បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) - ដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមរបស់ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove និងលោកជំទាវ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ ឧសភា គឺជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិង អូស្ត្រាលី។ ដំណើរទស្សនកិច្ចប្រារព្ធឡើងក្នុងឱកាសប្រទេសទាំងពីររំលឹកខួបអនុ ស្សាវរីយ៍លើកទី ៤៥ ទិវាចាប់បដិសន្ធិទំនាក់ទំនងការទូត (១៩៧៣-២០១៨) និងជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរមតិអំពីទិសដៅបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យផងដែរ។ ពិសេសគឺវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច អប់រំនិងវប្បធម៌។

បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1 បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាម-អូស្រ្តាលីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រកបដោយដោយប្រសិទ្ធភាពជាក់ស្តែង។ អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូ ជាគោលក្នុងអាស៊ាន ព្រមទាំង វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុង អាស៊ាន ហើយមានគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ នាខែមិនាកន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់ នាយករដ្ឋមន្ត្រីរដ្ឋភិបាលវៀតណាម លោក Nguyen Xuan Phuc ប្រទេសទាំងពីរ បានលើកកំពស់ជាផ្លូវការនូវទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។

        សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់ស្តែងលើគ្រប់វិស័យ

        នាពេលកន្លងទៅ វៀតណាមនិងអូស្ត្រាលីបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់។ បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាជាប្រចាំដូចជា៖ ការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការទូត-ការពារជាតិការសន្ទនាស្តីពីសិទ្ធិមនុស្សនិងការពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍។

        លើវិស័យសន្តិសុខការពារជាតិ វៀតណាមនិងអូស្ត្រាលីបានមានកិច្ចសហ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហ ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ការគ្រប់គ្រងឆ្លងដែន ការប្រឆាំងនឹង អន្តោប្រវេសន៍ខុសច្បាប់ ជាដើម។ អូស្ត្រាលីជាប្រទេសតែមួយគត់ដែលមាន តំណាងអចិន្ត្រៃយ៍ប្រចាំនៅមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន វៀតណាមនៅទីក្រុងហូជីមិញ។ តាមរយៈនោះ ភាគីទាំងពីជានិច្ចកាលផ្លាស់ប្តូរ ព័ត៌មានសហប្រតិបត្តិការព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងលិទ្ធភេរវកម្ម ការជួញដូរ មុស្សខុសច្បាប់និងបទល្មើសគ្រឿងញៀន។

        ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអូស្ត្រាលីអភិវឌ្ឍន៍ដ៏ ស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយ។ នាបច្ចុប្បន្ន អ៊ូស្រ្តាលីជាមិត្តទំនិញធំទី ៨ របស់ វៀតណាម។ ខណៈពេលនោះ វៀតណាមគឺដៃគូពាណិជ្ជកម្មធំទី ១៥ របស់អូស្ត្រា លី។ ទំហុំពាណិជ្ជកម្មទ្វេភាគីមានកំណើនជាមធ្យមជាង ៧% ជាប្រចាំឆ្នាំ។ នា ឆ្នាំ ២០១៧ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៦,៥ ពាន់លានដុល្លា អាមេរិក កើនឡើង ២២% បើប្រៀបនឹងឆ្នាំ ២០១៦។ ជារៀងរាល់ឆ្នាំ ទំហុំនៃការ នាំចេញរបស់វៀតណាមទៅអូស្ត្រាលីទទួលបាន ៥២០ លានដុល្លាអាមេរិក ភាគ ច្រើនជាមុខទំនិញជលផល ក្នុងនោះ អង្ករហ្គាសេស្រូបយក ២៥%។ អូស្ត្រាលី បានបើកទ្វារនាំចូលសំរាប់ផ្លែគូលែន ស្វាយ ស្រការនាគ របស់វៀតណាម។ លើ វិស័យផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ ODA អូស្ត្រាលីជាដៃគូទ្វេភាគីមួយក្នុង ចំណោមដៃគូផ្តល់ទុន ODA ឥតសំណងធំបំផុតសំរាប់វៀតណាម។ តាមគំរោង ច្បាប់ថវិការថ្មីដែលទើបនឹងបានប្រកាស អូស្ត្រាលីនឹងបន្តផ្តល់ប្រាក់ ODA ចំនួន ៨៤ លានដុល្លាអូស្ត្រាលីសំរាប់វៀតណាមក្នុងដំណាក់កាល ២០១៨-២០១៩ លើ វិស័យកែទម្រង់សេដ្ឋកិច្ច លើកកំពស់សមត្ថភាព សមភាពយេនឌ័រនិងការកែលំអ របៀបរស់នៅ។

        ការអប់រំជាវិស័យសហប្រតិបត្តិការយ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។ អូស្ត្រាលីផ្តល់អាហាររូបករណ៍សំរាប់វៀតណាម។ នាបច្ចុប្បន្ន មាននិស្សិតនិង សិក្ខាកាមបណ្ឌិតចំនួន ៣ សែននាក់ដែលកំពុងរៀនសូត្រនៅអូស្ត្រាលី។ ក្រៅពី នោះ បណ្ដាមហាវិទ្យាល័យអនុវិទ្យាល័យនៃប្រទេសទាំងពីរមានកម្មវិធីតភ្ជាប់ បណ្តុះបណ្ដាលចំនួន ១៨ ផងដែរ។

        សហគមន៍អាណិកជនវៀតណាមនៅអូស្ត្រាលីមាន ៣ សែននាក់ ឈរលំ ដាប់ថ្នាក់ទី ៥ ក្នុងចំណោមបណ្ដាសហគមន៍ជនជាតិមានដើមកំណើតបរទេស នៅអូស្ត្រាលី។ នាឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរអូស្រ្តាលីមកទស្សនាវៀតណាម ទទួលបានជាង ៣៧០ ពាន់នាក់ កើនឡើង ១៥,៥% ឈរលំដាប់ថ្នាក់ទី ៧ ក្នុងតូបទីផ្សារទេសចរមកទស្សនាវៀតណាមចំនួន ១០។

        ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី វៀតណាមនិងអូស្រ្តាលីសហប្រតិបត្តិ ការល្អប្រសើរនៅវេទិកាតំបន់និងអន្តរជាតិដូចជា៖ អាស៊ាន សន្និសីទជាន់ខ្ពស់ អាស៊ីខាងកើត (EAS) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និង អ.ស.ប.។ ភាគីទាំងពីរបានមានកិច្ចព្រមព្រៀងស្តីពីការដែលវៀតណាមគាំទ្រ អូស្ត្រាលីធ្វើជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. អាណត្តិ ២០១៨-២០២០។ រីឯខ្លួនវិញ អូស្ត្រាលីក៏គាំទ្រវៀតណាមចូលរួមក្រុប្រឹក្សាសន្តិ សុខ អ.ស.ប អាណត្តិ ២០២០-២០២១ និងជាសមាជិកនៃក្រុមប្រឹក្សាគ្រប់គ្រង សម្ព័ន្ធភាពប្រៃសណីយ៍អន្តរជាតិ (UPU) អាណត្តិ ២០១៧-២០២១។

        ដំណើរទស្សនកិច្ចធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

        ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove ផ្តល់កំលាំងចលករ នាំទំនាក់ទំ នងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សែនសំខាន់ពេលដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី (១៩៧៣-២០១៨)។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove នឹងជួបចរចាជាមួយថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមដើម្បីពិភាក្សាអំពីវិស័យសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរពិសេសគឺលើវិស័យការរក្សាសន្តិភាពនិងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