធំៗក្នុងទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខប៉ុណ្ណោះទេ ថែមទាំងរួម
ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃទៀតផង៕