បង្កើតទិសដៅអភិវឌ្ឍន៍សម្រាប់ផ្នែកទេសចរណ៍វៀតណាម
(VOV) /  
(VOVworld)-នាប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកទេសចរណ៍វៀតណាមមានការរីកចំរើន
គួរ ឲ្យកត់សម្គាល់នឹងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ប៉ុន្តែ បើប្រៀបនឹង សក្កា
នុភាពដែលមានស្រាប់នោះ គឺផ្នែកទេសចរណ៍វៀតណាមនៅមិនទាន់ឆ្លៀតយកឲ្យ អស់
នូវឧត្តមភាពរបស់ខ្លួនដើម្បីប្រែក្លាយទៅជាផ្នែកសេដ្ឋកិច្ចមួយមានការរួម ចំណែកដ៏
ធំធេងចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។នាពេលថ្មីៗនេះ ការរិយាល័យនយោ
បាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយសេចក្តី
សម្រេចចិត្តលេខ០៨នាថ្ងៃទី១៦មករា ស្តីពីការអភិវឌ្ឍន៍ផ្នែកទេសចរ ណ៍ ឲ្យក្លាយទៅ
ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិនោះ បានបើកចេញ ទិសដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចនិរន្តរភាពសម្រាប់វៀតណាម។
អស់រយៈពេល១៥ឆ្នាំ (២០០១-២០១៦) ផ្នែកទេសចរណ៍វៀតណាមមានការ អភិ
វឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកសកម្មក្នុងការជម្រុញការផ្លាស់ប្តូររចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច ជម្រុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ និងផ្សព្វផ្សាយរូបភាពទឹកដី
និងមនុស្សវៀតណាម។
|
បង្កើតទិសដៅអភិវឌ្ឍន៍សម្រាប់ផ្នែកទេសចរណ៍វៀតណាម |
ឆ្នាំ២០២០ ផ្នែកទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលបាន៣០ ពាន់
លានដុល្លារអាមេរិក
គោលដៅជាក់ស្តែងរបស់វៀតណាមគឺដល់ឆ្នាំ២០២០ ផ្នែកទេសចរណ៍វៀត ណាម
នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិពី១៧ទៅដល់២០លាននាក់ ភ្ញៀវជាតិចំនួន៨២
លាននាក់ រួមចំណែកជាង១០%នៃ GDP សរុបប្រាក់ចំណូលពីទេសចរទទួលបានប្រមាណ៣៥ពាន់លានដុល្លារ។ ជាពិសេស ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ផ្នែកទេស
ចរណ៍បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ជម្រុញខ្លាំងការ អភិវឌ្ឍន៍របស់ផ្នែក
និងនាំវៀតណាមស្ថិតក្នុងក្រុមប្រទេសមានផ្នែកសេដ្ឋកិច្ចបៃតង អភិវឌ្ឍន៍ជួរមុខ
ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Nguyen Van Tuan អគ្គនាយក នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“សេចក្តីសម្រេចចិត្តលេខ ០៨ ជាឯកសារមានសារៈសម្រាប់ការអភិវឌ្ឍន៍របស់
ផ្នែកទេសចរណ៍។ នេះជាការគូសសញ្ញាពិសេសក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ផ្នែក
ទេសចរណ៍វៀតណាម ហើយនេះក៏ជាលើកដំបូងដែលផ្នែកទេសចរណ៍មានសេចក្តី
សម្រេចចិត្តរបស់ការិយាល័យនយោបាយ។ ដោយទស្សនៈយ៉ាងខ្លាំងក្លានោះ សេច
