|
លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញ (giaoduc.net.vn) |
Vovworld-ពិនិត្យឡើងវិញយន្តការបង្កា
ចំពោះស្ថានភាពបទល្មើសពុករលួយនៅមានទំនោរកើនឡើងលើវិស័យជាច្រើនដោយល្បិចកលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ លោក Do Kim
Tuyen អគ្គនាយករងអគ្គស្នងការបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស(ក្រសួងនគរ
បាល)សមាជិកសភាទីក្រុងហាណូយបានចាត់ទុកថា ស្ថាប័នមានសម័ត្ថកិច្ចរបស់
វៀតណាមត្រូវវាយតំលៃឡើងវិញយន្តការអធិការកិច្ចគ្រប់គ្រង។
“ការងារបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស បង្កាប្រឆាំងនឹងអំពើពុករលួយ
ជាខ្លឹមសារដ៏សែនសំខាន់។ យើងខ្ញុំស្នើរថា នាពេលខាងមុខរដ្ឋសភាបន្តយកចិត្ត
ទុកដាក់បញ្ជាយ៉ាងស្វិតស្វាញ ឃ្លាំមើលការអនុវត្តកិច្ចការនេះ។ ត្រូវទប់ស្កាត់កង្វះ
ខាតក្នុងការគ្រប់គ្រងរដ្ឋដោយការកសាងយន្តការ ព្រមទាំងពិនិត្យឡើងវិញ យន្តការ
អំពីអធិការកិច្ច ត្រួតពិនិត្យនិងដោះស្រាយ។”
តាមអនុប្រធានគណៈកម្មាធិការយុត្តិធម៍លោក Nguyen Dinh Quyen ថា បណ្ដាវិធានការបង្កានាបច្ចុប្បន្នមិនសូវមានប្រសិទ្ធភាព។
“យើងត្រូវពិនិត្យឡើងវិញយន្តការបង្កា។ នាបច្ចុប្បន្ន យើងខ្ញុំបានឃើញ
វិធានការមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងបណ្ដាវិធានការគឺប្រកាសដ៏ចំហរតម្លាភាពនូវបទដ្ឋានទាំងអស់។ ធ្វើដូច្នេះទើបប្រឆាំងបានអំពើពុករលួយ។ អំពីការដោះស្រាយអំពើពុករលួយត្រូវបង្កើនការដោះស្រាយព្រហ្មទណ្ឌម៉ឹងម៉ាត់។”
សុក្រិដ្ឋប្រព័ន្ធច្បាប់បង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
លោកស្រី Nguyen Thi Quyet Tam សមាជិការសភាទីក្រុងហូជីមិញបានស្នើរ
ពិនិត្យឡើងវិញបណ្ដាករណីអំពើពុករលួយដែលបានរកឃើញដើម្បីរកឃើញការ
ខ្វះរបស់ច្បាប់ ពីនោះរដ្ឋសភានឹងផ្ដល់អាទិភាពពេលវេលាតាក់តែងច្បាប់បំរើឲ្យ
ការងារបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
អនុប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមលោក Do Manh Hung បានស្នើរត្រូវមានប្រព័ន្ធបង្កាប្រយុទ្ធប្រឆាំងនឹងអំពើរឲពុករលួយខ្លាំងក្លាក្រោមឳវាទ
រដ្ឋសភា។ វៀតណាមបានមានគណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រយុទ្ធ
ប្រឆាំងនឹងអំពើពុករលួយជាមួយតួនាទីដ៏ខ្ពស់។ ប៉ុន្តែសកម្មភាពស្នូលនៃ គណៈកម្មាធិការនេះគឺបង្កើតគោលការណ៍គោលមាគ៌ារបប។ ដោយហេតុនេះ ត្រូវបន្តស្រាវជ្រាវបង្កើតរចនាសម្ព័ន្ធបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្លាំងក្លាឯករាជ្យចំណុះរដ្ឋសភា។
ប្រមូលផ្ដុំរកឃើញករណីពុករលួយធំៗ
អំពីការអនុវត្តការផ្ដន្ទាទោសចំពោះបទល្មើសពុករលួយ សមាជិកសមាជិការសភាជាច្រើនស្នើររដ្ឋសភាត្រូវចេញសេចក្តីសំរេចចិត្តជាមួយគោលដៅជាក់ស្ដែង
សំរាប់ស្ថាប័នអធិការកិច្ចសវនកម្មអយ្យការតុលាការជាដើម ដើម្បីត្រួតពិនិត្យការ
ឲ្យព្យួទោស។ លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញបានចាត់ទុកថា៖
“ត្រូវបង្កើនការតស៊ូបង្ក្រាបបទល្មើស។ ត្រូវដើរចូលកន្លែងប្រមូលផ្ដុំប្រាក់សិទ្ធិអំណាចជាច្រើនហើយកន្លែងនោះត្រឹមតែធ្វើប៉ុន្មានករណីតែប៉ុណ្ណោះគឺស្មើរនឹងរាប់ពាន់ករណីផ្សេងៗ។ ត្រូវបង្កើនត្រួតពិនិត្យអធិការកិច្ចនិងដោះស្រាយម៉ឹងម៉ាត់ប៉ុន្តែ
មិនធ្វើទូលំទូលាយពេកទេ គឺប្រមូលផ្ដុំក្នុងសំណង់កន្លែងមានទុនវិនិយោគច្រើន។”
បណ្ដាសមាជិកសមាជិការសភាក៏ចាត់ទុកថា បង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុក
រលួយជាដំណើរការតស៊ូដ៏យូរអង្វែងស្វិតស្វាញប៉ុន្តែត្រូវមានការប្រែប្រួលតាមឆ្នាំ
នីមួយៗ។ ដូច្នេះបណ្ដាសំណើរដែលបាននាំចេញនៅវេទិការរដ្ឋសភានឹងរួមចំណែក
អនុវត្តប្រកបដោយប្រសិទ្ធភាពភារកិច្ចបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទន្ទឹម
នឹងនោះក៏ជាការអនុវត្ត សំណូមពររបស់សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤
នីតិកាលទី១១របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមជាជំហានៗ៕