បង្កើនការគ្រប់គ្រងព័ត៍មានលើInternet

តុលាកាប្រជាជនទីក្រុងហូជីមិញ (វៀតណាម) ទើបនឹងបានចេញសាលក្រម
វិនិច្ឆ័យទោស ​ចំពោះ Bloger មួយចំនួន ពីបទល្មើសឃោសនា​ប្រឆាំងរដ្ឋ សង្គម​និយម តាមមាត្រា ទី ៨៨ ក្រមច្បាប់ព្រហ្មទ័ណ្ឌ។ មុននោះ ស្ថាប័នសន្តិសុខបានរក
ឃើញ  គេហទំព័រមួយចំនួន មានសកម្មភាពឃោសនា បង្ករឿងហេតុ ញុះញ៉ង់  បំប្លែងការផ្តួចផ្តើមគំនិត ​ គោលនយោ​បាយជាច្រើន របស់ បក្ស រដ្ឋ មូលបង្កាច់និង​​ ប្រឌិតព័ត៍មានចំពោះបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។ រាល់ព័ត៍មាន​មូលបង្កាច់  និងបំផ្លើសទាំងនេះបានបង្កើតឡើងគ្រោះអាសន្នមានពិតជាក់ស្ដែងជាច្រើន ដូច្នេះ
 មានបញ្ហាមួយត្រូវបានដាក់ចេញ គឺ ត្រូវបង្កើនថែមទៀត ការ​គ្រប់គ្រងព័ត៍មាន លើ  បណ្ដាញ Internet ដើម្បីធានារដ្ឋធម្មនុញ្ញ ច្បាប់ ​ដើម្បី​ការអភិវឌ្ឍន៍របស់ប្រទេសជាតិ
វៀតណាម។ ​

បង្កើនការគ្រប់គ្រងព័ត៍មានលើInternet - ảnh 1
បង្កើនការគ្រប់គ្រងព័ត៍មានលើInternet(http://nguyensinhhung.net)

          ដូចជាព័ត៍មានដែលបានផ្សាយហើយថា៖​សារនាការ​ជំនុំជម្រះ​​ទោស ​Bloger 
មួយចំនួនដែល​រំលោភទៅលើ មាត្រា ៨៨ នៃ ក្រមច្បាប់ព្រហ្មទ័ណ្ឌ ​​បាន ប្រព្រឹត្តទៅ  នៅក្នុងសប្ដាហ៍មុន នៅទីក្រុងហូជីមិញ។ មុននោះ​ នាថ្ងៃទី ១២ កញ្ញា  ខុទ្ទកាល័យ
រដ្ឋាភិបាល  បានជូនដំណឹងអំពីការផ្តល់មតិ​របស់ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល វៀត ណាម លោក Nguyen Tan Dung ដែល​បញ្ជាណែនាំ បណ្ដាស្ថាប័នមាន សមិត្ថកិច្ច ត្រួតពិនិត្យ ដោះស្រាយបញ្ហានេះ។ ស្ដីអំពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសារព័ត៍មាន  និងផ្សព្វផ្សាយព័ត៍មាន ​Nguyen Bac Son បានអះអាងថា៖

          “បណ្ដាកម្លាំងអមិត្ត បានប្រើប្រាស់ internet ដើម្បី ផ្សព្វផ្សាយ បំភ្លិចបំផ្លាញ​វៀត​ណាម លើរណសិរ្យជាច្រើន​ វិស័យ​ជាច្រើន ដែលក្នុងនោះមាន វិស័យនយោបាយ  សេដ្ឋកិច្ច និងសតិអារម្ម។ ​អាចនិយាយថា នេះគឺជាឧបាយកលខ្មៅងងឹត​មួយ​ បង្ក​ទំ
នាស់​ក្នុងផ្ទៃ​ក្នុង​បក្ស បង្ខូចទំនុកទុកចិត្តរបស់ប្រជាជន​ចំពោះបក្ស។”​

