បក្សពលករកូរ៉េខាងជើងនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចអាទិភាពឯកភាពប្រទេសជាតិ

(VOVworld)-នាថ្ងៃទី៩ឧសភា មហាសន្និបាតលើកទី៧របស់បក្សពលករកូរ៉េខាង ជើងបានបិទបញ្ចប់ដោយការដែលលោក គីម ជុង​អ៊ុន បានជ្រើសតាំងជាប្រធាន
បក្សនេះ រួមទាំងអនុម័តនូវគោលនយោបាយជម្រុញការកសាងសេដ្ឋ​កិច្ចនិងពង្រឹង
កងកម្លាំងនុយក្លេអ៊ែរការពារជាតិ។ អង្គប្រជុំក៏បានអនុម័តលើ គោលនយោបាយ
មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើកលែងតែអធិបតេយ្យភាព របស់កូរ៉េខាងជើង
នេះទទួលរងការគំរាមកំហែងដោយប្រទេសមហាអំណាចនុយក្លេអ៊ែរដទៃ ព្រម
ទាំងឆ្ពោះទៅគោលដៅផ្សះផ្សារឡើងវិញទំនាក់ទំនងអន្តរកូរ៉េ។

បក្សពលករកូរ៉េខាងជើងនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចអាទិភាពឯកភាពប្រទេសជាតិ - ảnh 1
ថ្នាក់ដឹកនាំ គីម ជុងអ៊ុន នៅក្នុងមហាសន្និបាតបក្សពលករលើក
ទី៧នាថ្ងៃទី៩ឧសភា (រូបថតៈKyodo/TTXVN)

        នេះជាមហាសន្និបាតរបស់បក្សពលករកូរ៉េខាងជើងដែលត្រូវបាន​ធ្វើឡើង​
ជា​លើកទីមួយ​ក្នុង​រយៈពេល​៣៦ឆ្នាំ ហើយក៏ជាមហាសន្និបាត ដំបូងដែលប្រ
ព្រឹត្តទៅក្រោមការដឹកនាំរបស់លោក គីម ជុង​អ៊ុន ។ មហាសន្និបាត នេះមានអត្ថ
ន័យទទួលស្នងមរតកប្រពៃណី និងបូកសរុបរាល់សមិទ្ធិដែល បក្សនេះទទួល
បាននាពេលកន្លងទៅ ជាពិសេសកំណត់គោលមាគ៌ា គោលនយោបាយនិងទិស
ដៅរបស់បក្សពលករនេះក្នុងស្ថា​នភាពថ្មី។

        ភារកិច្ចអាទិភាពត្រូវបានដាក់ចេញ

        នៅក្នុងមហាសន្និបាតលើកនេះ  ថ្នាក់ដឹកនាំ គីម ជុង​អ៊ុន បានអះអាងថា ភារកិច្ចរបស់បក្សគឺពង្រឹងនូវគោលនយោបាយស្តីពីការកសាងសង្គមនិយម កែ លំអរជីវភាពរស់នៅរបស់ប្រជាជន ឯកភាពប្រទេសជាតិក៏ដូចជាពង្រឹងថែម
ទៀត កម្លាំងពលំរបស់បក្ស។ ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥
ឆ្នាំ ២០១៦-២០២០ របាយការណ៍បានលើកច្បាស់ថា ភារកិច្ចចាំបាច់គឺត្រូវអនុវត្ត
ល្អ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​សំដៅបង្កើនកំណើនសេដ្ឋកិច្ចលើគ្រប់វិ
ស័យ និងដាក់គ្រឹះស្ថានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តភាព។

        ស្តីពីទំនាក់ទំនងរវាងកូរ៉េទាំងពីរភាគ លោក​ គីម ជុង​អ៊ុនបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតសម្រាប់បក្សពលករកូរ៉េខាងជើងពេលនេះគឺអនុវត្តការ ​ឯក
ភាពប្រទេសជាតិទាំងមូល។​ដើម្បីសម្រេចបានភារកិច្ចនេះ  បញ្ហាចំពោះមុខគឺ​ត្រូវកែលំអរជាសារវ័ន្តនូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូង តាមនោះភាគីទាំងពីរ ត្រូវគោរពគ្នាទៅវិញទៅមកនិងឆ្ពោះទៅការជួបសន្ទនាដើម្បីបើកចេញទំព័រថ្មី សម្រាប់ទំនាក់ទំនងអន្តរកូរ៉េនេះដើម្បីភាពសម្បូរុងរឿងរួម។

