(VOV)_នាថ្ងៃទី១៣មិនា ជាពេលវេលាចុងក្រោយ ដើម្បីផ្តល់សំណុំឯកសារ
បេក្ខជនឯករាជ្យ ជាសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១។ មាត្រាទី២៧ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣បានលើកច្បាស់ថា
៖ ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំ មានសុទ្ធិបោះឆ្នោត និងពី២១ឆ្នាំតទៅ អាចជា
បេក្ខជនឯករាជ្យ ចូលរួមរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន។ តាមការវាយតំលៃរបស់
រណសិរ្យមាតុភូមិវៀតណាម បរិមាណបេក្ខជនឯករាជ្យក្នុងការបោះឆ្នោតសមាជិក
សភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១ កើនឡើង
ជាច្រើន បើប្រៀបនឹងអាណត្តិមុនៗ។ នេះគឺការបង្ហាញរបស់ស្មារតីប្រជាធិបតេយ្យ
ក្នុងការបោះឆ្នោត។
|
បេក្ខជនឯករាជ្យ៖ធានាសិទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត(TTXVN) |
ម៉ោង១០ ព្រឹកថ្ងៃទី១៣មិនា ៣ថ្ងៃមុននឹងការកំណត់ចុងក្រោយដើម្បីបំពេញសំ
ណុំឯកសារបេក្ខជនឯករាជ្យ ជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន នៅ
ទីកន្លែងទទួលសំណុំឯកសាររបស់គណកម្មាធិការបោះឆ្នោតទីក្រុងហាណូយមាន
មនុស្សជាច្រើនបានមកស្វែងយល់ ហើយបំពេញសំណុំឯកសារ។
បេក្ខជនឯករាជ្យមានឱកាសជាច្រើន
លោក Le Truyen អតីតប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត
ណាម បានអោយដឹងថា៖ ឆ្នាំ ២០១១ លោកគ្មានការលំពាកឡើយរាល់ការបំពេញ
បែបបទជាបេក្ខជនឯករាជ្យ ជាសមាជិកសភា នីតិកាលទី១៣។ ស្ដីអំពីសកម្មភាព
រៀបចំការបោះឆ្នោត រដ្ឋសភានីតិកាលទី១៤ លោក Le Truyen បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖ បរិមាណបេក្ខជនឯករាជ្យបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រការនេះបានបង្ហាញច្បាស់អំពីភាពរីកចំរើន ប្រជាធិបតេយ្យក្នុងសង្គម។ បេក្ខជន
ឯករាជ្យត្រូវគោរពច្បាប់ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវអនុវត្តតាមច្បាប់ មិនប្រកាន់
អនុវត្តប្រកបដោយសមភាព ប្រជាធិបតេយ្យ។ខ្ញុំសូមស្វាគមន៍បេក្ខជនឯករាជ្យ
ចូលរួមរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។”
តាមការកំណត់របស់ច្បាប់ អ្នកដែលបានស្ថាប័ន អង្គការ អង្គភាពឧទ្ទេសនាម
ជាបេក្ខជន និងបេក្ខជនឯករាជ្យ ស្មើគ្នាចំពោះអ្នកបោះឆ្នោត។ ភាពយុត្តិធម៌នេះត្រូវ
បានបង្ហាញពីបញ្ជីរាយនាមបេក្ខជន។ បញ្ជីឈ្មោះបេក្ខជនត្រូវបានរៀបរាប់តាម
អក្ស A,B,C មិនប្រកាន់អ្នកបានឧទ្ទេសនាមជាបេក្ខជន ឬបេក្ខជនឯករាជ្យ។ លោក
Nguyen Tu Tuan សមាជិកក្លិបថាំងឡង់ (ហាណូយ)បានអោយដឹងថា៖
“ ប្រការសំខាន់បំផុតចំពោះអ្នកបានពិគ្រោះយោបល់ឧទ្ទេសនាម ឬបេក្ខជន
ឯករាជ្យ គឺត្រូវមានស្មារតីស្ថាបនាចំពោះប្រទេសជាតិ មានការទទួលខុសត្រូវចំពោះ
រដ្ឋ ចំពោះប្រជាជន។ ដើម្បីគោលដៅខ្ពស់បំផុត របស់យើងគឺកសាងប្រទេសជាតិ
ធ្វើអ្វីៗល្អបំផុតចំពោះប្រជាជន យើងដំណាងអោយប្រជាជន។”
គោរពបទដ្ឋាននានារបស់សមាជិកសភា
ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៣ ឆ្នាំ ២០១១ មានបេក្ខជនឯករាជ្យ
ចំនួន៨២រូប នៅខេត្ត ទីក្រុងចំនួន២២ ហើយមនុស្សចំនួន១៥នាក់ បានជ្រើសតាំង
ចូលក្នុងបញ្ជីរាយនាមបោះឆ្នោតរដ្ឋសភា។ លោក Nguyen Van Pha អនុប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអោយដឹងថា៖
“បេក្ខជនឯករាជ្យត្រូវគិតគូយ៉ាងម៉ត់ចត់ មិនត្រូវគិតថាធ្វើជាពិសោធដើម្បី
យល់ដឹងប្រជាធិបតេយ្យគឺយ៉ាងម៉េចដែរ។ បេក្ខជនឯករាជ្យជាច្រើនមិនជាប់ មក
ពីគេចង់សាកល្បងតែប៉ុណ្ណោះ ដោយមិនធ្វើជាគំរូល្អនៅទីប្រជុំជន។”
បណ្ដាបេក្ខជនឯករាជ្យបានបង្ហាញនូវការអនុវត្តសិទ្ធិនៅវៀតណាម។ ដើម្បី
ក្លាយទៅជាសមាជិកសភា មុនបង្អស់ បេក្ខជនម្នាក់ៗ ដែលក្នុងនោះមានបេក្ខជន
ឯករាជ្យ ត្រូវគោរពបទដ្ឋានានារបស់អ្នកដំណាងរដ្ឋសភា សមាជិកក្រុមប្រឹក្សា
រប្រជាជន ដែលបានកំណត់ក្នុងច្បាប់ផង និងក៏ជាមនុស្សមានសមត្ថភាព និង
សិលធម៌ទៀតផង។ បានដូច្នេះ គឹទើបសក្តិសមជាអ្នកដំណាងអោយប្រជាជន
និងគោលបំណងរបស់អ្នកបោះឆ្នោតនានាដែរ៕