ក្រោយពីខុទ្ទកាល័យរដ្ឋាភិបាលបានបញ្ជូនមតិបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាលអំពីការទប់ស្កាត់គ្រោះអាសន្នព័ត៌មានប្រឌិត​លើបណ្ដាញ Internet នោះលើ ទំព័របណ្ដាញសង្គម blog លេចចេញព័ត៌មាននិយាយថា ការសរសេរអធិប្បាយលើ
បណ្ដាញ Internet ជាសិទ្ធិសេរីភាពខាងព័ត៌មាន ហើយការរឹតបន្តឹងគ្រប់គ្រង internet គឺរំលោភសេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៌មាន។ អំពីបណ្ដាតុលាការ ជំនុំជំរះទោសបណ្ដា bloger អង្គការបរទេសមួយចំនួនបានសម្ដែងនូរបស់ ដែលហៅ
ថា ព្រួយបារម្មណ៍អំពីស្ថានភាពសេរីភាពខាងនិយាយស្ដីនិងសិទ្ធិមនុស្សនៅវៀត
ណាម។​​នៅវៀតណាមរឺប្រទេសជាច្រើនផ្សេងៗលើពិភពលោក ការបញ្ជូនព័ត៌មាន
លើ Internet សុទ្ធតែត្រូវប្រតិបត្តិតាម​ការកំណត់គោលការណ៍ជាក់ស្ដែង ​ត្រូវធានាចរិត លក្ខណៈបរានុម័តភាពប្រកដ​។ បណ្ដាព័ត៌មានបំប្លែងមូលបង្កាច់បុគ្គលអង្គការ សុទ្ធតែ គឺរំលោភច្បាប់និងជនល្មើសត្រូវទទួលខុសត្រូវចំពោះច្បាប់។ ការបង្កើនស៊ើបសង្កេត​
ដោះស្រាយ​ទំព័របណ្ដាញ់សង្គមតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលរឺ
ការដែលបណ្ដាតុលាការជំនុំជំរះទោសបណ្ដា bloger គឺស្ថិតក្នុងដំណើរការបង្កើនការ គ្រប់គ្រងព័ត៌មានលើបណ្ដាញ់ internet តាមការកំណត់របស់រដ្ឋធម្មនុញ្ញច្បាប់ ធានា ប្រជាជនទាំងអស់បានអនុវត្ត​សិទ្ធិរបស់ខ្លួនដ៏គ្រប់គ្រាន់ក្នុងក្របខ័ណ្ឌច្បាប់។ ស្ដីពី ប្រការនោះរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ Nguyen Bac Son បានលើកច្បាស់
ថា៖

          “ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានកសាងពង្រាងវិសោធកម្ម បំពេញ បន្ថែម និងប្រើប្រាស់លើInternet។ ក្នុងរយៈពេលកន្លង ក្រសួងក៏បានអនុវត្ត វិធានការជា ច្រើនដើម្បីគ្រប់គ្រងនិងកែទម្រង់អំពីរាល់ការរំលោភក្នុងការ ដាក់ចេញព័ត៌មានលើ
Internet តាមកម្រិតពីស្រាលៗដល់ធ្ងន់”។

បង្កើនការគ្រប់គ្រងព័ត៍មានលើInternet - ảnh 2
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ Nguyen Bac Son(http://nguyensinhhung.net)


អាចនិយាយថែមទៀតថា នៅបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៌ដែល ត្រូវបាន ចាត់ទុកថាជាទីកន្លែងសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសាព័ត៌ មានរដ្ឋាភិបាល នៃបណ្តាប្រទេសនេះក៏បានដាក់ចេញរាល់លក្ខខ័ណ្ឌជាក់ស្តែង ដើម្បីគ្រប់គ្រងព័ត៌មាន លើបណ្តាញ់Internet និងបុគ្គល់ អង្គការដែលរំលោភ ជាច្រើនត្រូវបានដោះស្រាយ។ នៅប្រទេសមួយចំនួន ដូចជាបារំាង Christophe Gre’bert បានដាក់ចេញរាល់ បទសរ
សេ មានខ្លឹមសារបំផ្លើស រិះគន់ អភិបាលទីក្រុង Puteaux និងត្រូវប៉ូលិសតំបន់ ចាប់ ឃុំនិងដោះស្រាយ។ នៅ ប្រទេសរុស្ស៊ី នាថ្ងៃទី៣០កក្កដាកន្លងទៅ ប្រធានាធិបតី​
Vladimir Putin បាន ចេញផ្សាយច្បាប់កែទម្រង់អំពីInternet របស់រុស្ស៊ី។ ច្បាប់នេះបាន
កំណត់ សកម្មភាពរបស់បណ្តាWebsite ដែលមានព័ត៌មានគ្រោះថ្នាក់ត្រូវបានហាម​
ឃាត់។

          អាចឃើញច្បាស់ថាអាស្រ័យលើរបបនយោបាយនិងលក្ខណៈសង្គម របស់ ប្រទេសនីមួយៗដែលនឹងមានគំណត់គ្រប់គ្រងខុសៗគ្នាអំពីព័ត៌មានលើ Internet
ប៉ុន្តែ គោលដៅរួមគឺមិនយល់ព្រមចំពោះព័ត៌មានបំផ្លើស រំលោភសិទ្ធ និងផល ប្រយោជន៌សមស្របរបស់បុគ្គល អង្គការ និងខ្ពស់ជាងទៀតគឺរំលោភ សន្តិសុខជាតិ។
ដូច្នេះ ការដែលរដ្ឋវៀតណាមបានដាក់ចេញរាល់ការកំណត់គ្រប់ គ្រងព័ត៌មានលើ
Internet ក៏ដូចជាការដោះស្រាយបណ្តាបុគ្គល អង្គការដែល រំលោភគឺសមស្រប ជា មួយការពិតជាក់ស្តែងរួម សមស្របជាមួយបណ្តាការកំណត់ របស់ច្បាប់អន្តរជាតិ
អំពីសិទ្ធមនុស្ស ក្នុងនោះមានអនុសញ្ញាអន្តរជាតិស្តីអំពី សិទ្ធរដ្ឋប្បវេណីនិងនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