នាវាទំនាក់ទំនងមិត្តភាពវៀតណាម-បារាំងបានចូលចត់នៅកំពង់ផែប្រកបដោយជោគជ័យ

នាវាទំនាក់ទំនងមិត្តភាពវៀតណាម-បារាំងបានចូលចត់នៅកំពង់ផែប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)



         Vovworld-ថ្លែងមតិនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរដ្ឋធានីប៉ារីស
នាថ្ងៃទី២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​អះអាង​
ថា នាវាទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម-បារាំងបានចូលចត់នៅ​កំពង់ផែ​នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាមួយការ
ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួមប្រកាសបង្កើតទំនាក់ទំនងដៃកូយុទ្ធសាស្ត្រ
វៀតណាម-បារាំង។

         ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង នាថ្ងៃទី​
២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមក​ទស្សនា​និង
មានសន្ទរកថាសំខាន់នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំងនៅ​រដ្ឋធានីប៉ារីស។​ចំពោះមុខអ្នកនយោបាយអ្នកប្រាជ្ញានិងអ្នកស្រាវជ្រាវជាច្រើន​កុះករ​​មាន​កិត្យានុ
ភាពជួរមុខរបស់បារាំង នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ប្រៀបទំនាក់ទំនង
សហប្រតិបត្តិការរវាងវៀតណាមនិងបារាំងដូចជានាវា។ នាវា​នោះទោះបីត្រូវឆ្លង
ផុតពីព្យុះបោកបក់និងការលំបាកជាច្រើនក្តី នាវានេះចូលចត់កំពង់ផែប្រកប
ដោយជោគជ័យ។

គំរូឲ្យកិច្ចសហប្រតិបត្តិការកើត-លិច

         នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​ក្នុងអំឡុង៤០ឆ្នាំកន្លងមក
ជា​មួយការខំប្រឹងប្រែងពូនជ្រុំពីភាគីទាំងពីរ សមភាពនិងគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងវៀតណាមនិងបារាំងទទួលបានសមិទ្ធិផលដ៏សែនសំខាន់ដ៏មានទៅ
អត្ថន័យ។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច
ព្រម​ព្រៀង​សំខាន់ជាច្រើន បង្កើតនិងរក្សាបណ្ដាយន្តការ​សន្ទនា​សហប្រតិបត្តិការ
សេដ្ឋកិច្ចការពារជាតិសន្តិសុខវប្បធម៍ជួបប្រាស្រ័យ​ប្រជាជនប្រកបដោយប្រសិទ្ធ
ភាព។ វៀតណាមនិងបារាំងក៏បានសកម្មសហការជាមួយគ្នាក្នុងក្របខ័ណ្ឌ​បណ្ដា
​វេទិការបហុភាគី ដំបន់ អន្តរដំបន់ និងសកល។ ទំនាក់ទំនងរវាងវៀតណាម​និង​បារាំងនាបច្ចុប្បន្នបានក្លាយទៅជាគំរូឲ្យកិច្ចសហប្រតិបត្តិការកើត-លិច រវាង​ប្រទេសឧស្សាហកម្មជួរមុខនៅទ្វីបអឺរ៉ុបជាមួយប្រទេសកំពុងអភិវឌ្ឍន៍សកម្មនៅ
អាស៊ី-អាគ្នេយ៍។

         លោក​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថែមទៀតថា​ទំនាក់​ទំនង
​ដៃគូ​យុទ្ធសាស្ត្រវៀតណាម-បារាំងដែលទើបនឹងបានបង្កើតបានបង្ហាញភាពស្រទំ
នៃ​ទំនាក់ទំនងបហុវិស័យនិងលើគ្រប់កំរិតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រនេះពិតប្រាកដនឹងបើកចេញដំណាក់កាលសហប្រតិបត្តិការថ្មីស្មោះ​ត្រង់ទំនុកទុកចិត្តគោរពគ្នាទៅវិញទៅមកនិងសហប្រតិបត្តិការលើគ្រប់វិស័យរួម​មានផលប្រយោជន៍ដើម្បីសន្តិភាព ភាពសម្បូរុងរឿងរបស់ប្រជាជននៃប្រទេស​
ទាំងពីរ។

