(VOV)_នៅក្នុងសន្និសីទជំរុញវិនិយោគ តំបន់ Tay Nguyen ឆ្នាំ ២០១៧ ដែល
បានប្រព្រឹត្តទៅនាថ្ងៃទី១១មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានរួមជាមួយថ្នាក់ដឹកនាំរបស់ ក្រសួងស្ថាប័ន ច្រើនសុទ្ធតែអះអាងថា៖បង្កគគ្រប់
លក្ខណះងាយស្រួល ដើម្បីតំបន់ Tay Nguyen មានការអភិវឌ្ឍន៍ខ្លាំងក្លា ក្លាយទៅជា
ទីបង្អែកសំខាន់ជំរុញតំបន់ភូមិភាគកណ្ដាល តំបន់ប៉ែកខាងកើតនិងខាងលិចភូមិ
ភាគខាងត្បូងវៀតណាម។ ក្នុងពេលជាមួយគ្នានោះ តំណាងវិនិយោគិនបានសន្យារួម
ដំណើរជាមួយរដ្ឋអំណាច ប្រជាជនបណ្ដាខេត្តTay Nguyen ក្នុងបុព្វហេតុអភិវឌ្ឍន៍រួម។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន |
ក្នុងរយៈពេលកន្លងទៅ បណ្ដាខេត្តក្នុងតំបន់ Tay Nguyen បានជំរុញខ្លាំងការ
វិនិយោគ ធ្វើអាជីវកម្មសក្ដានុភាព ឧត្តមភាពរបស់តំបន់។ ក្នុងដំណាក់កាលពីឆ្នាំ ២០១១ - ២០១៥ ទុនវិនិយោគអភិវឌ្ឍន៍សរុបចំនួន២២៦ពាន់លានដុង គិតជាមធ្យម
ក្នុងមួយឆ្នាំ កើន១១,៣%។ អត្រាទុនវិនិយោគឯកជនបង្កើនពី៥៣,៤% ដល់
៦៩,២៨%។ គិតដល់នាបច្ចុប្បន្ន មានគំរោងការណ៍វិនិយោគផ្ទាល់ពីបរទេស (FDI)
ចំនួន១៤០ដោយមានទុនវិនិយោគចំនួនជិត៨០០លានដុល្លារអាមេរិក។
បង្កើតយន្តការវិនិយោគងាយស្រួល ផ្គត់ផ្គង់ទុនគ្រប់គ្រាន់ដើម្បីផលិតកម្មអាជីវកម្ម
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បាន
ចាត់ទុកថា៖ ប្រសិនបើមុនេះយកបញ្ហា៖ស្ថិរភាពជាចម្បងដើម្បី អភិវឌ្ឍន៍នោះ គឺនា
បច្ចុប្បន្ន ត្រូវផ្លាស់ប្តូរទស្សនះគឺ៖អភិវឌ្ឍន៍ដើម្បីស្ថិរភាព។ រដ្ឋមន្ត្រីក្រសួងផែនការនិង
វិនិយោគលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖ក្រសួងផែនការនិងវិនិយោគ
នឹងរួមដំណើរជាមួយបណ្ដាខេត្ត Tay Nguyen ដើម្បីអនុវត្តគោលដៅនេះ។
“ ក្រសួងផែនការនិងវិនិយោគត្រូវជំរុញថែមទៀតការងារសេនាធិការជួយ
អោយរដ្ឋាភិបាលបង្កើតឡើងជំហានលោតផ្លោះ ក្នុងដំណើការផ្លាស់ប្តូរថ្មីបរិយាកាស
វិនិយោគអាជីវកម្ម។ទន្ទឹមនឹងនោះ ក្រសួង នឹងរួមជាមួយក្រសួងស្ថាប័នទាក់ទិន
នានា នៅខេត្ត Tay Nguyen ក្នុងកិច្ចការកសាងគោលនយោបាយពិសេសដោយឡែក
ផ្សព្វផ្សាយព័ត៍មាន អំពីបរិយាកាសវិនិយោគ ដោះស្រាយការជំពាក់ជំពិនដើម្បីតំ
បន់ Tay Nguyen អភិវឌ្ឍន៍ខ្លាំងនិងចីរភាព។”
|
បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍ |
ស្ដីអំពីការធានាប្រភពទុនសំរាប់សកម្មភាពផលិតកម្ម អាជីវកម្ម ទេសាភិបាល
ធនាគារជាតិវៀតណាម លោក Le Minh Hung បានអោយដឹងថា៖ធនាគារជាតិសន្យា
