បង្កើនការរួមសហការដោះស្រាយសំណូមពររបស់អ្នកបោះឆ្នោតក្នុងឆ្នាំ២០១៣
(VOV)_នាព្រឹកថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតនាម លោក Nguyen Tan Dung និងប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម លោក Huynh Dam បានរួមសហការធ្វើអធិបតី សន្និសីទអន្តរស្ថាប័នជាប្រចាំឆ្នាំ រវាងរដ្ឋាភិបាល ជាមួយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម ។ ការរួមសហការស្នូលមួយ ក្នុងចំណោមការរួមសហការការងារស្នូល រវាងរដ្ឋាភិបាល ជាមួយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម គឺដោះស្រាយការផ្តល់មតិ សំណូមពររបស់អ្នកបោះឆ្នោត និងដោះស្រាយការប្តឹងតវ៉ា របស់ប្រជាពលរដ្ឋ។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម លោក Huynh Dam បានរួមសហការធ្វើអធិបតី សន្និសីទ(http://baodientu.chinhphu.vn) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរ្ដឋាភិបាលវៀតណាម លោក Nguyen Tan Dung បានស្នើថា÷ ក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាល ជាមួយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម ត្រូវរួមសហការយ់ាងជិតស្និទ្ធជាង ប្រសិទ្ធភាពជាង សំដៅអនុវត្តបណ្ដាគោលដៅប្រកបដោយជោគជ័យ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុខុមាលភាពសង្គម និងផលប្រយោជន៍សង្គម។ នាយករដ្ឋមន្ត្រីបានស្នើគ្រាប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវបង្កើនការរួមសហការជិតស្និទ្ធជាមួយ រណះសិរ្យមាតុភូមិវៀតណាម គ្រប់ជាន់ថ្នាក់ក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល បង្កើតការស្រុះចិត្តគំនិតក្នុងសង្គម …។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷
“ ឥឡូវនេះ ចង់កសាងផែនមហាសាមគ្គីប្រជាជាតិទាំងមូល យើងត្រូវនាំចេញគោលនយោបាយសមស្របជាមួយប្រជាជន នាំមកផលប្រយោជន៍ចំពោះប្រជាជន។ បណ្ដាបញ្ហាដែលបាននាំចេញអនុវត្តក្នុងជីវភាពរស់នៅ ប្រសិនបើមិនបានសមស្រប គឺខ្ញុំមានគោលបំណងថា÷ រណះសិរ្យមាតុភូមិ គ្រប់ក្រសយង ស្ថាប័ន របស់រដ្ឋាភិបាល ក៏ដូចជានៅតំបន់ ត្រូវត្រួតពិនិត្យ។ ប្រសិនបើវាមិនសមស្រប និងជះឧទ្ធិពលដល់ផលប្រយោជន៍របស់ប្រជាជន គឺយើងត្រូវស្នើបញ្ឈប់ភ្លាម ដើម្បីយើងផ្អាក់ កែទម្រង ឬបំពេញបន្ថែម៕”