បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងអាមេរិក-គុយបា
ANH HUYEN -  
|
បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងអាមេរិក-គុយបា (vietnamplus.vn) |
Vovworld-ដឹកនាំគណៈប្រតិភូអាមេរិកគឺអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក
ដំបន់អាមេរិកឡាទីនលោកស្រី Roberta Jacobson។ ប្រធាននាយកដ្ឋានទទួលបន្ទុក
បញ្ហាទាក់ទិនដល់អាមេរិកលោកស្រី Josephina Vidal ជាដំណាងនៃភាគីគុយបា។
ខ្លឹមសារចរចារបានប្រមូលផ្ដុំទៅលើបញ្ហាអន្តោប្រវេសន៍និងដំណើរការតែងតាំង
ឯកអគ្គរដ្ឋទូតនៅប្រទេសនិមួយៗ។
មុននោះ ភាគីទាំងពីរបានដំណើរការរាល់វិធានការដើម្បីជំរុញទំនាក់ទំនង។ អាមេរិកលុបចោលមួយផ្នែកបទហាមឃាត់ធ្វើដំណើរនិងពាណិជ្ជកម្មជាមួយគុយបា។
ផ្ទុយទៅវិញគុយបាបានដោះលែងឲ្យមានសេរីភាពអ្នកធ្វើសកម្មភាពនយោបាយ
ប្រឆាំងចំនួន៥៣នាក់។ មុននឹងការចរចារនេះ ក្រុមព្រឹទ្ធសមាជិកអាមេរិកគាំទ្របង្កើត
ទំនាក់ទំនងនិងលុបចោលបទហ៊ុំព័ទ្ធបានមកបំពេញទស្សនកិច្ចនៅគុយបាចាប់ពីថ្ងៃទី១៦ដល់១៨មករា។
បង្កើតជំនឿជាក់
បន្ទាប់ពីសេចក្តីប្រកាសនិងរាល់កាយវិការប្រក្រតីទំនាក់ទំនងឡើងវិញរវាងថ្នាក់ដឹក
នាំទាំងពីរអាមេរិកនិងគុយបានាចុងឆ្នាំ២០១៤មក។ ការចរចារលើកនេះត្រូវបានចាត់
ទុកជាឱកាសប្រវត្តិសាស្ត្រដើម្បីភាគីទាំងពីរខិតមកជិតគ្នា។ ប៉ុន្តែជាច្បាស់ណាស់ថា
ទំនាក់ទំនងនេះនៅត្រូវដើរក្នុងកំណាត់ផ្លូវដ៏វែងដោយសាររងឥទ្ធិពល បញ្ហា
ប្រវត្តិសាស្ត្រដែលមិនងាយដោះស្រាយបានឆាបៗនោះឡើយ។
ដំបូងបង្អស់គឺបញ្ហាអន្តោប្រវេសន៍ ជាប្រធានបទមួយបណ្ដាលការខ្វែងគំនិតរវាង
ភាគីទាំងពីរក្នុងអំឡុងច្រើនទសវត្សកន្លងមក។ តាំងពីមុនមក គុយបាជានិច្ចកាល
បដិសេធគោលនយោបាយរបស់អាមេរិកត្រូវបានហៅថាគោលនយោបាយ “ជើងស្ងួត
ជើងទទឹក”។ តាមនោះអាមេរិកកំណត់ថា ពលរដ្ឋគុយបាណាត្រូវបានរកឃើញមាន
វត្តមានមិនស្របច្បាប់នៅដំបន់សមុទ្ររបស់អាមេរិកនឹងត្រូវបានបញ្ជូនត្រឡប់ទៅ
គុយបាវិញ ប៉ុន្តែពេលបានចូលដីគោករបស់អាមេរិកនឹងបានផ្ដល់លិខិតស្នាក់នៅ
បន្ទាប់ពីបានបង្ហាញអត្តសញ្ញាណប័ណ្ណគុយបា។ គោលនយោបាយនេះបានជំរុញ
រលកអន្តោប្រវេសន៍ខុសច្បាប់ពីគុយបាទៅអាមេរិក។ គុយបាជាច្រើនលើកច្រើន