បន្តរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់សុក្រិតយន្តការ គោលនយោ
បាយឥណទានអោយសមស្របជាមួយការតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច
នៅតំបន់ Tay Nguyen រួមចំណែកជំរុញគោលនយោបាយធំៗ របស់បក្សរដ្ឋចំពោះតំ
បន់នេះក្លាយទៅជាការពិតជាក់ស្ដែង។ លោក Le Minh Hung បានអោយដឹងថា៖
“ យើងខ្ញុំនឹងបញ្ជាណែនាំបណ្ដាអង្គការឥណទាន ជំរុញខ្លាំងការប្រមូលផ្តុំទុននៅនឹង
តំបន់ និងផ្គត់ផ្គង់ទុនគ្រប់គ្រាន់អោយតំបន់។ ប្រព័ន្ធធនាគារនឹងបង្កលក្ខណះ
ងាយស្រួលសំរាប់សហគ្រាស និង ប្រជាជន បានខ្ចីទុន វិនិយោគក្នុងវិស័យសក្ដានុ
ភាព ឧត្តមភាពក្នុងតំបន់។ បណ្ដាអង្គការឥណទានបានសន្យាផ្តល់ទឹកប្រាក់ចំនួន
២៩ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅក្នុងតំបន់។”
|
បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍ |
បង្កលក្ខណះងាយស្រួលសំរាប់ការវិនិយោគពីបរទេស
ការទាំក់ទាញវិនិយោគផ្ទាល់ពីបរទេស នៅតំបន់Tay Nguyen នៅមានកំហិតនៅ
ឡើយ។ គិតដល់នាបច្ចុប្បន្ន ទុនវិនិយោគពីបរទេសនៅក្នុងតំបន់នេះស្មើនឹង0,៦៥%
អំពីបរិមាណគំរោងការណ៍ និង0,២៥% អំពីបរិមាណទុនចុះបញ្ជី ក្នុងបរិមាណទុនវិនិ
យោគសរុបនៅវៀតណាម។ ផ្តួចផ្តើមគំនិតចំពោះដំណោះស្រាយមួយចំនួនចំពោះ Tay
Nguyen រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានសង្កត់
ធ្ងន់ថា៖ត្រូវផ្លាស់ប្តូរថ្មីរបៀបទាក់ទងវិនិយោគិន។
លោក Shinya Ezima អនុប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
អង្គការមានគំរោងការណ៍និវិនិយោគមួយចំនួននៅតំបន់ Tay Nguyen បានជឿ
ជាក់ថា៖ Tay Nguyen នៅមានសក្តានុភាពធំធេង និងជះឥទ្ធិពលជាច្រើនចំពោះ
សក្ដានុភាពរបស់ប្រទេសផ្សេងៗក្នុងតំបន់។ JICA នឹងបន្តវិនិយោគនៅតំបន់ Tay
Nguyen នាពេលខាងមុខនេះ។
“ JICA នឹងរួមសហការជាមួយរដ្ឋាភិបាលវៀតណាម និងដៃគូអភិវឌ្ឍន៍នានា
លើពិភពលោក បន្តជួយឧបត្ថម្ភតំបន់ Tay Nguyen ។ ចាប់ពីចុងខែនេះ JICA នឹង
ប្រមូលផ្តុំទិន្នន័យនៅខេត្តចំនួន៥ នៅ Tay Nguyenដើម្បីកំណត់តម្រូវការអំពីហេដ្ឋា
រចនាសម្ព័ន្ធនៅក្នុងតំបន់។”
Tay Nguyenត្រូវខំប្រឹងប្រែងក្លាយទៅជាតំបន់សម្បូរធូធារ។នេះជាភារកិច្ចដែល
បាននាយករដ្ឋមន្ត្រីប្រគល់អោយតំបន់នេះ។ បណ្ដាកិច្ចសន្យាបានដាក់ចេញនៅក្នុង
សន្និសីទជំរុញវិនិយោគនៅតំបន់ Tay Nguyen នឹងរួមចំណែកជំរុញការអនុវត្តគោល
ដៅដែលនាយករដ្ឋមន្ត្រីបានដាក់ចេញ ដើម្បី Tay Nguyen អភិវឌ្ឍន៍លឿននិងចីរ
ភាព ក្លាយទៅជាតំបន់សេដ្ឋកិច្ចមុខព្រួញ៕