         ដើម្បីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងបានពង្រីក​​ប្រសិទ្ធភាព​
ជាពិតប្រាកដនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ប្រទេស​ទាំង​ពីរត្រូវរួមគ្នាសហប្រតិបត្តិការជាមួយការត្រិះរិះថ្មី របៀបធ្វើច្នៃប្រឌិតដើម្បី​បន្ត​ពូនជ្រុំឲ្យទំនាក់ទំនងទ្វេភាគីពិសេសនេះ។ នៅចំពោះមុខ ត្រូវលៃទុកការយកចិត្ត​
ទុក​ដាក់ ខំប្រឹងប្រែងសហប្រតិបត្តិការលើបណ្ដាក្រុម​វិស័យស្នូលដូចជា​កិច្ច​សហប្រតិបត្តិការនយោបាយ-ការទូត​ការពារជាតិនិង​សន្តិសុខ សេដ្ឋកិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម រួមមានកិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគីនិង​ពហុ
ភាគី​លើបណ្ដាវេទិការអន្តរជាតិ ដំបន់ សកលលោកទាំងមូល។

ស្ពានថ្មីក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប

        ក្នុងពិភពលោកសាកលភាវូបនីយកម្មជាមួយទំនាក់ទំនងអន្តរជាតិនានា
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបង្ហាញបំណងថា ទំនាក់ទំនងដៃគូ​យុទ្ធ
សាស្ត្រ​វៀតណាម-បារាំងត្រូវក្លាយទៅជាស្ពានមួយឲ្យការអភិវឌ្ឍន៍កិច្ច​សហ
ប្រតិបត្តិការអាស៊ី-អឺរ៉ុប សំដៅបង្កើតឡើងកំលាំងចលករឲ្យការអភិវឌ្ឍន៍សកល​
លោកទាំងមូល។ ខណះពេល ដែលភាពប្រគួតប្រជែងអំពីផលប្រយោជន៍យុទ្ធ
សាស្ត្រ​កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ការកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ
រវាង​បណ្ដា​ប្រទេសដៃគូគឺចាំបាច់ណាស់។ ប្រទេសទាំងពីរត្រូវរួមចំណែកទប់
ស្កាត់ការជ្រៀត​ជ្រែកដោយមានការប៉ុនប៉ងដោយឡែកសំរាប់ខ្លួនឯងមិនសម
ភាព។​ អ្វីៗទាំងអស់​គឺដើម្បីគោលដៅរួមគឺសន្តិភាពសន្តិសុខកិច្ចសហប្រតិប
ត្តិការអភិវឌ្ឍន៍និងភាព​សម្បូរុងរឿងលើពិភពលោក។

         នាចុងបញ្ចប់ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា​ការបង្កើត
ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពិរគ្រាន់តែជាជំហានដំបូង។​ ​នៅ
ចំពោះមុខនៅមានឱកាស​និង​ការសាក​ល្បង​ជាច្រើន ប៉ុន្តែជាមួយការប្តេជ្ញាចិត្ត ភាគីទាំងពីរពិតប្រាកដ​នឹងរក​ឃើញ​ដំណោះ​ស្រាយ របៀបធ្វើល្អច្នៃប្រឌិតធ្វើឲ្យ
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​វៀតណាម-បារាំងកាន់តែអភិវឌ្ឍន៍ ដើម្បីភាពសម្បូ
រុងរឿងផលប្រយោជន៍​ស្របច្បាប់របស់​ប្រជាជននៃប្រទេសទាំងពីរនិងដើម្បី
ទំនាក់ទំនងដ៏ល្អប្រសើរ​រវាង​បណ្ដាប្រទេសលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