បង្កើតកម្លាំងចលករថ្មីអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព

(VOVWORLD) - ការបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាសំដៅរំដោះជាអតិបរមា កៀងគរនិងប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធាន ហើយបង្កើតកម្លាំងចលករ ថ្មីអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព គឺជាប្រធានបទនៃអត្ថ បទសរសេររបស់នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ដែល បានចុះផ្សាយលើសារព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះ។ 

   ក្នុងអត្ថបទសរសេរនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចអោយបានល្អប្រពៃនូវបណ្ដា គោលដៅដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ ហើយបង្កើតឡើង មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាពក្នុងទសវត្សខាងមុខនោះ គឺត្រូវតែបន្តផ្លាស់ប្ដូរថ្មីមនសិការក៏ដូចជាសកម្ម ភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីរំដោះជា អតិបរមា កៀងគរនិងប្រើប្រាស់គ្រប់ប្រភពធន ធានប្រកបដោយប្រសិទ្ធភាព។

បង្កើតកម្លាំងចលករថ្មីអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព - ảnh 1 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅទស្សនាពិព័រណ៍ផលិតផលបច្ចេកវិទ្យា "Make in Vietnam"

        តាមលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា ទោះជាប្រទេសឬ ប្រជាជាតិណាក៏ដោយដែលចង់សម្រេចបាននូវភាពសម្បូររុងរឿងនោះគឺសុទ្ធ តែត្រូវកៀងគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធាន ដើម្បី បម្រើការអភិវឌ្ឍ។ ចំពោះប្រទេសវៀតណាម ដើម្បីអនុវត្តភារកិច្ចនេះអោយបាន ល្អ ត្រូវការផ្ដោតទៅលើទិសដៅធំៗដូចតទៅ៖

        ដំបូងឡើយ វៀតណាមត្រូវបន្តផ្លាស់ប្ដូរថ្មីគំរូកំណើនដោយផ្សាភ្ជាប់នឹងការ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ កំណត់ជម្រើសអាទិភាពអោយបានត្រឹមត្រូវ ដើម្បីរំដោះ កៀងគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធាន ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍវិស័យ វិជ្ជាជីវៈថ្មី។ វៀតណាមត្រូវចូលរួមបដិវត្តន៍ ឧស្សាហកម្មលើកទី៤ដោយស្មារតីម្ចាស់ការនិងច្នៃប្រឌិត សំដៅជំរុញការអភិវឌ្ឍ វិទ្យាសាស្ត្របច្ចេកវិទ្យាលើគ្រប់វិស័យ ជំរុញការផ្ទេរប្ដូរឌីជីថលជាតិ ក្នុងនោះផ្ដោត ទៅលើសេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ រដ្ឋអំណាចអេឡិចត្រូនិកនិងឆ្ពោះទៅ រដ្ឋអំណាចឌីជីថល។ វៀតណាមក៏ត្រូវការសុក្រិតរបៀបរបប ច្បាប់ស្ដីពីសហ គ្រាស ការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព កម្មសិទ្ធិបញ្ញា ពាណិជ្ជ កម្ម វិនិយោគ អាជីវកម្ម ដើម្បីបង្កើតភាពងាយស្រួលសម្រាប់អង្គការនិងបុគ្គលទាំង អស់អាចចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។ វៀតណាមត្រូវតែបង្កើតឡើង ជំហាន លោតផ្លោះក្នុងគុណភាពប្រភពធនធានមនុស្ស បំពេញយន្តការ គោល នយោបាយទាក់ទាញ ប្រើប្រាស់អ្នកមានទេពកោសល្យ ប្រភពធនធានមនុស្ស មានគុណភាពខ្ពស់ មិនរើសអើងជនជាតិវៀត ណាមនៅក្នុងស្រុកឬកំពុងរស់នៅ ឯបរទេស រួមទាំងអ្នកជំនាញអន្តរជាតិមកធ្វើការនៅវៀតណាមផងដែរ។

