បើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និង EU

(VOVWORLD) -កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម -សហភាពអឺរ៉ុប (EVIPA) ទើបនឹងបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ នៅទីក្រុងហាណូយ ក្រោយរយៈពេលចរចាជាច្រើនឆ្នាំមក។ ព្រឹត្តិការនណ៍នេះបានគូសសញ្ញាការវិវឌ្ឍដ៏សំខាន់មួយក្នុងទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - EU ឲ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការប្រកបដោយសមភាព និងមានផលប្រយោជន៍ដូចគ្នាផងដែរ។

ដៃគូសមភាព ឈ្នះ  - ឈ្នះទាំងអស់គ្នា

ជាកិច្ចព្រមព្រៀងមួយ ដែលមានកម្រិតសន្យាយ៉ាងស៊ីជម្រៅ លើគ្រប់ជ្រុងជ្រោយ គ្របដណ្ដប់មកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបណ្ដាបញ្ហាអភិវឌ្ឍន៍ដោយចីរភាពនោះ EVFTA និង EVIPA នឹងបើកឱកាសដ៏ធំធេង ដើម្បីភាគីទាំងពីរទាញយកសក្តានុពល និងបំពេញបន្ថែមគ្នាទៅវិញទៅមក ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងជំរុញការអភិវឌ្ឍន៍ដោយចីរភាព។ តាមនោះ រួមចំណែកធ្វើឲ្យស៊ីជម្រៅ និងរួមបញ្ចូលផលប្រយោជន៍ដ៏យូរអង្វែងរវាងភាគីទាំងពីរ។ ជាពិសេស ចំពោះវៀតណាម EVFTA នឹងជួយ កំណើន GDP របស់វៀតណាមកើន ៤,៦% ហើយការនាំចេញរបស់វៀតណាមទៅកាន់ EU កើន ៤២,៧ % នាឆ្នាំ ២០២៥ ខាតមុខ។

បើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និង EU - ảnh 1 បើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និង EU

ការដែល EU បានចុះហត្ថលេខាលើ FTA ជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយគឺជាវៀតណាម ព្រមទាំងជាប្រទេសទី ៤ នៅអាស៊ីបានសរឲ្យឃើញថា EU បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម គោរពទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទ្វេភាគី។ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានអះអាងថាថា៖

“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA កិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) បានអះអាងនូវឋានៈយ៉ាងខ្លាំងក្លារបស់វៀតណាមនៅលើឆាកអន្តជាតិ ដូចជាប្រទេសមួយដែលបានរួមវិភាគទានដ៏ធំធេង និងប្រកបដោយមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម តាមទិសសេរីភាវូបនីយកម្ម។ EVFTA ក៏ដូចជា IPA បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ៗនាំទំនាក់ទំនងវៀតណាម - EU ឡើងកំពស់ថ្មីមួយ និងសមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរផងដែរ“។

តាមការវាយតម្លៃរបស់ EU បានសឲ្យដឹងថាEVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយបំណងប្រាថ្នាធំបំផុត ដែល EU ធ្លាប់ព្រមព្រៀងជាមួយប្រទេសកំពុងអភិវឌ្ឍន៍។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានអះអាងនូវផលប្រយោជន៍រួមរបស់វៀតណាម និង  EU ក្នុងការរួមគ្នាជំរុញការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ ពាណិជ្ជកម្មសេរី និងវិនិយោគប្រកបដោយសមភាព តម្លាភាព និងពឹងផ្អែកលើច្បាប់។ លោកស្រី Cecilia Malmström ឧត្តមស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានអះអាងថា៖

“រាល់ការសន្យាអំពីការប្រតិបត្តិដោយសមភាព យុត្តិធម៌ គាំពារសុវត្ថិភាព និងពេញលេញសម្រាប់កញ្ចប់វិនិយោគ និងវិនិយោគិននានារបស់គ្នាក្នុង EVFTA និង EVIPA នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងបរិយាកាសគតិយុត្តិ និងវិនិយោគដោយតម្លាភាព។ តាមនោះ វៀតណាមនឹងទាក់ទាញវិនិយោគិនពី EU និងបណ្ដាប្រទេសដទៃទៀតជាច្រើន“។

ខិតខំប្រេងប្រែងឆ្លងកាត់រាល់ការសាកល្បង និងក្ដាប់ជាប់ឱកាស

ដំណើរការរយៈជាង ១០ ឆ្នាំ នៃការសន្យាលុបចោលពន្ធមិនត្រឹមតែជួយវៀតណាមជំរុញខ្លាំងការនាំចេញផលិតផលដែលមានប្រៀបខ្លាំងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យសហគ្រាសវៀតណាមរីកចម្រើន និងបន្សាំនឹងការធ្វើសមាហរណកម្មទៀតផង។ ការចរចាលើកិច្ចព្រមព្រៀងទាំងនេះបានជួយឲ្យវៀតណាមអះអាងនូវសមត្ថភាពក្នុងការចរចាសេដ្ឋកិច្ច ការទូត ក៏ដូចជាអះអាងនូវឋានៈរបស់ដៃគូជឿទុកចិត្តគ្នា និងមានសមត្ថភាពគ្រប់គ្រាន់។ លោករដ្ឋមន្ត្រី  Tran Tuan Anh បានឲ្យដឹងថែមទៀតថា៖

“យើងខ្ញុំចាត់ទុកថា នារយៈពេលកន្លងទៅ ដោយមានបទពិសោធន៍ជាក់ស្ដែង ក៏ដូចជាគោលការណ៍ឥតងាករេរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិនោះ រាល់កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលនាពេលខាងមុខ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងប្រជាជនអាចទាក់ទងផ្ទាល់ជាមួយកិច្ចព្រមព្រៀង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានផ្ដោតសំខាន់លើរាល់យន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម ព្រមទាំងកសាងផែនការ ដើម្បីជួយឧបត្ថម្ភ ក៏ដួចជារួមជាមួយសហគ្រាសការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន“។

ពិតណាស់ថា ការចុះហត្ថលេខាលើ EVFTA និង EVIPA គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយក្នុងដំណើរការរយៈពេល ៣០ ឆ្នាំ នៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - EU ។ នាបច្ចុប្បន្ននេះ រដ្ឋសភាវៀតណាម និង សភាអឺរ៉ុបនឹងផ្ដល់សច្ចាប័នលើ EVFTA EVIPA យ៉ាងឆាប់ៗ ដើម្បីអនុវត្តន៍ជាផ្លូវការ រួមចំណែកដ៏សំខាន់ទៅក្នុងការនាំទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - EU ឡើងកម្ពស់ថ្មីមួយ  រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព វឌ្ឍន៍ភាពនៃភាគីទាំងពីរ ក៏ដូចជានៅតំបន់អាស៊ី-អឺរ៉ុប និងលើពិភពលោកផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