ក្តីសម្រេចចិត្តនេះបានបង្ហាញនូវការប្តេជ្ញារបស់វៀតណាមក្នុងការបង្កើតឡើងជំ
ហាន អភិវឌ្ឍន៍ថ្មីសម្រាប់ផ្នែកទេសចរណ៍វៀតណាមក្នុងដំណើរការក្លាយទៅជាផ្នែក
សេដ្ឋ កិច្ចមុខព្រួញរបស់ប្រទេសជាតិ”។
ជាក់ស្តែងបនីយកម្មរាល់គោលនយោបាយទៅក្នុងជីវភាពរស់នៅ
ធនធានទេសចរណ៍វៀតណាមត្រូវបានវាយតម្លៃថាគឺពោរពេញទៅដោយសក្តា
នុភាព ខណៈដែលឈរលំដាប់ថ្នាក់ទី២៤ក្នុងចំណោម១៤១ប្រទេសប៉ុន្តែឈរលំដាប់
ថ្នាក់ទី៧៥ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង១៤១អំពីលទ្ធភាពប្រកួតប្រជែងផ្នែកទេស
ចរណ៍សកលលោក។ហេតុដូច្នេះហើយបានជា គោលនយោបាយរបស់ការិយាល័យ
នយោបាយស្តីពីការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ ត្រូវបានចាត់ទុកជាការបោះជំហាន
សកម្មមួយសម្រាប់វិស័យនេះ ព្រមទាំងដាក់ចេញភារកិច្ចនិងដំណោះស្រាយមួយចំ
នួន។ ក្នុងនោះ ប្រមូលផ្តុំពង្រឹងរបៀបរបបនិងគោលនយោបាយស្តីពីការអភិវឌ្ឍន៍
ផ្នែកទេសចរណ៍ បង្កើនការផ្សព្វផ្សាយ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាព
អាជីវកម្មនិងសហគមន៍អភិវឌ្ឍន៍ផ្នែកទេសចរណ៍។លោក Nguyen Van Tuan អគ្គ
នាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថែមទៀតថា៖
“ទស្សនះមួយក្នុងចំណោមទស្សនះពិសេសមានកម្លាំងលោតផ្លោះ របស់គោល
ការណ៍នេះគឺទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចទូទៅ អន្តរស្ថាប័ន អន្តរតំបន់ និងសង្គម
ភាវូបនីយកម្មខ្ពស់ មានខ្លឹមសារវប្បធម៌ជ្រាលជ្រៅ។ដូច្នេះការអភិវឌ្ឍន៍ទេសចរន៍
ជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ របស់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងរបស់សង្គម
ទាំងមូល ដែលក្នុងនោះតួនាទិរបស់សហគមន៍សហគ្រាសនិងសហគមន៍ប្រជាជន
នៅមូលដ្ឋានដើរតួនាទីដ៏សំខាន់។ បញ្ហាសំខាន់បំផុតគឺត្រូវបញ្ជូនគោលការណ៍
គោលនយោបាយក្នុងជីវភាពរស់នៅ និងដើម្បីទទួលបានគោលដៅនេះគឺគ្រប់
ស្ថាប័នត្រូវបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួននៅកំរិតខ្ពស់បំផុត។”
តាមគំរោង នាខែមេសាខាងមុខ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នឹង
សម្រេចសេចក្ដីពង្រាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ចំពោះការអភិវឌ្ឍន៍
ទេសចរណ៍ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យមើល និងអនុម័ត។ កម្មវីធីនេះ
បានកំណត់ច្បាស់ភារកិច្ច ការអនុវត្តគោលមាគា៍ ដែលក្នុងនោះ ប្រគល់ភារកិច្ច
អោយតំបន់នីមួយៗ និងស្ថាប័ននីមួយៗ តាមស្ថានភាពជាក់ស្ដែង។ ពិសេសគឺ
យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីការត្រិះរិះអំពីអភិវឌ្ឍន៍ទេសចរណ៍ ជំរុញខ្លាំង
ការងារឃោសនា លើកកំពស់ចំណេះដឹងរបស់សង្គម និងប្រជាជនអំពីការអភិ
វឌ្ឍន៍ទេសចរណ៍៕
-VOV