សាររិះគន់យ៉ាងខ្លាំងក្លាគោលនយោបាយនេះរបស់អាមេរិក។ មុននោះនាខែកក្កដា
ឆ្នាំ២០១៤ មន្ត្រីប្រទេសទាំងពីរបានមានជំនួបពិភាគ្សាអំពីបញ្ហាអន្តោប្រវេសន៍ប៉ុន្តែ
មិនទាន់ទទួលបានលទ្ធផលជាក់ស្ដែងណាមួយឡើយ។ បញ្ហាមួយទៀតគឺការដែល
គុយបាបញ្ចុះបញ្ចូលអាមេរិកលុបចោលឈ្មោះគុយបាចេញពីបញ្ជីរាយនាមប្រទេស
គាំទ្រភេរវកម្ម ដែលបានរារាំងគុយបាក្នុងការទាក់ទងនឹងរបបហិរញ្ញវត្ថុអន្តរជាតិ។
និងចុងក្រោយគឺការលុបចោលបទរារាំងធ្វើដំណើរដែលគុយបាអនុវត្តជាមួយអ្នក
ការទូតអាមេរិក។
ដោយមានបរិមាណការងារចរចារនេះ ជំនួបសន្ទនារវាងភាគីទាំងពីរត្រឹមតែជា
ជំហានដំបូងក្នុងការកសាងជំនឿជាក់។ ទោះបីជាបានខំប្រឹងប្រែងនិងសុឆ័ន្ទះប៉ុន្តែ
ដំណើរការប្រក្រតីនេះកំពុងជួបនឹងការរារាំងមួយចំនួន។ នៅខាងភាគីអាមេរិកគឺ
កំលាំងសម្ភោធពីសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋ ជាគណបក្សកំពុង
ក្តោបក្តាប់អំណាចនៅរដ្ឋសភាអាមេរិក។រីឯនៅខាងភាគីគុយបាគឺការប្រឆាំងជំទាស់
របស់ប្រជាជនគុយបាមួយចំនួនដែលរស់នៅអាមេរិកនិងប្រទេសមួយចំនួនលើ
ពិភពលោក។
នៅមានកំណាត់ផ្លូវដ៏វែងនៅខាងមុខ
សំនួរដែលសាធារណៈមតិកំបុងទន្ទឹងរងចាំនាបច្ចុប្បន្នគឺតើដំណើរការប្រក្រតី
ទំនាក់ទំនងអាមេរិកនិងគុយបានឹងចំណាយពេលវេលាប៉ុន្មាន? ដោយមិនអើពើរ
ដល់សម្លេងមិនគាំទ្រដោយពោពេញទៅដោយភាពរើងអើងការព្យាករណ៍ជាច្រើន
បានចាត់ទុកថា ទំនាក់ទំនងរវាងអាមេរិកនិងគុយបានឹងមានជំហានអភិវឌ្ឍន៍
សកម្ម។ កត្តាជួរមុខគឺឧត្តមភាពចំងាយ។ ប្រទេសតទាំងពីរត្រឹមតែមានចំងាយពីគ្នាប្រមាណ១៤៥គីឡូម៉ែត្រតាមផ្ទៃសមុទ្រ ចរាចរនិងការផ្លាស់ប្តូរពាណិជ្ជកម្មដ៏ងាយ
ស្រួល។ សំខាន់ជាងទៀតគឺប្រទេសតទាំងពីរគ្មានបញ្ហាក្រោយសង្គ្រាមឡើយ។
ទំនាក់ទំនងរវាងអាមេរិកនិងគុយបាជាទំនាក់ទំនងស្មុគស្មាញមួយក្នុង
ប្រវត្តិសាស្ត្រពិភពលោកដោយជាងពាក់កណ្ដាលសតវត្សពោពេញទៅដោយការ
សាកល្បង។ហេតុនេះហើយដើម្បីឈានទៅទំនាក់ទំនងប្រក្រតីឡើងវិញទាំង
ស្រុងត្រូវទាមទាពេលវេលានិងការខំប្រឹងប្រែងជាច្រើនពីភាគីទាំងពីរ។ ការចរចារ
លើកនេះជាជំហានដំបូងដើម្បីភាគីទាំងពីរខិតមកជិតនឹងគ្នា ឆ្ពោះទៅជំនឿជាក់
យូរអង្វែង៕
ANH HUYEN