|
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម |
VOV-ការបូកសរុបការងារធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
ជាខ្លឹមសារ ធំមួយដ៏សែនសំខាន់របស់សន្និបាតលើកនេះ។ តាមអគ្គលេខា
Nguyen Phu Trong ថា ដល់ឥឡូវនេះរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានឆ្លងកំណាត់
ផ្លូវ២០ឆ្នាំ។ មហាសន្និបាតលើកទី១១របស់បក្សបានអនុម័ត្តលើកម្មវិធី នយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលឈានឡើងលិទ្ធិសង្គម
និយម (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ២០១១)។ រហូតមកដល់ពេលនេះ មាន
បញ្ហាថ្មីជាច្រើនត្រូវបានដាក់ចេញមានការកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
មិនសមស្របជាមួយស្ថានភាពជាក់ស្តែងនាបច្ចុប្បន្នទៀត។ ដូច្នេះការធ្វើ
វិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២គឺជាសំណូមពរបរានុម័ត្ត
ចាំបាច់។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
“នៅសន្និបាតលើកនេះមជ្ឈឹមបានពិនិត្យមើល ពិភាគ្សាអំពីរបាយការណ៍
របស់គណៈកម្មាការពង្រាងវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញ ជាសារវន្ត
យល់ព្រមលើខ្លឹមសារជាច្រើនរបស់របាយការណ៍។ ទន្ទឹមនឹងនោះបន្តសង្កត់
ធ្ងន់ថា ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញជាការងារដ៏សែនសំខាន់
រសើបត្រូវមានទស្សនៈលើគ្រប់វិស័យ មានរបៀបធ្វើវិទ្យាសាស្ត្រហ្មត់ចត់។ បណ្ដាមតិស្ដីពីការវិសោធនកម្មបំពេញបន្ថែមត្រូវផ្អែកលើលទ្ធផលបូកសរុប ការងនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងបណ្ដាច្បាប់ទាក់ទិនព្រមទាំងជ្រួតជ្រាប
យ៉ាងគ្រប់គ្រាន់នូវសំណូមពរនៃកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុង
ដំណាក់កាលឈានឡើងលិទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ
២០១១) និងសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្ស បន្តរាល់
ការកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងរដ្ឋធម្មនុញ្ញមុននេះដែលនៅតែ
សមស្រប។”
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong |
អគ្គលេខា Nguyen Phu Trong ក៏បានសង្កត់ធ្ងន់បណ្តាសំណូមពរធ្វើ វិសោធនកម្ម
រដ្ឋធម្មនុញ ស្តីអំពីរបបនយោបាយ របបសេដ្ឋកិច្ចនៅវៀតណាម។ តាមនោះ របបប្រជាធិបតេយ្យនៅវៀតណាមគឺ ប្រជាធិបតេយ្យសង្គមនិយម។ រដ្ឋវៀតណាមជានីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។បក្សកុម្មុយនិស្តវៀតណាមជាកម្លាំងដឹកនាំរដ្ឋនិងសង្គម។ វៀតណាមមានការផ្តួចផ្តើមគំនិតអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ចតាមទិសង្គមនិយម។
ស្តីអំពីគោលនោបាយ ច្បាប់ដីធ្លី អគ្គលេខា Nguyen Phu Trong ឲ្យដឹងថា៖ សន្និបាតបានបន្តអះអាងថា ដីធ្លីគឺចំណុះកម្មសិទ្ធរបស់ប្រជាជនទាំងមូល ដោយ
រដ្ឋជាតំណាងម្ចាស់កម្មសិទ្ធ និងឯកភាពគ្រប់គ្រង។ ចំណុចថ្មីលើកនេះ គឺមជ្ឈឹម
យល់ច្បាស់លាស់ និងកំណត់ក្បោះក្បាយជាងនូវការខុសគ្នារវាងកម្មសិទ្ធដីនិង
សិទ្ធ ប្រើប្រាស់ដី។ សិទ្ធនិងការទទួលសុខត្រូវរបស់រដ្ឋជាមួយសិទ្ធនិងភារកិច្ច
របស់អ្នកប្រើប្រាស់ចំពោះប្រភេទដីនីមួយៗ។ អគ្គលេខា Nguyen Phu Trong
សង្កត់ធ្ងន់ថា៖
“មមាញឹកស្រាវជ្រាវធ្វើ់វិសោធនកម្មនឹងបំពេញបន្ថែមច្បាប់ដីធ្លីដើម្បីជំនះពុះពារ
លើការអន់ខ្សោយឆ្លើយតបល្អជាងនឹងសំណូមពរអំពីការរៀបចំសមហេតុសមផល ការប្រើប្រាស់ដីធ្លី ត្រូវតាមគោលដៅធានាផលប្រយោជន៏ការពារបរិស្ថាន។ លើក
កំពស់គុណភាព នឹងការពារដីស្រែ ធានាសន្តិសុខស្បៀងអាហារជាតិ រក្សាភ្ជាប់ស្ថិរភាពនយោបាយសង្គមនឹងអភិវឌ្ឌ្យដោយចីរភាព។” ស្តីពីការងារប្រយុទ្រប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ អគ្គលេខាNguyen Phu
Trong អះអាងថា៖ស្ថានភាពអំពើពុករលួយការខ្ជះខ្ជាយនៅតែធ្ងន់ធ្ងរណាស់ នឹងជាការសាកល្បងធំ១ ចំពោះតួរនាទីជាអ្នកដឹកនាំរបស់បក្សនឹងការគ្រប់គ្រង
របស់រដ្ឋ។អគ្គលេខាបញ្ជាក់ថា៖
“មជ្ឈឹមសង្កត់ធ្ងន់ថា៖ត្រូវស្វិតស្វាញនឹងជំរុញខ្លាំងភារកិច្ចតស៊ូប្រយុទ្រប្រឆាំងអំពើ
ពុករលួយ ការខ្ជះខ្ជាយ តាមស្មារតីនៃសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១
របស់បក្សនឹងសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១។ បន្តជ្រួត
ជ្រាបអនុវត្តយ៉ាងទៀងទាត់បណ្តាទស្សនះសតិអារម្មណ៏ដឹកនាំ នឹងភារកិច្ច ដំណោះស្រាយនៃសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៣នីតិកាលទី១០ ដោយផ្សាខ្ជាប់ជាមួយ ការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ នីតិកាលទី១១។ យកចិត្តទុកដាក់ដល់ទាំងការងារបង្ការនឹងប្រយុទ្រប្រឆាំង។ លើកកំពស់តួរនាទីការទទួលខុសត្រូវ របស់គណះកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាចនឹងអ្នកនាំមុខ។ ពង្រីកតួរនាទី ជាអ្នកឃ្លាំមើលរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជនរណសិរ្សមាតុភូមិប្រជាជន នឹង
សាធារណះមតិ។”
ចំពោះបញ្ហា១ចំនួនអំពីគោលនយោបាយសង្គមនឹងប្រាក់ខែពីឥឡូវនេះដល់ឆ្នាំ
២០២០ អគ្គលេខា Nguyen Phu Trong បានសំណូមពរថា៖ ត្រូវជ្រួតជ្រាបដោយ ទៀងទាត់នូវទស្សនះសតិអារម្មណ៍ដឹកនាំរបស់បក្សដោយ ចាត់ទុកការកែលំអរការ លើកស្ទុយជីវភាពខាងសំភារះនឹងស្មារតីដល់អ្នកមាន គុណូបការនឹងការធានា
សុខុមាលភាពសង្គម គឺជាភារកិច្ចប្រចាំនឹងសំខាន់។ ទន្ទឹមនឹងនោះត្រូវស្រាវជ្រាវកសាងយ៉ាងមមាញឹកគំរោងកែទម្រង់របបប្រាក់ខែដំណាក់កាល ២០១៣-២០២០ រួមជាមួយបណ្តាគំរោងពាក់ព័ន្ធ បង្កឲ្យមានការបោះជំហានធំ១ ក្នុងការបង្កើតប្រភពធានាឲ្យការកែទម្រង់ប្រាក់ខែទទួលបានលទ្ធផលល្អ៕