        លើសពីនេះទៅទៀត ដើម្បីរំដោះជាអតិបរមានូវប្រភពធនធានទាំងអស់ គឺត្រូវការប្រកាន់យ៉ាងខ្ជាប់និងជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈនៃមហាសន្និបាតលើកទី១២របស់បក្សនោះគឺ “ទីផ្សារដើរតួនាទីស្នូលក្នុងការកៀងគរនិង បែងចែកប្រភពធនធានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ព្រមទាំងជាកម្លាំង ចលករដើម្បីរំដោះកម្លាំងផលិតកម្មផងដែរ” ហើយ “ប្រភពធនធាននានារបស់រដ្ឋ ត្រូវបានបែងចែកតាមយុទ្ធសាស្ត្រ តាមផែនការមេដ៏ស្របទៅតាមយន្តការទីផ្សារ”។ ត្រូវដោះបណ្ដា “ចំណង” ក្នុងយន្តការ គោលនយោបាយដែលបណ្ដាលអោយ ប្រភពធនធានត្រូវបានរំដោះយ៉ាងយឺតយ៉ាវ ប្រឆាំងនឹងបាតតុភូត “រដ្ឋអោប ប្រសោប” “មិនមែនទីផ្សារ” ដែលនៅតែគងវង្សក្រោមគ្រប់រូបភាព ជាពិសេសគឺ ធានាគោលការណ៍ប្រកួតប្រជែងដោយសមភាពក្នុងការអភិក្រមនឹងប្រភព ធនធាន ដើម្បីជួយអោយប្រភពធនធាននោះមកដល់ចំអាស័យដ្ឋានដែលមាន លទ្ធភាពប្រើប្រាស់ដោយប្រសិទ្ធភាព។

        ទីបី ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវយន្តការ គោលនយោបាយដើម្បីទាក់ទាញ ប្រភពធនធានមិនមែនរដ្ឋ លើកកំពស់ប្រសិទ្ធភាពនៃការវិនិយោគរបស់រដ្ឋ និង សកម្មភាពអាជីវកម្មដោយទុនរបស់រដ្ឋ។ ត្រូវការសុក្រិតរបៀបរបប ច្បាប់ យន្តការ គោលនយោបាយទាក់ទាញដើមទុនពីបណ្ដាសមាសភាគសេដ្ឋកិច្ច វិនិយោគិនទាំងជាតិនិងអន្តរជាតិដើម្បីជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ធានាផលប្រយោជន៍សុខដុមរវាងរដ្ឋ វិនិយោគិននិងសង្គម។ នេះគឺជាដំណោះ ស្រាយលោតផ្លោះដើម្បីពន្លឿនល្បឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។         ទីបួនគឺត្រូវក្ដាប់ជាប់ដោយម្ចាស់ការ ហើយឆ្លៀតយកនិន្នាការផ្ទេរប្ដូរមុខរបរ វិជ្ជាជីវៈនិងការផ្ទេរប្ដូរប្រភពធនធានដែលកំពុងប្រព្រឹត្តទៅនាបច្ចុប្បន្ន ដើម្បីលើក កំពស់សមត្ថភាពទាក់ទាញនិងប្រើប្រាស់ប្រភពធនធានពីខាងក្រៅ ដើម្បីទទួល យកហើយប្រែក្លាយធនធានបរទេសទៅជាធនធានផ្ទៃក្នុង។ ការទាក់ទាញដើមទុន FDI ត្រូវផ្លាស់ប្ដូរពីការផ្ដោតសំខាន់ទៅលើបរិមាណទៅជាការផ្ដោតសំខាន់ទៅ លើគុណភាព ផ្ដល់អាទិភាពដល់គម្រោងនានាដែលបង្កើតឡើងតម្លៃបន្ថែមខ្ពស់ មានបច្ចេកវិទ្យានិងគំរូគ្រប់គ្រងទំនើបៗ អាចតភ្ជាប់នឹងខ្សែសង្វាក់ផលិតកម្មនិង ផ្គត់ផ្គង់សកល។         ទន្ទឹមជាមួយគ្នានេះ ត្រូវការឆ្លៀតយកឱកាសនៅពេលចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មជំនាន់ថ្មីដូចជាកិច្ចព្រមព្រៀង CPTPP EVFTA RCEP ក៏ដូចជាកិច្ច ព្រមព្រៀងផ្សេងៗទៀត សំដៅទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ ទទួល យកបច្ចេកវិទ្យានិងចូលរួមខ្សែសង្វាក់តម្លៃសកល។

        លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជា ឆ្នាំដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាន ព្រមទាំងជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ នៅចំពោះមុខឱកាសនិងកាលានុវត្តភាពថ្មីនេះ ដើម្បីអាចលើកកំពស់ ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ គឺទាមទារអោយប្រទេសទាំងមូលត្រូវ មានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ កិច្ចខិតខំប្រឹងប្រែងធំៗ ធ្វើសកម្មភាពយ៉ាង ប្ដូរផ្ដាច់ ជាពិសេសគឺជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ដើម្បីរំដោះជាអតិបរមា កៀងគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធាន ដើម្បីបង្កើត ឡើងកម្លាំងចលករថ្មីអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