ប៉ាគីស្ថាននិងការសាកល្បងនានាដែលបានព្យាករណ៍ ទុកជាមុន។

Vovworld- អតីតនាយករដ្ឋមន្រ្តី Nawaz Sharifធ្លាប់ទទួលស្គាល់ថាៈលោកទទូល
គ្រប់គ្រងប្រទេសប៉ាគីស្ថាន១ក្នុងស្ថានភាពច្របុកច្របល់។នោះគឺសេដ្ឋកិច្ចធ្លាក់
ចុះដូនដានទាំងស្រុង។អត្រាបាត់អាជីពខ្ពស់​ ផលិតកម្មត្រូវផ្អាក។អគ្គិសនីត្រូវផ្តាច់
នៅដំប់ជាច្រើននៅប៉ាគីស្ថានដោយការរងផលប៉ះពាល់ពីវិបត្តិថាមពល។ល។នេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលត្រូវទទួលការរិះគន់ដ៍ធ្ងន់ធ្ងរ។ម៉្យាងទៀតនា
ឆ្នាំទៅមិញ GDP របស់ប៉ាគីស្ថានបានបន្ថយជិត៣%និងអតិផរណាបានកើនដល់
១១% ។ទន្ទឹមនឹងនោះអំពើហឹង្សានៅប្រព្រិត្តនៅប្រទេសនេះជារៀងរាល់ថ្ងៃ។ក្នុងថ្ងៃបោះឆ្នោតទី១១ឧសភា​ បានមានមនុស្សតិចបំផុត៣២នាក់ត្រូវស្លាប់និង
២២៤នាក់ទៀតរងរបួសក្នុងការវាយប្រហារចំនួន៤០លើទូទាំងប្រទេស។ជាជន
១រូបដែលមានបទពិសោធលើឆាកនយោបាយ​ប៉ាគីស្ថានដោយកាន់ដំណែងជា
នាយករដ្ឋមន្រ្តី២លើកមុននេះ​ លោកNawaz Sharifយល់បានច្បាស់នូវបញ្ហាក្តៅគគុក
ក្នុងសង្គមប៉ាគីស្ថាន។ដោយហេតុនេះលោកបាននាំចេញពាក្សស្លោក”  ខឿនសេដ្ឋកិច្ច
ខ្លាំង​ប៉ាគិស្ថានខ្លាំង     “។

                  

ប៉ាគីស្ថាននិងការសាកល្បងនានាដែលបានព្យាករណ៍ ទុកជាមុន។ - ảnh 1
រូបថត​Internet

ដើម្បីអនុវត្តបានប្រការនេះគោលដៅសំខាន់របស់រដ្ឋាភិបាលថ្មីនៃប្រទេសនេះគឺនឹង
ជំរុញសេដ្ឋកិច្ច  តស៊ូប្រយុទ្ឋប្រឆាំងនឹងជាមួយអំពើពុករលួយនិងស្វែងរកដំណោះ
ស្រាយឲ្យវិបត្តិថាមពលនាបច្ចុប្បន្ននេះ។ថ្លែងមតិជាមួយអ្នកគាំទ្របន្ទាប់ពីជ័យជំនះ
លោក Nawaz Sharifបានអំពាវនាវឲ្យសម្រុះសម្រួលពេលដែលស្នើឲ្យគណបក្ស
ទាំងឡាយរួមអង្គុយចូលតុចរចារនិងដោះស្រាយបណ្តាបញ្ហានៃប្រទេសជាតិ។

បរិយាកាសនៅប៉ាគីស្ថានត្រូវបានពណ៏នាដូចជាបរិយាកាសពិធីបុណ្យបន្ទាប់ពីការបោះ
ឆ្នោតប្រជាជនសប្បាយរីករាយចំពោះមុខឱកាសប្រទេសជាតិនឹងមានការផ្លាស់ប្តូរនា
ពេលខាងមុខ។ប៉ុន្តែការផ្លាស់ប្តូរនេះពឹងផ្អែកទាំងស្រុងទៅលើសមទ្ឋភាពដឹកនារបស់
លោកNawaz Sharif៕

ប្រតិកម្មទៅវិញ

ផ្សេងៗ