បក្សពលករកូរ៉េខាងជើងនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចអាទិភាពឯកភាពប្រទេសជាតិ - ảnh 2
តំណាងចូលរួមក្នុងមហាសន្និបាត(រូបថតៈ AFP/TTXVN)

        សាធារណមតិអន្តរជាតិស្តីពីគោលមាគ៌ាថ្មីរបស់កូរ៉េខាងជើង

        រាល់បំរ៉ែបំរួលក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិត្រូវបានមហាសន្និបាត
បក្ស ពលករកូរ៉េខាងជើងលើកទី៧នាំចេញគឺមិនសូវទទួលបានការស្រុះចិត្តគំនិត
ពីកូរ៉េ​ខាងត្បូងទេ។ ក្នុងសេចក្តីប្រកាសនាថ្ងៃទី៩ឧសភា ក្រសួងការពារជាតិកូរ៉េ
ខាង ត្បូងបានជូនដំណឹងថា កូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិនឹងមិនទទួល
ស្គាល់ កូរ៉េខាងជើងជាប្រទេសមហាអំណាចនុយក្លេអ៊ែរជានិច្ច។ ទន្ទឹមជាមួយគ្នា
នោះ ក្រ សួងការពារជាតិកូរ៉េខាត្បូងក៏បានលប់ចោលសំណើរជួបសន្ទនាយោធា
រវាងកូរ៉េ ទាំងពីរដោយថ្នាក់ដឹកនាំគីម ជុង​អ៊ុនលើកឡើង។ កូរ៉េខាងត្បូងបានចាត់
ទុកថា សំណើរពោលខាងលើគ្មានសុឆន្ទះ​ ព្រមទាំងអំពាវនាវឲ្យកូរ៉េខាងជើងកុំ
បង្ករឿង ហេតុនិងឆ្ពោះទៅការរំសាយអាវុធនុយក្លេអ៊ែរ។

        សេចក្តីប្រកាសមួយចំនួននៅក្នុងសន្និបាតលើកនេះក៏បានទាក់ទាញការ យកចិត្តទុកដាក់ពិសេសពីប្រទេសជប៉ុន រុស្ស៊ី អាមេរិក និងចិន ជាបណ្តាប្រទេស មានការព្រួយបារម្ភអំពីការរីករាលដាលអាវុធនុយក្លេអ៊ែរក៏ដូចជាបំរ៉ែបំរួលនយោ បាយផ្ទៃក្នុងរបស់កូរ៉េខាងជើងដែរ។ ប៉េកាំងបានពិនិត្យថា នាប៉ុន្មានឆ្នាំថ្មីៗនេះ
កូរ៉េ​ខាងជើងបានបន្ធូស្រាលនូវគោលនយោបាយសេដ្ឋកិច្ច។​ក្នុងពេលជាមួយគ្នា
នោះ មជ្ឈដ្ឋានអ្នកវិភាគប៉ារីសបានចាត់ទុកថា នេះជាឱកាសសម្រាប់លោក គីម
ជុង​អ៊ុនពង្រឹងសិទ្ធិអំណាចរបស់ខ្លួន។ រីឯប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចាត់ទុក
ថា ការដែលកូរ៉េខាងជើងដាក់ចេញវិធានការសកម្មក្នុងបញ្ហានុយក្លេអ៊ែរតាមរយៈ
ការ សន្ទនានោះ មានន័យថា ស្ថានភាពលើឧបទ្វីបកូរ៉េក៏ដូចជាទំនាក់ទំនងរវាង
អាមេរិកនិងកូរ៉េខាងជើងកាន់តែក៏ធូស្រាលដែរ។

       មហាសន្និបាតគណៈបក្សពលករកូរ៉េខាងជើងបានប្រព្រឹត្តទៅក្នុងកាលៈ
ទេសៈដែលថ្នាក់ដឹកនាំគីម ជុង​អ៊ុនបានកាន់អំណាចជិត៥ឆ្នាំ។ ដោយរាល់សេច ក្តីប្រកាសរបស់ថ្នាក់ដឹកនាំរូបនេះ សហគមន៍អន្តរជាតិសង្ឃឹមថា កូរ៉េខាងជើងនឹង មានការផ្លាស់ប្តូរនិងខំប្រឹងប្រែងដើម្បីពិភពលោកមួយគ្មាននុយក្លេអ៊ែរនិងអនុវត្ត
ពេញលេញភារកិច្ចមិនរីកសាយអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